en     km
en     km

ពលរដ្ឋមួយចំនួននៅឃុំប៉ក់ញ៉ៃ ខេត្តរតនគិរីចាប់យកការដាំបន្លែនៅក្នុងសហគមន៍របស់ពួកគាត់

Share

ជនជាតិដើមភាគតិចមួយចំនួនដែលរស់នៅខេត្តរតនគិរីបាននាំគ្នាបង្កើតក្រុមកសិកម្មដាំបន្លែនឹងដំណាំជាច្រើននៅសហគមន៍ពួកគាត់ ចង់អោយប្រជាជនក្នុងសហគមន៍កាត់បន្ថយក្នុងការទិញបន្លែពីផ្សារយកមកបរិភោគ ព្រោះសុទ្ធតែជាពពួកបន្លែគីមីដែលគេនាំចូល ធើ្វអោយខូចដល់សុខភាពប្រជាពលរដ្ឋ ។   លោក ស ណង ជាពលរដ្ឋដែលរស់នៅ ភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ រតនគិរី ។ ជាកសិករមួយរូបជនជាតិខ្មែរមានវ័យជាង៤០ឆ្នាំបានប្រកបមុខរបរប្រចាំថ្ងៃគាត់គឺ ដាំត្រកួន ត្រឡាច ឃ្លោក ត្រសក់ អំពៅជាដើម។ គាត់ចាប់ផ្តើមរយៈពេល១០ឆ្នាំមកហើយ ថែមទាំងទទួលប្រាក់ចំណូលបានតាមការប្រមូលផលដំណាំដែលយកទៅលក់នៅតាមភូមិនានា។

លោក ស ណង និយាយប្រាប់វិឡុស្រ្តីក្នុងសម្ដីដើមថា៖

« តាមពិតទៅមានដាំអើ! ធើ្វវាអត់ទាន់ធើ្វលក្ខណៈគ្រួសារហ្នឹងហាសពឹន! មានត្រកួន មានត្រសក់ មានឃ្លោក មានត្រឡាច អ៊ីចឹងតិចៗព្រោះអីកាលហ្នឹងវាទាល់ច្រកអីហ្នឹង យើងស៊ីឈ្នួលគេបានតែម្ហូបអត់មានទេ ស៊ីឈ្នួលកាន់ម្រេចគេ បានតែម្ហូបអត់គ្រាន់ផងខ្ញុំពីរនាក់មួយខែមានតែ៦០ម៉ឺន៧០ម៉ឺនអ៊ីចឹងណា ដូចច្នេះខ្ញុំមិនដឹងធ្វើម៉េចខ្ញុំដាំនោះសាកមើលទៅជ្រើសរើសដាំអាហ្នឹងទៅ វាសល់លុយអ៊ីចឹងខ្ញុំចេះតែដាំបន្តរហូត ខ្ញុំដាំ១០ឆ្នាំហើយតិចៗទៅខ្ញុំធ្វើម៉េចទាល់តម្រិះហើយអត់មានសោះមកពីស្រុកទីមួយខ្ញុំដាំឃ្លូលបានប្រហែលជា៤គមហើយបេះមួយព្រឹកៗ១០០ៗខ្មែរយាយពីផ្លែៗយ៉ាងហ្នឹង»។

យ៉ាងណាមិញនៅពេលដែលគេឱ្យលោកចាំម្រេចអោយគេនោះ លោកក៏ដាក់ដាំគ្រាប់នោះចោល ហើយវាក៏ដុះឡើងទៅតាមជន្លង់ម្រេច ក៏បានបង្កើនទិន្នផលឱ្យលោកអាចបេះយកទៅលក់បាន។ លោកបន្តថា៖

«ដាំដំបូងអត់មានប្រឈមផងគ្រាន់ដាក់អោយវារឡើងដល់ខែចាំចាំម្រេចគេយើងដាំទៅអោយវាឡើងលើបង្គីម្រេចហ្នឹងហើយគ្រាប់ឃ្លោកហ្នឹង  អ្នកធ្វើការគេអោយទៀតផ្លែណាស់ឃ្លូកនិងផ្លែរហូតហើយខ្ញុំបានពូជហ្នឹងដាំឃ្លោកផងបន្លែដាំត្រសក់ផង។ បើមុនៗគេមករកទិញដល់ផ្ទះតែឥឡូវដឹកយកទៅលក់មិនយូរទេតែមួយភ្លែតៗទេ ចំណែកខ្ញុំបេះទៅគាត់ទៅលក់ទៅខ្ញុំធើ្វឯណេះធើ្វឯណោះបន្តទៅ។ ឃ្លោកប្រហែលជា១ខែកន្លះហើយ ផ្លែវាស្អាតណាស់ផ្លែឡើងខៀវងងឹតហ្មងណាខុសពីឃ្លោកគេហើយផ្លែវាតូចៗទេមានអាកន្លះគីឡូក៏មាន១គីឡូក៏មាន បើយើងធើ្វជាប់អ៊ីចឹងក្នុង១ខែយើងដាំតិចៗអ៊ីចឹង២លាន ៣លានអីដែរ។ ខ្ញុំដាំតិចៗហ្នឹងដាំតែ៦-៧រោងហ្នឹង »។

