en     km
en     km

ភរិយាជនរងគ្រោះដែលរថយន្ត Jeep បុកស្លាប់ ប្ដេជ្ញាស្វែងរកយុត្តិធម៌ ជូនសពស្វាមី

Share

 

រូបភាពរថយន្តបង្ករ ក្នុងថ្ងៃកើតហេតុ (ប្រភពរូបភាពពីហ្វេសហ៊ុក)

ករណីរថយន្តទំនើបម៉ាក Jeep Overland មួយគ្រឿង​ ពាក់​ស្លាក​លេខ​ 2CB-9963 ភ្នំពេញ​ បានបើកបុកបុរសម្នាក់ដែលជាកីឡាករ​ជម្រើសជាតិ​ ផ្នែក​វាយសី​ បណ្ដាលឱ្យស្លាប់បាត់បង់ជិវិតភ្លាមៗនៅកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានបង្ករការចាប់អារ​ម្មណ៍តាមដានជាខ្លាំងពីសំណាក់មហាជន។ ពួកគេគេតាមដានករណីនេះ និងលើកឡើងនូវទស្សនៈផ្ទាល់ខ្លួននានា ដោយក្នុងក្ដីព្រួយបារម្ភខ្លាចក្រែងថា អ្នកបើករថយន្តទំនើបនោះត្រូវរួចខ្លួន ដោយមិនបានទទួលទោសកំហុសដែលខ្លួនប្រព្រឹត្តិ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រកាសតាមបណ្ដាញសង្គមរបស់ខ្លួនថា លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់។

ជុំវិញករណីនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Juppy ដែលគេស្គាល់ថាជាភរិយារបស់សពជនរងគ្រោះ បានឱ្យដឹងថា

«លោក ព្រហ្ម វិចិត្រសុភា លោកចូលបុណ្យសព១,០០០$ ហើយលោកសូមអោយដកពាក្យបណ្តឹងបើមិនដកនិងខូចអនាគតទាំងសងខាង លោកចង់គំរាមហ៎? ហើយលោកមកប្រាប់ពួកខ្ញុំដែលជាគ្រួសារសពឱ្យកាត់ចិត្តទៅ?»

ឆ្លើយតបនឹងការលើកឡើងរបស់ជនសង្ស័យខាងលើនេះ ក្នុងនាមជាភរិយាសពជនរងគ្រោះ ម្ចាស់គណនីខាងលើបានសរសេរសារប្ដេជ្ញាស្វែងរកយុត្តិធម៌ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្វាមីរបស់ខ្លួនបាត់បង់ជីវិតនេះ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង