en     km
en     km

បទយការណ៍ ៖ អតីត​អ្នក​ភូមិ​បុរី​កីឡា​រស់​នៅ​​ភ្នំបាត​ ទទូច​សុំ​ប្តូរ​ទី​លំ​នៅ​បន្ទាប់​ពី​អ្នក​ភូមិ ​៤​នាក់​បាន​ស្លាប់​

Share

ភ្នំពេញ៖ អតីតអ្នកភូមិបុរីកីឡាប្រមាណ ១០០នាក់ តំណាងឱ្យពលរដ្ឋ ១៤០ គ្រួសារនាថ្ងៃទី ០៥ ខែមេសានេះ បាន​ធ្វើ​ដំណើរ​មករាជធានីភ្នំពេញ ដើម្បីទទូចដល់ស្ថាប័នពាក់ព័ន្ធជួយរកទីតាំង​ថ្មីសម្រាប់រស់នៅ និងស្នើសុំសំណងបន្ថែម។ ការ​ស្នើនេះ​ បន្ទាប់ពីអ្នកភូមិ ០៤ នាក់ បានស្លាប់ជាបន្តបន្ទាប់ដោយ​សារ​បរិយាកាស​រស់​នៅ​មិន​ល្អ និង​មាន​ជីវភាព​ខ្វះ​ខាត​យ៉ា​ង​​ខ្លាំង​​។

អ្នកភូមិដែលមកទាមទារថ្ងៃនេះ បច្ចុប្បន្នកំពុងរស់នៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ក្នុងខេត្តកណ្តាល ឬជើងភ្នំបាត​ បន្ទាប់​ពីពួក​គាត់​បាន​យល់ព្រមទទួលសំណងទៅរស់នៅទីនោះ ក្រោយពីក្រុមហ៊ុន ផានអ៊ីម៉ិច រំលោភឈូសឆាយកំទេចលំនៅដ្ឋាន កាល​ពី​ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១២​ កន្លងទៅ។

តើអតីតពលរដ្ឋបុរីកីឡា ដែលព្រមទទួលយកសំណងចាកចេញទៅរស់នៅភ្នំបាត ជួបប្រទះការលំបាកអ្វីខ្លះ? ហើយសព្វ​ថ្ងៃ​នេះ​ តើ​ពលរដ្ឋ​ទាំងនោះ​ប្រកបកិច្ចការអ្វីដើម្បីទ្រទ្រង់ជីវភាព?

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ពីបញ្ហានេះ សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់​បទយក​ការណ៍​ដែល​រៀប​រៀង​ដោយ​ លោក កែវ សុខា អ្នកសារព័ត៌​មានវិទ្យុស្ត្រី​អែស​អឹម​ ១០២​ ដូច​តទៅ៖

BOREY-KEYLA-PHNOMBATH
ស្ត្រីអតីតអ្នកភូមិបុរីកីឡារស់នៅជើងភ្នំបាត​ មក​ទាម​ទារ​ឱ្យស្ថាប័ន​ពាក់​ព័ន្ធ ​ជួយ​រក​ទីតាំង​​ថ្មីសម្រាប់រស់នៅ និងស្នើសុំសំណងបន្ថែម (តវ៉ានៅខាងមុខសាលារាជធានីភ្នំពេញថ្ងៃទី ០៥ មេសា ២០១៦)

Share

Image
Image
Image