en     km
en     km

អត្ថាធិប្បាយ​ ៖​ គណបក្សប្រឆាំង​នៅ​កម្ពុជា​ត្រូវ​បាន​វាយ​ផ្ទប់​ជញ្ជាំង​

Share

​ភ្នំពេញ​៖​ ល្បែង​នយោបាយ​នៅ​កម្ពុជា​ក្នុង​ដំណាក់កាល​នេះ ​ត្រូវ​បាន​មើលឃើញ​ថា​មាន​ស្ថានភាព​ក្ដៅ​គ​គុ​ក​ ។​ ចំពោះ​អ្នក​​នយោ​បា​យ​​មាន​កម្លាំង​ខ្លាំង​ មាន​អំណាច​ ប្រើ​វិធានការ​ចម្រុះ​ទាំង​ត្រជាក់​និង​ក្ដៅ​ តែ​ចុង​ក្រោ​​​​​យ​​ក្ដៅ​ខ្លាំង​មែនទែន​ រហូត​មេ​បក្ស​ប្រឆាំង​រត់​ចោ​ល​ស្រុ​ក​ ហើយ​ចុង​ក្រោយ​ចាប់ខ្លួន​តំណាងរាស្ត្រ​ស​ក​ម្ម​ខាង​ព្រំដែន​ម្នាក់​ទៀត​ យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធ​នា​គារ​ ដែល​​អ្នក​ច្បាប់​ខាង​ស​ង្គ​ម​​ស៊ី​វិល​ថា​ រំលោភ​រដ្ឋ​ធ​ម្ម​នុញ្ញ​ត្រង់​​មាត្រា​ ៨០​ ។​  គេ​អាច​និយាយ​ថា​ បក្ស​កាន់​អំណាច​ប្រើ​វិធានការ​ក្ដៅ​មិន​ដំអក់​ឡើយ​ គឺ​ប្រៀ​ប​​​​ដូច​ កី​ឡា​ប្រដាល់ទម្ងន់ធ្ងន់​ យក​ពានរង្វាន់​ធំ​មួយ​ សម្រុក​លើ​ដៃគូ​ខ្លួន​យ៉ាង​សកម្ម​ ។​ តើ​បក្ស​ប្រ​ឆាំ​ង​​​គួរ​ចុះចាញ់​គូប្រកួត​ជា​រហូ​ត​ឬ​ក៏​មាន​យុទ្ធសាស្ត្រ​ទប់ទល់​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​ ខណៈ​ គូប្រកួត​វាយ​ផ្ទប់​ជ​​ញ្ចាំ​ង​ហើយ​នោះ​។​

 

CPP-CNRP-CAMBODIA-WMC
រូបតំណាងគណបក្សនយោបាយមានអាសនៈនៅក្នុងសភាទាំងពីរ

​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ គឺ​គណបក្ស​សង្គ្រោះ​ជា​តិ​ ដែល​ពលរដ្ឋ​និង​អ្នកនយោបាយ​មួយ​ចំនួន​យល់​ថា​ មាន​លទ្ធភាព​ដឹកនាំ​ប្រទេស​ជំនួស​គណបក្សកាន់អំណាច​  ខណៈ​នេះ​មើល​ឃើ​ញ​ថា​  ត្រូវ​បាន​រុញ​ផ្ទប់​ជញ្ជាំង​គឺ​ដូច​ជា​ការ​ប្រកួត​កីឡាប្រដាល់​វាយ​លើ​សង្វៀន​ដែរ​ ។​ ប៉ុន្តែ​ខុស​គ្នា​បន្តិច​ត្រង់​ថា​ អាជ្ញា​ក​ណ្ដា​ល​មា​ន​​សិទ្ធិ​បញ្ឈប់​ការ​ប្រកួត​ ប្រសិនបើ​គូប្រកួត​ម្ខាង​ទៀត​ត្រូវ​បាន​វាយ​ដួល​សន្លប់​ ហើយ​មិន​អាច​​បន្ត​ការ​ប្រកួត​បាន​ទៀត​ ។​ អា​ជា្ញ​ក​ណ្ដាល​ត្រូវ​ឱ្យ​ភាគី​ទាំង​ពីរ​មក​ឈរ​ជិត​គ្នា​ ហើយ​ប្រកាស​ថា​អ្នក​ឈ្នះ​បាន​ទៅ​កីឡាករ​ដែល​វាយ​គូប្រកួត​ឱ្យ​ដួល​សន្លប់​ ។​ ជាមួយ​គ្នា​នេះ​ អាជ្ញាកណ្ដាល​ត្រូវ​ប្រកាស​ថា​ជា​គូ​សងសឹក​ បើ​ពួក​គេ​ជួប​គ្នា​ម្ដងទៀត​ ។​ តាម​បទបញ្ជាផ្ទៃក្នុង​កីឡាករ​នីមួយៗ​ ត្រូវ​អាជ្ញា​ក​ណ្ដា​​ល​ប្រាប់​ឱ្យ​គោរព​វិន័យ​ ឬ​ លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ ។​ កីឡាករ​ណា​រំលោភ​ត្រូវ​ពិន័យ​ ឬ​ បញ្ឈប់​លែងឱ្យ​ប្រកួត ។​ នេះ​ជា​ក្រម​ខណ្​ឌ​នៃ​ការ​ប្រកួត​កីឡាប្រដាល់​ ។​

​ចុះ​ចំណែក​ល្បែង​នយោបាយ​គេ​ប្រកួត​ដូច​ម្ដេច​  តើ​ប្រកួត​ដូច​កីឡា​ប្រដា​លដែរ​ឬទេ​ ?​ ទំនងជា​មិន​ខុស​គ្នា​អ្វី​ច្រើ​ន​​ទេ​ គឺ​មាន​អ្នក​កាត់សេចក្ដី​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ​ ហើយ​ខុស​ត្រង់​ថា​ អ្នក​ឱ្យ​ឈ្នះ​គឺ​ប្រជាជន​ដែល​កាន់​សន្លឹក​ឆ្នោត​ទៅ​បោះ​ឆ្នោត​ ។​

​ប្រទេស​កម្ពុជា​នឹង​មាន​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ សំខាន់​ចំនួន​ ០២​ គឺ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​ ២០១៧​ និង​ បោះ​ឆ្នោត​សភា​នៅ​ឆ្នាំ​ ២០១៨​ ។​ ការ​បោះ​ឆ្នោត​ទាំង​ ០២​ លើក​នេះ​ ត្រូវ​បាន​មើលឃើញ​ថា​ គឺជា​អាយុជីវិត​ស្លាប់រ​ស់ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គណ​ក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក​ សម​ រ​ង្ស៊ី​ និង​ លោក​ កឹ​ម​ សុខា​ ។​

​ជា​អកុសល​ប្រធាន​គណបក្សប្រឆាំង​ធំ​ជាងគេ​នេះ​ កំពុង​គេចខ្លួន​នៅ​ក្រៅប្រទេស​ ដោយ​មាន​ដីកាចាប់ខ្លួន​ករណី​បរិហា​កេរ្តិ៍​ លោក​ហោ​ ណាំ​ហុង​ អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​ដែល​ថា​លោក​ ហោ​ ណាំ​ហុង​ អតីត​មេ​គុក​បឹង​ត្របែង​នៃ​របប​ខ្មែរក្រហម​ និង​ជាប់​ បណ្ដឹង​ចំនួន​បួន​ទៀត​នៅ​តុលាការ​។​

​ចំណែក​លោក​ កឹ​ម​ សុខា​ ក៏​មានរឿង​ក្ដីក្ដាំ​ស្នេហា​បរិហារកេរ្តិ​ដែរ​ ។​  នៅ​ដំណាក់កាល​ចុង​ក្រោយ​ គណបក្សប្រឆាំង​ធំ​ជាងគេ​នេះ​ រង​ខ្លួន​ដោយ​ការ​វាយ​ឱ្យ​ផ្ទប់​ជ​ញ្ចាំ​ង​បន្ថែម​ទៀត​ គឺ​ករណី​អ្នកតំណាង​រាស្ត្រ​ អ៊ុំ​ សំ​អាន​ ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ទាំង​កណ្ដាល​អា​ធ្រា​ត្រ​ ទាំង​មិន​មានការ​ដក​អភ័យ​ឯក​សិទ្ធ​សភា​ កាលពី​ថ្ងៃ​ទី​ ១០​ មេ​សា​ ខណៈ​លោក​ទើប​ត្រឡប់​ពី​បរទេស​ដែល​លោក​នៅ​អា​មេ​រិ​ក​ជាង​ ០៧​ ខែ​ ដោយសារ​គេច​ចេញពី​ការ​ចោទប្រកាន់​សំណុំរឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ។​

​ដោយ​រាប់​បញ្ចូល​ទាំង​លោក​ អ៊ុំ​ សំ​អាន​ ទៀត​នោះ​ មនុស្ស​សំខាន់ៗ​ របស់​គណបក្ស​បី​នាក់​ ត្រូវ​បាន​ឃុំខ្លួន​គឺ​សមាជិក​ព្រឹទ្ធសភា​ហុង​ សុខ​ហួរ​ និង​លោក​ មា​ជ​ សុវណ្ណ​រ៉ា​ ប្រធាន​នាយករ​ដ្ឋា​ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ រួម​នឹង​សកម្មជន​បក្ស​ទៀត​ផង​ បាន​កើនឡើង​ ១៦​ នាក់​ ខណៈ​តំណាងរាស្ត្រ​ ០៧​ រូប​ទៀត​ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្នុង​ការ​តាមដាន​របស់​សមត្ថកិច្ច​និង​តុលាការ​ ។​

​ទាំងនេះ​គឺជា​ការ​វាយ​គណបក្សប្រឆាំង​ផ្ទប់​ជ​ញ្ចាំ​ង​ ។​ ពាក្យ​ថា​ វាយ​ឬ​រុញ​ផ្ទប់​ជ​ញ្ចាំ​ង​ ជា​ភាសា​និយាយ​តៗ​គ្នា​ ដែល​គេ​ប្រៀប​ធៀ​ប​​ មនុស្ស​មាឌធំ​វាយ​មនុស្ស​មាឌតូច​គឺ​វាយ​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ​ឬ​ជញ្ជាំង​របង​ ។​ មាន​ន័យ​ថា​ អ្នក​ត្រូវ​បាន​​វាយ​មិន​អាច​តដៃ​បាន​ឡើយ​ ។​

​ទីបំផុត​អ្នក​ទន់ខ្សោយ​មាន​តែ​លើកដៃ​សំពះ​អង្វរ​អ្នក​ខ្លាំង​ឱ្យ​ទុក​ជីវិត​ ដើម្បី​រស់​ទៅ​ថ្ងៃ​មុខ​ជាមួយនឹង​ការ​សន្យា​ ស្បថស្បែរ​ចុះចាញ់​ ក្នុង​ការ​ប្រយុទ្ធ​ ។​ តែ​មនុស្ស​របៀប​នេះ​ មាន​ពីរ​ប្រភេទ​ គឺ​ទី​មួយ​សម្ដែង​ការ​ចុះចាញ់​ដោយ​ចិត្ត​ស្មោះ​ ឬ​ គេ​ហៅ​ថា​ រៀងចាល​មួយ​ជីវិត​ ប៉ុន្តែ​មនុស្ស​ប្រភេទ​ទី​ពីរ​ ចុះចាញ់​តែ​នៅ​ចំពោះ​មុខ​នឹង​ស្ថានការណ៍​ជាក់ស្ដែង​ គឺ​ក្រោយខ្នង​នឹង​ស្វែងរក​មធ្យោបាយ​យុទ្ធសា​ស្ត្រ​​និង​យុទ្ធវិធី​តតាំង​ជាមួយ​អ្នក​ខ្លាំង​បន្ត​ទៀត​ គឺ​រហូត​ខ្លួន​គេ​មាន​ប្រៀ​ង​ជាង​គូប្រកួត​។​

​ពេល​នេះ​និយាយ​ពី​ការ​ប្រកួត​គ្មាន​អាជ្ញាកណ្ដាល​វិញ​ សម្រាប់​ការ​ប្រកួត​មាន​អាជ្ញាកណ្ដាល​គឺ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ មិន​សងសឹក​មិន​គុំ​គួ​ន​អ្នក​ចាញ់​ ចាប់ដៃ​ជាមួយ​អ្នក​ឈ្នះ​ ហើយ​សន្យា​ប្រកួត​គ្នា​លើក​ក្រោយ​ទៀត​ ដោយ​មិត្តភាព​យោគយល់​គ្នា​ គឺ​មាន​ន័យ​ថា​អ្នក​ខ្លាំង​មិន​ត្រូវ​រំលោភ​បទបញ្ជា​ឬ​លក្ខន្តិក​ ហើយ​អាជ្ញាកណ្ដាល​ត្រូវ​មាន​ជំហរ​ឯករាជ្យ​ អ​ព្យា​ក្រិ​ត្យ​ ឥត​លម្អៀង​ឡើយ​ ។​

​អ្នក​ខ្សោយ​ពេល​ចាញ់​មិន​ត្រូវរ​ត់រក​អាវុធ​ អ្នក​ឈ្នះ​មិន​ត្រូវ​បើ​ឥទ្ធិពល​លើ​អាជ្ញាកណ្ដាល​ឡើយ​ ។​ តើ​គណបក្ស​សង្គ្រោះ​ ជាតិ​ត្រូវ​ប្រកាន់​ជំហរ​បែប​ណា​  ឬ​ ប្រកាន់​ជំហរ​អ្នក​ចាញ់​អស់​យុទ្ធវិធី​ អស់​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ ខណៈ​ត្រូវ​បាន​វាយ​ផ្ទប់​ជញ្ជាំង​ហើយ​នោះ​ ?​

​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​ គណបក្សប្រឆាំង​ភេ្ល​ច​យុទ្ធសាស្ត្រ​មួយ​ដែល​ខ្លួន​អាច​មាន​ប្រៀប​តិចតួច​ដែរ​ គឺ​មាត្រា​ ៨៩​ នៃ​រដ្ឋធម្មនុញ្ញ​ ដែល​កោះហៅ​រដ្ឋមន្ត្រី​ ឬ​ នាយក​រដ្ឋមន្ត្រី​មក​ចោទសួរ​អំពី​បញ្ហា​ជាតិ​ធំៗ​ ៕​

Share

Image
Image
Image