en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ឱ្យ​គ្រូពេទ្យ​ឯកទេស​ដែល​ចូល​និវត្តន៍​នៅ​បន្តការងារ​តែ​ក្នុង​ក្រម​ខណ្ឌ​មួយទៀត​

Share

ភ្នំពេញ៖ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ ​សម្ដេច​ ហ៊ុន ​សែន ណែនាំ​ឱ្យ​មាន​ក្រម​ខណ្ឌ​មុខងារនយោបាយ​មួយ​សម្រាប់​គ្រូពេទ្យ​ឯកទេស​​ដែល​ចូល​និវត្តន៍​  គឺ​ប្រយោជន៍​ដើម្បី​បន្ត​មុខងារ​ងារ​របស់​គ្រូពេទ្យ​ទាំងនោះ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​ ។​ ​សម្ដេច​ ហ៊ុន ​សែន​ បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​កម្ម​វិ​ធី​ស​ន្និ​បាត​ការងារ​របស់​ក្រសួងសុខាភិបាល​ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​ ទី១០​ ខែមីនា​ ឆ្នាំ២០១៥ នេះ​។​

Hun-Sen
សម្តេច ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍ថា​  ធនធាន​មនុស្ស​គឺជា​ការ​ចាំបាច់​បំផុត​ នៅ​ពេល​ប្រទេស​មួយ​ត្រូវការ​ បញ្ហា​នេះ​ចាំបាច់​ត្រូវ​បន្ត​ទុក​គ្រូពេទ្យ​ឯកទេស​ដែល​ចូល​និវត្តន៍​បន្ត​ និរន្តរ​ភាព​ការងារ​របស់​ពួក​គេ​ទៅ​តាម​ជំនាញ​ ។​  ទន្ទឹមគ្នានេះ សម្ដេច​ បានណែនាំ​ឱ្យ​ក្រសួង​សុខាភិបាល​រៀបចំ​គ្រូពេទ្យ​ទាំងនោះ​ ក្នុង​ក្រប​ខណ្ឌ​នយោបាយ​ ។​

ស្របពេល​ជាមួយ​គ្នា​ សម្ដេច​ ហ៊ុន ​សែន​ ក៏​បាន​ទទូច​ឱ្យគ្រូពេទ្យ​មួយ​ចំនួន​ ដែល​ធ្លាប់​មាន​សម្ដី​មិន​សមរម្យ​ ឬ​ ឥរិយាបថ​មិន​សមរម្យ​ត្រូវ​កែប្រែ​ឡើង​វិញ​ ប្រយោជន៍​ឱ្យ​មាន​សីលធម៌​ស្អាតស្អំ​៕​

Share

Image
Image
Image