en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ទទួលកំហុស​ការ​ផាក​របស់​ប៉ូ​លី​ស​ តែ​អ្នកវិភាគ​ថា​ល្ខោន​រៀបចំ​ក្រោយ​សា​រោង

Share

ភ្នំពេញ៖ ​លិខិត​ផាកពិន័យ​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៨​ ខែមិថុនា​ ឆ្នាំ​២០១៦​ ចុះហត្ថលេខា​ដោយ​មន្ត្រី​នគរបាល​ចរា ចរណ៍​ខេត្តកោះកុង​ លោក​ ស៊ុន​ ណែម​ បាន​ធ្វើការ​ផាកពិន័យ​ទៅ​លើស​ម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ចំនួន​មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល​ ករណី​ដែល​សម្តេច​បើកបរ​ម៉ូតូ​ ដោយ​មិន​ពាក់មួក​សុ​វត្តិភាព​ និង​ម៉ូតូ​គ្មាន​ផ្លា​ក​លេខ​។​

ទន្ទឹម​នឹង​ការ​ផាកពិន័យ​នេះ​ សម្តេច​ ហ៊ុន​ សែន​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ថា​ បើ​ទោះបី​សម្ដេច​មាន​អភ័យឯកសិទ្ធិ​សភា​ និង​ជា​នាយក​រដ្ឋមន្ត្រី​ក៏​ដោយ​ ក៏​មិន​អាច​គេច​ផុត​ពី​ការ​ផាកពិន័យ​ និង​ពី​កំហុស​របស់​ខ្លួន​បាន​ឡើយ​។​

​សម្រាប់​អ្នក​តាមដាន​ព្រឹត្តិការណ៍​សង្គម​យល់​ថា​ នេះ​គឺជា​គម្រូ​ល្អ​មួយ​ ហើយ​ថា​អ្នកដឹកនាំ​ទាំងអស់​គួរតែ​នាំ​គ្នា​គោរព​ច្បាប់​ និង​ទទួលស្គាល់​ចំពោះ​សូវ​កំហុស​របស់​ខ្លួន​  កុំ​អាង​អំណាច​ និង​តួនាទី​លុប​បំបាត់​ការ​ធ្វើ​ខុស​របស់​ខ្លួន​។

 

hun-sen-23-06-16-thum
​សម្តេច ហ៊ុន សែន ជិះម៉ូតូឌុបដោយមិនបានពាក់មួកសុវត្ថិភាព នាំឱ្យមានការផាកពិន័យ ហើយសង្គមហ្វេសប៊ុកក៏វាយ ប្រហារសម្តេចយ៉ាងចាស់ដៃផងដែរជុំវិញរឿងនេះ ក្នុងឋានលោកជាមេដឹកនាំប្រទេស។ សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ឯកភាព​ទៅ​នឹង​ការ​ផាក​ពី​ន័យ​របស់​មន្ត្រី​នគរបាល​ខេត្តកោះកុង​ ដែល​បាន​ផាកពិន័យ​រូប​សម្ដេច​ ចំនួន​មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល​ ករណី​មិន​បាន​ពាក់​សុ​វត្តិភាព​ពេល​បើកបរ​។​

​សម្តេច​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​ បើ​ទោះបីជា​លោក​បាន​សុំ​អភ័យទោស​ជា​សាធារណៈ​ហើយ​ក្តី​ ក៏​នគរបាល​នៅ​តែ​ផាកពិន័យ​លោក​ដដែល​ ព្រោះ​លោក​បាន​សាង​នូវ​កំហុស​រួច​ស្រេច​ទៅ​ហើយ​។​

ចំពោះ​អ្នកវិភាគ​បញ្ហា​សង្គម​ ហាក់​មានការ​ងើយ​ឆ្ងល់​ពី​អ្វី​បាន​នាំ​ឱ្យ​នគរបាល​ខេត្តកោះកុង​ហ៊ាន​ផាកពិន័យ​នាយក​រដ្ឋមន្ត្រី​ ដែល​គេ​ថា​ជា​មេដឹកនាំ​មាន​អំណាច​ជាងគេ​នៅ​កម្ពុជា​។​

