en     km
en     km

CPP ​ប្រកាស​គាំទ្រ​ចំហរ​សម្ដេច​ ហ៊ុន​ សែន​ មិន​ពាក់ព័ន្ធ​ជំ​លោះ​សមុទ្រ​ចិន​ខាងត្បូង​

Share

ភ្នំពេញ៖ ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​គ្រប់គ្រង​អំណាច​ បាន​ប្រកាស​គាំទ្រ​ការ​ប្រកាន់​គោល​ជំហរ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ដែល​ថា​ កម្ពុជា​មិន​ជ្រៀតជ្រែក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ តែ​អ្នកវិភាគ​ថា​កម្ពុជា​សព្វថ្ងៃ​នេះ​ មាន​ភាព​លម្អៀង​ទៅ​រក​ចិន​ច្រើន​ជាង​សមាជិក​អាស៊ាន​ ។​

hun-sen-thum.-0009jpg
សម្តេច ហ៊ុន សែន ក្នុងពិធីបិទវគ្គប្រគល់សញ្ញាបត្រដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ឧត្តមគតិជាតិ សិស្សមន្ត្រីក្រមការ ជំនាន់ សាមគ្គីជាតិ និងវិញ្ញាបនបត្រកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យមឆ្នាំ២០១៥ សិក្ខាកាមមន្ត្រីក្រសួងបរិស្ថាន សិក្ខាកាម ថ្នាក់ដឹកនាំជាស្រ្តី ព្រមទាំងបើកវគ្គបណ្ដុះបណ្តាលឆ្នាំ ២០១៦ របស់សាលាភូមិន្ទរដ្ឋបាលចំនួន ៩១៥ កាលថ្ងៃទី២០មិថុនា។

​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​ ចេញ​នៅ​ថ្ងៃ​ទី​ ២២​ ខែមិថុនា​ បាន​បញ្ជាក់​ថា​ កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​ អធិបតេយ្យភាព​ ប្រកាន់​ជំហរ​អ​ព្យា​ក្រិត​ និង​យុត្តិធម៌​។​

​សេចក្តីថ្លែងការណ៍​នេះ​បន្ត​ថា​ ក្នុង​នាម​ជា​សមាជិក​អាស៊ាន​ កម្ពុជា​គោរព​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ច​ផ្ទៃក្នុង​ ហើយ​កម្ពុជា​មិន​ចូលរួម​ចេញ​សេចក្តីថ្លែងការណ៍​ណាមួយ​ ដែល​គាំទ្រ​សាលដីកា​របស់​តុលាការ​   ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ។​

​សេចក្តីថ្លែងការណ៍​របស់​បក្ស​កាន់​អំណាច​ ក៏​បាន​ធ្វើការ​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ថា​ កម្ពុជា​បាន​បំផ្លាញ​ការ​ចេញ​សេច ក្តីថ្លែងការណ៍​រួម​របស់​សមាគម​អាស៊ាន​ពាក់ព័ន្ធ​នឹង​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ទាំង​នៅ​ទីក្រុង​ គុន​មី​ញ​ ប្រទេស​ចិន​នា​ពេល​ថ្មីៗ​នេះ​ និង​នៅ​ភ្នំពេញ​កាលពី​ឆ្នាំ​២០១២​។​

​ផ្ទុយ​ទៅ​វិញ​កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​សម្របសម្រួល​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ដើម្បី​រក្សា​សាមគ្គីភាព​ និង​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​អាស៊ាន​ចិន​។​ ម្យ៉ាងទៀត​ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ពុំ​មែន​បញ្ហា​អាស៊ាន​ទេ​។​

​កាលពី​ថ្ងៃ​ចន្ទ​ទី​ ២០​ មិថុនា​នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​សម្តែង​កំហឹង​ដោយ​ប្រើ​វោហា​សាស្ត្រ​វាយប្រហារ​ធ្ងន់ៗ​លើ​សមាជិក​អាស៊ាន​ ជា​ពិសេស​ប្រទេស​ហ្វី​លី​ពិន​ ដែល​តែងតែ​ចោទ​កម្ពុជា​ថា​ មាន​ជំហរ​ទន់ជ្រាយ​ជាមួយ​ចិន​ជុំវិញ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​ សម្ដេច​ ហ៊ុន​ សែន​ បញ្ចេញ​ជំហរ​ការពារ​គោលនយោបាយ​របស់​កម្ពុជា​។​

​ តែ​ក្រុម​អ្នកវិភាគ​មួយ​ចំនួន​ដែល​វិទ្យុ​ស្ត្រី​បាន​សុំ​សម្ភាសន៍​ គឺ​ពួក​គេ​ភាគច្រើន​ពិនិត្យ​ឃើញ​ចំនុច​អវិជ្ជមាន​ច្រើន​ជាង​ចំនុក​វិជ្ជមាន​ទៅ​ថ្ងៃ​ខាង​មុខ​ ចំពោះ​ការ​ប្រកាន់​ជំហរ​របស់​បក្ស​កាន់​អំណាច​។​ ​ពួក​គេ​ថា​ កម្ពុជា​មិន​អាច​ឈរ​នៅ​ចំនុចកណ្ដាល​បាន​ទេ​នៅ​ពេល​នេះ​ ព្រោះ​កម្ពុជា​ត្រូវ​ទន់ភ្លន់​ជា​ មួយ​ចិន​ ដោយ​ពួក​គេ​មើលឃើញ​ចិន​មានគុណ​ប្រយោជន៍​ច្រើន​ណាស់​ ហើយ​ជា​ពិសេស​កម្ពុជា​ជំពាក់​បំណុល​ចិន​ច្រើន​ពាន់​លាន​ដុល្លារ​។​

បើ​ទោះជា​យ៉ាងណា​គណបក្ស​ប្រជាជន​កម្ពុជា​ ទទូច​ឱ្យ​ភាគី​ពាក់ព័ន្ធ​ អត់ធ្មត់​ និង​កុំ​ប្រើប្រាស់​កម្លាំង​ ឬ​គម្រាម​ប្រើប្រាស់​កម្លាំង​ ក្នុង​ការ​ទំនាក់ទំនង​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ភាគី​ពាក់ព័ន្ធ​ ដោយ​ផ្ទាល់​ដោះស្រាយ​ជាមួយ​គ្នា​ ដោយ​ប្រើប្រាស់​យន្តការ​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​ប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ និង​ខិតខំ​ធ្វើការ​រួម​គ្នា​រវាង​អាស៊ាន​ និង​ចិន​ ដើម្បី​ធ្វើ​ឱ្យ​សម្រេច​បាន​ក្រម​ប្រតិបត្តិ​៕

Share

Image
Image
Image