en     km
en     km

អង្គការតម្លាភាព និងក្រសួងមហាផ្ទៃ ជំរុញការផ្ដល់ព័ត៌មានប្រជាពលរដ្ឋ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមAppទូរសព្ទដៃ

Share

បច្ចេកវិទ្យា ព័ត៌មានវិទ្យាអាចជួយនាំរដ្ឋបាលមូលដ្ឋាននិងប្រជាពលរដ្ឋឱ្យកាន់តែខិតជិតជាមួយគ្នា ដែលធ្វើឱ្យកាន់តែងាយស្រួលក្នុងការផ្លាស់ប្តូរព័ត៌មាន។ កម្មវិធីទូរស័ព្ទដៃឈ្មោះថា «មតិយើង» ដែលសហការផលិតដោយអង្គការតម្លាភាព និងនាយកដ្ឋានមុខងារ និងធនធាន ក្រសួងមហាផ្ទៃ ផ្ដល់លទ្ធភាពឱ្យមានការផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយនឹងប្រជាពលរដ្ឋ។ កម្មវិធីទូរស័ព្ទដៃនេះអាចឆ្លើយតបទៅនឹងសកម្មភាពជាអាទិភាព និងគោលបំណងក្នុងអភិបាលកិច្ចល្អ ដែលកំពុងត្រូវបានអនុវត្តក្នុងខេត្តមួយចំនួនជាបណ្ដើរហើយ។​ កញ្ញា ចាន់រ៉ាត់​ សៀវមិញ រាយការណ៍ 20-11-23-Seav Minh-Our View

 

កម្មវិធីទូរស័ព្ទដៃ ដែលមានឈ្មោះថា “មតិយើង» នេះគឺបង្កើតឡើងសម្រាប់ប្រជាពលរដ្ឋជូនមតិយោបល់ត្រឡប់ និងដាក់ពាក្យបណ្តឹងរបស់ពួកគេពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាល នឹងការគ្រប់គ្រងរដ្ឋបាល មកការិយាល័យប្រជាពលរដ្ឋ។ អភិបាលកិច្ចល្អ ជាបុរេល័ក្ខខ័ណ្ឌដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព សមធម៌ និង យុត្តិធម៌។ អភិបាលកិច្ចល្អទាមទារឱ្យមានការចូលរួមយ៉ាងទូលំទូលាយ ការលើកកម្ពស់ការចែករំលែកព័ត៌មាន តម្លាភាព សមភាព បរិយាប័ន្ន នីតិរដ្ឋ និងគណនេយ្យភាព (យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា)។ សកម្មភាពជា អាទិភាពមួយ និងជាគោលបំណងមួយនៃកម្មវិធីជាតិ ដំណាក់កាលទី២ (២០២១-២០៣០) គឺការកែលម្អយន្តការ សម្រាប់ការចែករំលែកព័ត៌មានសាធារណៈ និងការទទួលពាក្យបណ្តឹង ឬមតិយោបល់ត្រឡប់ពីប្រជាពលរដ្ឋ។ នេះក៏ព្រោះតែពេលដែលប្រជាពលរដ្ឋបានទទួលនូវព័ត៌មានច្បាស់លាស់ ហើយសំឡេងរបស់ពួកគាត់ត្រូវបានទទួលដឹងឮ ពួកគាត់មាននិន្នាការចង់ចូលរួមក្នុងកិច្ចការសាធារណៈ និងធ្វើឲ្យរដ្ឋបាលរបស់ខ្លួនមានគណនេយ្យភាព។

 

កម្មវិធីទូរស័ព្ទដៃឈ្មោះថា «មតិយើង» ដែលសហការផលិតដោយអង្គការតម្លាភាព និងនាយកដ្ឋានមុខងារ និងធនធាន ក្រសួងមហាផ្ទៃ ផ្ដល់លទ្ធភាពឱ្យមានការផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយនឹងប្រជា ពលរដ្ឋ។ កម្មវិធីទូរស័ព្ទដៃនេះរួម ចំណែកយ៉ាងខ្លាំងដល់ការសម្រេចបាននូវគោលបំណងនៃសកម្មភាពជាអាទិភាព។ មុខងាររបស់កម្មវិធីទូរស័ព្ទដៃ «មតិយើង» ជាកម្មវិធីសម្រាប់ប្រជាពលរដ្ឋ ផ្ដល់ឱ្យប្រជាពលរដ្ឋនូវជម្រើសជាច្រើន។ ជម្រើសទាំងនេះ រួមមានការទទួល បានព័ត៌មានលម្អិតអំពីការផ្តល់សេវារដ្ឋបាលនៅក្នុងការិយាល័យច្រកចេញចូលតែមួយ ការសាកសួរព័ត៌មានអំពីសេវា រដ្ឋបាល ការសរសើរអំពីការបំពេញការងាររបស់មន្ត្រីរដ្ឋបាលមូលដ្ឋាន ការលើកជាសំណូមពរ ការផ្តល់មតិយោបល់ត្រឡប់ ការវាយតម្លៃទៅលើការផ្តល់សេវារដ្ឋបាល និងស្វែងយល់បន្ថែមអំពីការិយាល័យប្រជាពលរដ្ឋ រួមទាំង ការដាក់ពាក្យ បណ្ដឹងពាក់ព័ន្ធនឹងការផ្តល់សេវា ផងដែរ។