អ្នកវិភាគ​ និង​អ្នក​តាមដាន​បញ្ហា​សង្គម​ បាន​ផ្ដល់​បទ​សម្ភាសន៍​ខ្លី​មួយ​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ បើ​រឿង​នេះ​មិនមែន​ជា​ល្ខោន​ គឺ​ពិតជា​រឿង​គំរូ​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ តែបើ​ជា​ឈុត​ឆាក​ គឺជា​ល្បែង​ប្រជាធិបតេយ្យ​មួយ​ថ្មី​ទៀត​។​

លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ មាន​ប្រសាសន៍​ថា​ នេះ​គឺជា​កាយវិការ​វិជ្ជមាន​មួយ​ ដែល​បង្ហាញ​ពី​ការ​ទទួល ខុសត្រូវ​របស់​អ្នកដឹកនាំ​។​ លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ លោក​ចង់​ឃើញ​អ្នកដឹកនាំ​ទាំងអស់​ទទួលស្គាល់​ចំពោះ​សូវ​កំហុស​របស់​ខ្លួន​  កុំ​អាង​អំណាច​ និង​តួនាទី​លុប​បំបាត់​ការ​ធ្វើ​ខុស​របស់​ខ្លួន​ ដូច​ជា​ករណី​ដែល​ធ្លាប់​កើត​មាន​កន្លង​មក​តំណាងរាស្ត្រ​បើក​បុក​គេ​ហើយ​រត់គេច​មិន​ទទួលខុសត្រូវ​កំហុស​របស់​ខ្លួន​ ដែល​វា​មិនមែន​គម្រូ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ឡើយ​។​​លោក​ មាស​ នី​ ៖«​ខ្ញុំ​គិត​អានេះ​គឺជា​គម្រូ​ល្អ​មួយ​ ប៉ុន្តែ​ត្រង់​ថា​ការ​យក​ប្រៀប​ចំណេញ​ផ្នែក​នយោបាយ​អាហ្នឹង​ជា​រឿង​មួយ​វា​ផ្សេង​ ។​ ប៉ុន្តែ​ខ្ញុំ​ថា​ អ្នកដឹកនាំ​ត្រូវ​នាំ​គ្នា​រស់នៅ​ពីក្រោម​ច្បាប់​ទាំងអស់​គ្នា​ កុំឱ្យ​មាន​អ្នកខ្លះ​នៅ​លើ​ច្បាប់​អ្នកខ្លះ​នៅ​ក្រោម​ច្បាប់​ដូច​រាល់ថ្ងៃ​»​។​

Analyser-thum
លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​។

​ដូច​គ្នា​នឹង​ការ​លើក​ឡើង​របស់​អ្នក​តាមដាន​ព្រឹត្តិការ​សង្គម​ខាងលើ​ដែរ​ សម្តេច​បាន​សរសេរ​លើក​ទំព័រ​ហ្វេ​ស​របស់​ខ្លួន​ទៀត​ថា​ អភ័យឯកសិទ្ធិ​សភា​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ផ្សេង​ទៀត​ គ្មាន​មាត្រា​ណាមួយ​ផ្តល់​សិទ្ធិ​ឱ្យ​សមាជិក​សភា​ ឬ​នាយក​រដ្ឋមន្ត្រី​រួច​ផុត​ពី​ការ​ផាកពិន័យ​ដោយ​នគរបាល​ចរាចរណ៍​នោះ​ដែរ​ នៅ​ពេល​ដែល​ខ្លួន​បំពាន​ច្បាប់​។​

សម្តេច​ក៏​បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ​សម្ដេច​ទាំងអស់​ កុំ​ថ្នាំងថ្នាក់​ជាមួយ​នគរបាល​ដែល​ផាកពិន័យ​សម្ដេច​ ហើយ​ត្រូវ​លើកទឹកចិត្ត​ និង​យក​ធ្វើ​ជា​គំរូ​នៃ​ការ​អនុវត្តន៍​ច្បាប់​។​

