en     km
en     km

អ៊ី​តា​លី​ជួយ​សង្គ្រោះ​ជនភៀសខ្លួន​ ១១០០​នាក់​ នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​

Share

Milan៖​ ឆ្មាំ​សមុទ្រ​ប្រទេស​អ៊ី​តា​លី​ និយាយ​ថា​ ជន​ចំណាកស្រុក​ប្រមាណ​ ១១០០​ នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​ទូក​ នៅ​ច្រក​សមុទ្រ​ក្រុង​សិ​សី​លី​(Sicily)​ កាលពី​ថ្ងៃអាទិត្យ​ទី​២៨​សីហា​ ខណៈ​ដែល​ពួក​គេ​ព្យាយាម​ស្វែងរក​កន្លែង​ជ្រកកោន​ថ្មី​នៅ​ទ្វីបអឺរ៉ុប​។​

រូបភាពជនភៀសខ្លូនមកអ៊ីរ៉ុប។រូបភាពពីAFP
រូបភាពជនភៀសខ្លូនមកអ៊ីរ៉ុប។រូបភាពពីAFP

​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ឆ្មាំ​សមុទ្រ​អ៊ី​តា​លី​បានឱ្យ​ដឹង​ថា​ យ៉ាងតិច​ណា​ស់មានជន​ចំណាកស្រុក​ ៨​ នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​ទូក​តូច​មួយ​ដែល​ធ្វើ​ពី​ពោង​កៅស៊ូ​។​ ចំណែក​ភ្នាក់ងារ​ឆ្មាំ​សមុទ្រ​បាន​ប្រើ​ទូក​ធំ​មួយ​សង្គ្រោះ​មនុស្ស​បាន​ ១១​នាក់​ ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​លើ​ផ្ទៃសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។​

​តែ​យ៉ាងណា​អាជ្ញាធរ​អ៊ី​តា​លី​នៅ​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​ជនភៀសខ្លួន​ទាំងនេះ​នៅឡើយ​នោះ​ទេ​ ថា​តើ​ពួក​គេ​មក​ពី​ប្រទេស​ណា​នោះ​។​
​ទិន្នន័យ​ចុង​ក្រោយ​បំផុត​ របស់​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ បានឱ្យ​ដឹង​ថា​ មាន​ជន​អន្តោរ​ប្រវេសន៍​ចំនួន​ ១០៥​ ៣៤២​នាក់​ បាន​ភៀសខ្លួន​តាម​ទូក​ទៅ​កាន់​ប្រទេស​អ៊ី​តា​លី​នៅ​ឆ្នាំ​នេះ​។​

ទូកជនភៀសខ្លួនដែលស្វែងរកជីវិតថ្មីនៅលើទឹកដីអឺរ៉ុប។រូបភាព Reuters
ទូកជនភៀសខ្លួនដែលស្វែងរកជីវិតថ្មីនៅលើទឹកដីអឺរ៉ុប។រូបភាព Reuters

​ជនភៀសខ្លួន​ភាគច្រើន​ ពួក​គេ​បាន​ចាក​ចេញពី​ប្រទេស​លី​ប៊ី​ដោយ​ធ្វើ​ដំណើរ​តាម​ទូក​តូចៗ​ ដែល​មក​ដល់​ពេល​នេះ​ ពួក​គេ​ប្រមាណ​ ២៧២៦​នាក់​ ទាំង​ បុរស​ ស្ត្រី​និង​កុមារ​ បាន​ស្លាប់​ក្នុង​រយៈពេល​ដូច​គ្នា​ដោយសារ​ការ​ព្យាយាម​ដើម្បី​ស្វែងរក​ជីវិត​ថ្មី​។​ ហើយ​ពួក​គេ​ជា​ច្រើន​ ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ទូក​របស់​ពួក​គេ​ក្រឡាប់​។​

​ប្រទេស​អ៊ី​តា​លី​ ស្ថិត​នៅ​ជួរ​មុខ​នៃ​ប្រទេស​ដែល​ជួប​វិបត្តិ​ជនភៀសខ្លួន​របស់​អឺរ៉ុប​រយៈពេល​បី​ឆ្នាំ​កន្លង​មកនេះ​ ហើយ​មនុស្ស​ជាង​ ៤​ សែន​នាក់​បាន​ធ្វើ​ដំណើរ​ដោយ​ជោគជ័យ​ទៅ​កាន់​ប្រទេស​នេះ​។​ ជនភៀសខ្លួន​ភាគច្រើន​មក​ពី​អាហ្វ្រិក​ខាងជើង​ដោយ​ ពួក​គេ​ព្យាយាម​ភៀសខ្លួន​ចេញពី​អំពើ​ហិង្សា​ និង​ភាព​ក្រីក្រ​ ដែល​ផ្ទុះ​ឡើង​តាំងពី​ឆ្នាំ​ ២០១៤​ មក​។​

wmc.02

មូលហេតុ​ដែល​ជនភៀសខ្លួន​សម្រុក​មក​អ៊ី​តា​លី​ ក៏​ព្រោះតែ​អ៊ី​តា​លី​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​ទ្វីបអឺរ៉ុប​ និង​នៅ​ក្បែរ​ទ្វីបអាហ្វ្រិក​ជាងគេ​ គ្រាន់តែ​ឆ្លង​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ​បន្តិច​ គឺ​ទៅ​ដល់​អ៊ី​តា​លី​ហើយ​។​ ជនភៀសខ្លួន​ទាំងនេះ​តែងតែ​ប្រថុយ​ជីវិត​រត់​តាម​ទូក​ចូល​ទៅ​អ៊ី​តា​លី​ រឺ​ប្រទេស​ផ្សេង​ទៀត​នៅ​អឺរ៉ុប​ខាងត្បូង​ បែប​យ៉ាង​អេ​ស្ប៉ា​ញ​ជាដើម​។​

​អ៊ី​តា​លី​ធ្លាប់​បាន​ទាមទារ​អោយ​សហភាព​អឺរ៉ុប​ ជួយ​ជា​ថវិកា​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​  និង​ជួយ​ដោះស្រាយ​បញ្ហា​នៅ​តំបន់​សង្គ្រាម​ និង​បញ្ហា​អសន្តិសុខ​ដូច​ជា​ស៊ី​រី​ អ៊ី​រ៉ា​ក់​ និង​ប្រទេស​ម៉ា​លី​ ព្រោះ​វា​ជា​ប្រភព​អន្តោប្រវេសន៍​ខុសច្បាប់​ ប្រភព​មហន្តរាយ​ជីវិត​ជនភៀសខ្លួន​៕

wmc.03​ ប្រភព​៖CNA

Share

Image
Image
Image