en     km
en     km

វិបត្តិ​ជនភៀសខ្លួន​នៅ​អឺរ៉ុប​៖​ អា​ឡឺ​ម៉​ង់​រំពឹង​ថា​ ជនអន្តោប្រវេសន៍​នឹង​កើនឡើង​ ៣​សែន​នាក់​នៅ​ឆ្នាំ​នេះ​

Share

ប្រធាន​ការិយាល័យ​សហព័ន្ធ​អន្តោប្រវេសន៍ ​និង​ជន​ភៀសខ្លួន​ ​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ឡឺ​ម៉​ង់​រំពឹង​ថា​ អន្តោប្រវេសន៍​នឹង​មាន​ចំនួន​កើនឡើង​រហូត​ដល់​ ៣​ សែន​នាក់​ ចូល​មក​ប្រទេស​អា​ឡឺ​ម៉​ង់​នៅ​ក្នុង​ឆ្នាំ​ ២០១៦​នេះ​។​ ​

wmc-g-thum

​លោក​ Frank​ Juergen​ Weis​ បាន​ប្រាប់​កាសែត​ Bild​ am​ Sonntag​ ថា​ ការិយាល័យ​របស់​លោក​នឹង​ជួប​ការ​លំបាក​ ប្រសិនបើ​មនុស្ស​កាន់តែ​ច្រើន​បាន​ចូល​មក​ក្នុង​ប្រទេស​។​ ប៉ុន្តែ​លោក​មាន​ជំនឿ​ថា​ ជនអន្តោប្រវេសន៍​ដែល​នឹង​មក​ដល់​ថ្មី​នេះ​ និង​មានការ​វាយតម្លៃ​ច្បាស់លាស់​។​

​យោង​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​  រាយការណ៍​ថា​ ជន​ចំណាកស្រុក​ច្រើន​ជាង​ ១​លាន​នាក់​មក​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ទ្វីបអាហ្វ្រិក​បាន​មក​តាំង​លំនៅ​ថ្មី​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​កាលពី​ឆ្នាំ​មុន​។​

​ក្រសួងមហាផ្ទៃ​អា​ល្លឺ​ម៉​ង់​បាន​និយាយ​ថា​ មនុស្ស​ជិត​ ៤​សែន​នាក់​ ក្នុង​រយៈពេល​៦​ ខែ​ដើមឆ្នាំ​នេះ​ បាន​ដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​អា​ឡឺ​ម៉​ង់​។​ ប៉ុន្តែ​លោក​ក៏​មិន​ច្បាស់​ថា​ តើ​មាន​មនុស្ស​ជា​ច្រើន​ទៀត​នឹង​មក​ដល់​នៅ​ក្នុង​ប្រទេស​នេះ​កាលពី​ឆ្នាំ​ ២០១៥៕ ប្រភព៖BBC

Share

Image
Image
Image