en     km
en     km

ផលិតករ មាន​មហិច្ឆតា​យក​ភាពយន្ត​ខ្មែរ​ទៅ​លក់​ឲ្យ​បរទេស

Share

លោក សុផាឆៃ វិរៈផូឈុង អគ្គនាយក​​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ដែល​កំពុង​សម្រុក​ផលិត​រឿង​ខ្មែរ​ទិញ​សិទ្ធិ​ពី​បរទេស បាន​ថ្លែង​មក​កាន់ Sabay ថា ស្ថានីយ​របស់​លោក​មាន​មហិច្ឆតា​នាំ​ភាពយន្ត​ភាគ​របស់​ខ្មែរ​យក​ទៅ​លក់​ឲ្យ​ បរទេស​វិញ។

Feature-617x32413
លោក សុផាឆៃ វិរៈផូឈុង អគ្គនាយក​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥

“ពេល​នេះ​​យើង​ទិញ​រឿង​គេ​យក​មក​ធ្វើ តែ​ទៅ​អនាគត​យើង​នឹង​លក់​ឲ្យ​គេ​ម្ដង” លោក សុផាឆៃ លើក​ឡើង។ ប្រទេស​ដែល​លោក​រំពឹង​យក​ភាពយន្ត​ភាគ​កម្ពុជា​ទៅ​លក់ មាន​ដូច​ជា ថៃ ឡាវ​ និង វៀតណាម ជាដើម។ លោក​បន្ត​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​រឿង​ដែល​បាន​ទិញ​កម្មសិទ្ធិ​យក​មក​ថត ពី​មួយ​រឿង​ទៅ​មួយ​រឿង ក្រុម​ការងារ​លោក​ធ្វើ​កាន់​តែ​ល្អ​បន្តិច​ម្ដងៗ ក្នុង​នោះ លោក​អះអាង​ថា មិន​យូរ​ទៀត​ទេ កម្ពុជា​នឹង​ធ្វើ​អ្វី​ដែល​ជា​របស់​ខ្លួន មិន​ថា​សាច់រឿង ឬ​បច្ចេកទេស ក៏​ដូច​ជា​ការ​ដឹក​នាំ​នោះ​ទេ​។

ក៏​ដូច​គ្នា​នេះ​ដែរ​លោក ស៊ិន សុផាត ដែល​តំណាង​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​បញ្ជាក់​បន្ថែម​ថា នៅ​ពេល​ដែល​ខាង​ក្រុម​ការងារ​ផលិត បាន​រឿង​ដែល​ជា​ស្នាដៃ​ខ្មែរ​សុទ្ធ​សាធ​ហើយ​នោះ នឹង​បក​ប្រែ​សាច់​រឿង​ជា​ភាសា​បរទេស ដើម្បី​យក​ទៅ​បង្ហាញ​នៅ​បណ្ដា​ប្រទេស​ដទៃ​ទៀត​ផង​ដែរ៕ http://ផលិតករ មាន​មហិច្ឆតា​យក​ភាពយន្ត​ខ្មែរ​ទៅ​លក់​ឲ្យ​បរទេស

អត្ថបទ៖ SAMEDY​

ប្រភព៖ www.nwes.sabay.com.kh

Share

Image
Image
Image