ការិយាល័យប្រជាពលរដ្ឋ ដឹកនាំដោយប្រធានការិយាល័យ ដែលកើតឡើងដោយការបោះឆ្នោត ដោយគណៈកម្មាធិការ បោះឆ្នោត ត្រូវបានបង្កើតឡើងនៅរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់តាមខ្លឹមសារនៃអនុក្រឹត្យលេខ ១៩ អនក្រ.បកស្តីពី ការបង្កើតការិយាល័យប្រជាពលរដ្ឋ ត្រូវបានដាក់ឱ្យអនុវត្តនៅដើមឆ្នាំ២០១៧។ ការិយាល័យនេះ គឺជាយន្តការ អព្យាក្រឹត្យ មានតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋ និងផ្តល់ព័ត៌មានត្រឡប់ជូនទៅ ប្រជាពលរដ្ឋវិញ។ កម្មវិធីទូរស័ព្ទដៃ នឹងគ្រប់គ្រងដោយប្រធានការិយាល័យប្រជាពលរដ្ឋ។ នាយកដ្ឋានមុខងារ និងធនធាន និង​អង្គការតម្លាភាពកម្ពុជា កំពុងអនុវត្តសាកល្បងកម្មវិធីទូរស័ព្ទ «មតិយើង»  នេះនៅរដ្ឋបាលខេត្តដែល បានជ្រើសរើសមួយចំនួន ដូចជា ខេត្តសៀមរាប និងខេត្តកំពង់ចាម និងនៅក្រុង ស្រុក និងខណ្ឌមួយចំនួន ដូចជា ខណ្ឌ ការមន ក្រុងសៀមរាប ក្រុងកំពង់ចាម ក្រុងកំពត ក្រុងស្ទឹងសែន ក្រុងពោធិ៍សាត់ ក្រុងបានលុង និងស្រុកពាមរក៍ និងរដ្ឋបាលក្រុង ស្រុកមួយចំនួនទៀត។ ជាមួយនឹងភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់នៃការអនុវត្តសាកល្បងនេះ នាយកដ្ឋានមុខងារនិងធនធាន និងកម្មវិធី ISD គ្រោងដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីទូរស័ព្ទដៃ “មតិយើង” នេះនៅរដ្ឋបាលខេត្ត បាត់ដំបង និងរដ្ឋបាលខេត្តបន្ទាយមានជ័យ និងនៅតាមរដ្ឋបាលក្រុង ស្រុកដែលបានជ្រើសរើសនៃខេត្តទាំងពីរនិងស្រុកចំនួនពីរផ្សេងទៀតនៃខេត្តសៀមរាបផងដែរ។ តារាងខាងក្រោមរង្ហញពីរដ្ឋបាលខេត្តគោលដៅ ក៏ដូចជារដ្ឋបាលក្រុង ស្រុក ដែលបានជ្រើសរើសសម្រាប់អនុវត្តសាកល្បងកម្មវិធីទូស័ព្ទដៃនេះ។

ក្នុងសិក្ខាសាលាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ក្រុមការងារបានបង្កើនការយល់ដឹងរបស់អ្នកចូលរួមអំពីលិខិតបទដ្ឋានគតិ យុត្តពាក់ព័ន្ធនឹងការិយាល័យប្រជាពលរដ្ឋ មានដូចជា អនុក្រឹត្យលេខ ១៩ អនក្រ.បក និងលិខិតរបស់ក្រសួងមហាផ្ទៃស្តី ពីការពង្រឹងការិយាល័យប្រជាពលរដ្ឋ ។ល។ សិក្ខាសាលានេះក៏បានណែនាំជូនអ្នកចូលរួមអំពីកម្មវិធីទូរស័ព្ទដៃ “មតិយើង» សម្រាប់ប្រជាពលរដ្ឋជូនមតិយោបល់ត្រឡប់ និងដាក់ពាក្យបណ្តឹងរបស់ពួកគេពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាល នឹងការគ្រប់គ្រងរដ្ឋបាល មកការិយាល័យប្រជាពលរដ្ឋ។

កម្មវិធីទូរស័ព្ទដៃ “ មតិយើង» នឹងដាក់ឱ្យអនុវត្តសាកល្បងនៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្ត សៀមរាប ដែលជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ការចូលរួម និងគណនេយ្យភាព៕

Share

Image
Image
Image