en     km
en     km

លីកាដូស្នើឱ្យក្រុមហ៊ុនសម្លៀកបំពាក់ ស៊ើបអង្កេតលើកាកសំណល់របស់ខ្លួនជាបន្ទាន់ ខណៈមានមនុស្សជាច្រើនរងផលប៉ះពាល់

Share

ក្រោយពេលកម្ទេសកំណាត់ពីរោងចក្រមួយចំនួន ត្រូវបានយកទៅប្រើសម្រាប់បញ្ឆេះក្នុងសិប្បកម្មឡឥដ្ឋ ហើយបង្កផលប៉ះពាល់ដល់សុខភាពអ្នកធ្វើការ និងបរិស្ថាន អង្គការលីការដូបានស្នើឱ្យរោងចក្រទាំងនោះ ស៊ើបអង្កេតជាបន្ទាន់ លើការចោលកាកសំណល់របស់ខ្លួន។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

អង្គការខ្មែរជំរឿន និងសិទ្ធិមនុស្សលីកាដូ បានស្នើឱ្យក្រុមហ៊ុនសម្លៀកបំពាក់ម៉ាកល្បីៗ ស៊ើបអង្កេតជាបន្ទាន់ លើការចោលកាកសំណល់កម្ទេចកំណាត់របស់ពួកគេ ខណៈនៅតាមសិប្បកម្មផលិតឡឥដ្ឋមួយចំនួនបានប្រើកម្ទេចកំណាត់ទាំងនេះ សម្រាប់បញ្ឆេះក្នុងឡ នឹងបានបង្កផលប៉ះពាល់ដល់សុខភាព អ្នកធ្វើការក្នុងសិប្បកម្មនេះយ៉ាងច្រើន។

របាយការណ៍ពីអង្គការលីកាដូបានបញ្ជាក់ថា មានសិប្បកម្មឡឥដ្ឋចំនួន៧ទីតាំង នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល បានប្រើកម្ទេចកំណាត់ពីរោងចក្រកាត់ដេរសម្លៀកបំពាក់ ដើម្បីបញ្ឆេះក្នុងឡឥដ្ឋ ដោយក្នុងនោះយកកម្ទេចកំណាត់ ពី​ម៉ាក​យីហោ​លំដាប់​អន្តរជាតិ​ចំនួន​ ​១​៩​ក្រុមហ៊ុន។ លីកាដូអះអាងថា សំណល់រោងចក្រ​របស់​ក្រុមហ៊ុន​​អន្តរជាតិទាំងនោះ​ ​រួមចំណែក​បង្ក​ហា​និ​ភ័យ​ដល់​សិទ្ធិមនុស្ស​ ​និង​បរិស្ថាន​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា​ ។​

គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មានរោងចក្រតែ៦ប៉ុណ្ណោះ បានឆ្លើយតមទៅកាន់អង្គការលីកាដូ ក្នុងការស្នើឱ្យបញ្ឈប់ ទប់​ស្កាត់​ ​និង​ដោះស្រាយ​ផល​ប៉ះពាល់​អាក្រក់ ​ដែល​បង្កឡើង​ដោយ​កាកសំណល់​របស់​ពួកគេ​ បន្ទាប់ពីអង្គការលីកាដូបានសរសេរ​លិខិត​ទៅ​ក្រុមហ៊ុន​មេ​ចំនួន​១​៦​ ​ដែល​ជា​ម្ចាស់​ម៉ាក​ស​ម្លៀ​ក​បំពាក់​ទាំងនេះ​ ​​ឱ្យ​ពួកគេ​ទទួល​បាន​ព័ត៌មាន​អំពី​ការ​រក​ឃើញ​នៃផលប៉ះពាល់។ នេះបើតាមការឱ្យដឹងពីលីកាដូដដែល។

លោក ផៃ ប៊ុនឈឿន មន្ដ្រីនាំពាក្យនៃក្រសួងបរិស្ថានមិនទាន់ឆ្លើយតបសំណួរអ្នកសារព័ត៌មានវិទ្យុស្ដ្រីទេនៅព្រឹកនេះ ទាំងតាមទូរសព្ទ និងប្រព័ន្ធតេឡេក្រាម។

ផ្អែមតាមរបាយការណ៍ពីអង្គការលីកាដូ ក្នុងចំណោរោងចក្រទាំង៦ដែលឆ្លើយតប មានតែរោចក្រ២ប៉ុណ្ណោះ បានសន្យាថានឹងស៊ើបអង្កេត និងរោងចក្រ២ផ្សេងទៀតបានចាត់វិធានការផ្សេងៗ។

គួរជម្រាបថា ការ​ដុត​សំណល់​ក​ម្ទេ​ច​ក្រណាត់​ ​នាំ​ឱ្យ​កម្មករ​សិប្បកម្ម​ផលិត​ឥដ្ឋ​ និង​កូន​ៗ​របស់​ពួកគេ​ ​ក៏ដូចជា​សហគមន៍​នៅក្បែរ​នោះ​ប្រឈម​នឹង​ផ្សែង​ប្រកបដោយ​គ្រោះថ្នាក់​ ​និង​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​ ​និង​បរិស្ថាន ​។​ ក្រៅពីបញ្ហានេះ លីកាដូបានរកឃើញបញ្ហាមួយទៀតនៅក្នុងសិប្បកម្មផលិតឡឥដ្ឋ គឺ​កម្មករ​ឡឥដ្ឋ ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ បានរងផល​ប៉ះពាល់​ផ្ទាល់​ពី​ផ្សែង ​ដែល​ឆេះ​ដោយ​ការ​ដុត​ក​ម្ទេ​ច​កំណាត់​ចេញពី​រោងចក្រ។ ​កម្មករដែល​ត្រូវ​បាន​សម្ភាស​ដោយ​អង្គការ​លី​កា​ដូ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​បាន​ជួបប្រទះ​បញ្ហា​ប្រព័ន្ធ​ដកដង្ហើម​ ​ការ​ឈឺក្បាល​ ​និង​អារម្មណ៍​ថា​កើតមាន​ជំងឺ​ច្រើន​ ខណៈ​ដែល​មានផ្ទៃពោះ៕​

 

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង