en     km
en     km

ក្រសួងមហាផ្ទៃបណ្ដេញមន្ត្រីក្រោមឱវាទ១២នាក់ដោយសារមិនយកចិត្តទុកដាក់បំពេញការងារ

Share

ក្រសួងមហាផ្ទៃបានអនុវត្តវិន័យ ចំពោះមន្ត្រីនគរបាលជាតិចំនួន ១២រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោម រូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ក្រោមហេតុផល ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ នេះបើយោងតាមសេចក្តីប្រកាស ដែលអនុវត្តតាមការណែនាំរបស់ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះនៅថ្ងៃទី ៣ខែធ្នូ ឆ្នាំ ២០២៣ ។

ករណីរឿងរ៉ាវទាំងអស់នេះ បានកើតឡើងជាបន្តបន្ទាប់  ដែលបានធ្វើឱ្យមានការកាត់ផ្តាច់ប្រាក់បៀវត្ស របបឧបត្ថម្ភផ្សេងៗ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីឆ្នាំ២០២៤ នេះតទៅ តែមិនទាន់បញ្ជាក់ពីខែច្បាស់លាស់នោះទេ។

ចំពោះបញ្ហាទាក់ទៅនឹងរឿងហេតុនេះ លោក ទូច សុឃ: អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានផ្ដល់បទសម្ភាសន៍មកកាន់វិទ្យុស្រ្តី ដោយបង្ហាញប្រាប់ថា «អ្នកទាំង១២នាក់នេះគឺមិនបានពាក់ព័ន្ទទៅនឹងករណីគ្រឿងញៀនទេ តែរកឃើញថាអវត្តមានញឹកញាប់ជាទីបំផុត អវត្តមានគ្មានច្បាប់ គ្មានទម្លាប់ បំពេញតួនាទីតាមមុខងារដែលចាត់តាំងមិនបានល្អ»។

ជាបន្តសូមស្ដាប់ការលើកឡើងរបស់លោកទូច សុឃៈ៖

លោក ទូច សុឃ: អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ

អត្ថបទ៖សួ សុវណ្ណិកា

Share

Image Not Found
Image

ព័ត៌មានទាក់ទង