ងាកទៅមើលក្រុមកសិកម្មមួយ នៅក្នុងសហគមន៍នោះ ដែលមាន១៥គ្រួសារ។ ពួកគាត់បាននាំគ្នាបង្កើតមុខរបមួយនេះដើម្បីយកទៅធ្វើជាម្ហូបអាហារប្រចាំថ្ងៃរបស់ពួក់គាត់ហើយអាចកាត់បន្ថយក្នុងការចំណាយឬទិញបន្លែគេយកមកបរិភោគព្រោះវាគឺជាបន្លែដែលមានជាតិគីមីច្រើន។ លោក សេវ ប្លើក បាននិយាយក្នុងសម្ដីដើមថា ៖

«បាទខ្ញុំប្រកបមុខរបរដាំបន្លែមិនទាន់បានមួយឆ្នាំទេគឺលើកដំបូងសម្រាប់ខ្ញុំ ការដាំបន្លែហ្នឹងគឺសម្រាប់យើងកុំឱ្យពិបាកទិញគេកុំអោយយើងអស់លុយច្រើនចំណាយប្រចាំថ្ងៃរបស់យើងដាំខ្លួនឯងហ្នឹងវាបានហូបខ្លះបើច្រើនយើងអាចលក់បាន ការដាំបន្លែអើ!វាមិនសូវពិបាកអីទេបើថាខែវស្សាហ្នឹងយើងអត់ត្រូវពិបាកទេ ពិបាកតែថែស្មៅហើយសំខាន់ខែប្រាំងគឺពិបាកត្រង់ថាទឹកនិងជីជីយើងអត់ចេះប្រើជីកំប៉ុស លក្ខណៈយើងអត់ចេះផលិតខ្លួនអែងជីកំប៉ុសហ្នឹងណាយើងធ្លាប់ទិញពីគេយើងចំណាយថវិកាច្រើនហើយគីមីទៀត។ ផលលំបាកខ្ញុំមានពីរគឺមួយប្រព័ន្ធទឹក ទីពីរគឺជីកំប៉ុសហ្នឹងឯងមិនទាន់ចេះផលិតខ្លួនឯង»។

លោកបន្តថា មានអ្នកចូលរួម១៥គ្រួសារអ្នកចូលរួមដាំជាក្រុមដំបូង។ ហើយក្រោយមកនៅពេលដែលគ្រួសារនីមួយៗចេះដាំ និងមានបទពិសោធ៍ស្ទាត់ គឺអាចចែកជាក្រុមឱ្យពួកគាត់ដាំតាមគ្រួសារបាន។ លោកបន្តថាធ្លាប់មានវគ្គបណ្ដុះបណ្ដាល ខាងអង្គការBCV ដែលស្ដីពីការរៀបចំដីនិងការជ្រើសរដូវការជ្រើសពូជដំដាំផងដែរ ហើយក្រុមកសិករពួករបស់លោកនឹងបន្តសកម្មភាពទៅមុខទៀតដូចដាំ ប៉ាគ្រៀវ ម្ទេស ត្រប់ ទៅមុខទៀត។

«ខ្ញុំមិនអាចឈប់ទេខាងកសិកម្មដាំបន្លែហ្នឹង។ វាឃើញប្រយោជន៍ច្រើនសម្រាប់ក្នុងគ្រួសានិងមានលក្ខណៈគ្រួសារយើង មានដីនៅសល់ដីក្រោយផ្ទះយើងតិចតួចទៅយើងដាំបន្លែទៅទុកគ្រាន់កាត់បន្ថយការទិញពីគេហើយកាត់បន្ថយជាតិគីមីទៀត»។

យ៉ាងណាមិញពលរដ្ឋខាងលើ បានរៀបរាប់ពីការដែលពួកគាត់ទទួលបានផល ពីការដាំដំណាំទៅតាមមុខជំនាញដែលពួកគាត់បានចាប់យកធើ្វជាអាជីពប្រចាំថ្ងៃ របស់ពួគាត់ដើម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារ ខណៈពួកគាត់ក៏បានទទួល វគ្គបណ្ដុះបណ្ដាលពីអង្គការ BCV ម្ដងហើយពីមុនមក៕

  

អត្ថបទខ្លីសរសេរដោយ កញ្ញា រមាស រស្មី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

Image
Image
Image