ជុំវិញ​បញ្ហា​នេះ​លោក​ យ៉ង់​ គឹ​ម​អេ​ង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ មាន​ប្រសាសន៍​ថា​ បើ​ទោះបីជា​តំណាងរាស្ត្រ​ ឬ​មន្ត្រី​ធំ​ក្ដី​គឺ​ត្រូវ​តែ​មានការ​អនុវត្ត​ឱ្យ​ស្នើ​គ្នា​ចំពោះ​មុខ​ច្បាប់​ ព្រោះ​ច្បាប់​បង្កើត​មក​មិនមែន​តែ​សម្រាប់​អ្នកក្រ​នោះ​ទេ​ គឺ​សម្រាប់​គ្រប់​គ្នា​ ជា​ពិសេស​ជិ​ក​សភា​ដែល​អ្នក​ធ្វើ​ច្បាប់​ឱ្យ​គេ​អនុវត្ត​។​ យ៉ង់​ គឹ​ម​អេ​ង​ ៖«​ខ្ញុំ​ថា​អានេះ​គឺ​បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​ដោយ​ស្នើ​ភាព​គ្នា​ដែរ​។​ ម្យ៉ាងវិញទៀត​ ក៏​មន្ត្រី​ប៉ូ​លី​ស​ចរាចរណ៍​ ហ្នឹង​ក៏​ប្រហែលជា​នឹង​មិន​ហ៊ាន​ផាក​ទេ​ ប្រសិនបើ​កុំ​តែ​សម្តេច​ប្រកាស​ឱ្យ​ផាក​នោះ​»​។​

​តែ​សម្រាប់​អ្នកវិភាគ​គឺ​លោក​ មាស​ នី​ យល់​ថា​ ការ​ផាកពិន័យ​នេះ​នៅ​តែ​ខុស​ ព្រោះ​សម្តេច​ ជិះ​ម៉ូតូ​ទាំង​អត់​ពាក់​មួយ​សុ​វត្តិភាព​ និង​គ្មាន​ផ្លា​ក​លេខ​ម៉ូតូ​ ប៉ុន្តែ​បែរជា​ផាក​តែ​មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល​៖​លោក​ មាស​ នី​៖«​អាហ្នឹង​ដូច​គេ​និយាយ​ថា​ចេញ​មក​ម៉ា​ភ្លេ​ត​ខុស​ហ្មង​ បើ​ចេញ​យូរ​ខុស​កាន់តែ​ច្រើន​»​។​

hun-sen-23-06-16-thum.0-1jpg
បរុសអ្នករត់ម៉ូតូឌុបត្រូវបានម៉ូលិសផាក បន្ទាប់ពីលោកបានឌុបសម្តេច ហ៊ុន សែន និងក្រោយពីសម្តេចបានឱ្យប្រាក់លោក១ពាន់ដុល្លារ។

​កាល​ថ្ងៃ​ទី​ ១៨​ ខែមិថុនា​ សម្តេច​ ហ៊ុន​ សែន​ នៅ​ពេល​សម្តេច​ធ្វើ​ដំណើរ​ទៅ​ចូលរួម​បុណ្យសព​លោក​សាយ​ ភូ​ថង​ នៅ​ឯ​ខេត្តកោះកុង​ សម្តេច​បាន​ជិះ​ម៉ូតូឌុប​បុរស​ម្នាក់​នៅ​ស្ពាន​កោះកុង​ដោយ​គ្មាន​ពាក់មួក​សុ​វត្តិភាព​ រីឯ​ម៉ូតូ​វិញ​មិន​មាន​ផ្លា​ក​លេខ​នោះ​ទេ​។​

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​ ១​ពាន់​ដុល្លារ​អា​មេ​រិ​ក​ឲ្យ​បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូឌុប​នោះ​។​

តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោ​គ​ថ្មី​ចែង​ថា​ អ្នកបើកបរ​ទោចក្រយានយន្ត​ និង​អ្នក​រួម​ដំណើរ​មិន​ពាក់មួក​សុ​វត្តិភាព​ ត្រូវ​ពិន័យ​មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល​។​ ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត​ដោយ​គ្មាន​ប័ណ្ណ​សម្គាល់​ ឬ​ផ្លា​ក​លេខ​ នឹង​ត្រូវ​ពិន័យ​បី​ម៉ឺន​រៀល​៕

Share

Image
Image
Image