en     km
en     km

កម្ពុជាប្រារព្ធទិវាជាតិអាហារូបត្ថម្ភលើកទី១០ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ»

Share

ភ្នំពេញ៖  បន្ទាប់ពីមើលឃើញការប្រឈមលើបញ្ហាអាហារូបត្ថម្ភ និងការប្រែប្រួលអាកាសធាតុ ជម្រុញឱ្យកម្ពុជាសម្រេចយកប្រធាន«ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ» ក្នុងឱកាសប្រារព្ធទិវាជាតិអាហារូបត្ថម្ភលើកទី១០ នៅថ្ងៃទី ៦ ខែ​វិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងលើកម្ពស់ ការយល់ដឹង និងបើកកិច្ចពិភាក្សាលើកឡើងពីបញ្ហា និងស្វែងរកដំណោះស្រាយរួមដើម្បីកែលម្អអាហារូបត្ថម្ភ និងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ​។

ប្រធានបទនេះក៏ស្របគ្នាទៅនឹងកិច្ចប្រជុំកំពូលលើកទី ២៨ នៃអនុសញ្ញា ក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅចុងឆ្នាំនេះផងដែរ ដោយរាប់ចាប់ពី ថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣។

យ៉ាងណាមិញតាមរយៈការអង្កេតសុខភាព និងប្រជាសាស្ត្រចុងក្រោយពីឆ្នាំ ២០២១ និង២០២២ បង្ហាញថាកម្ពុជានៅតែមានការប្រឈមទៅនឹង អាហារូបត្ថម្ភ និងការប្រែប្រួលអាកាសធាតុ។ ការសិក្សាគូសបញ្ជាក់ថា បញ្ហាអាហារូបត្ថម្ភគឺជាបញ្ហាប្រឈបដ៏ធ្ងន់ធ្ងរមួយ ដែលមាន ២២% នៃកុមារអាយុក្រោម ៥ ឆ្នាំ មាន បញ្ហាក្រិសក្រិន។ ចំណែក ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ដោយមានការអះអាងថា ហេតុផលនេះជាផ្នែកមួយបង្កឱ្យមានភាពរំខានដល់ការផលិតកម្មស្បៀង និងការទទួល បានអាហារប្រកបដោយជីវជាតិ។

ជុំវិញបញ្ហានេះបង្កឱ្យភាគីពាក់ព័ន្ធដូចជា ​រាជរដ្ឋាភិបាល​ អង្គការសង្គមស៊ីវិល និងស្ថាប័នដែលធ្វើការការលើវិស័យទាំងនេះ ប្តេជ្ញាចិត្តធ្វើយ៉ាងណាដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ និងបញ្ហាអាហារូបត្ថម្ភ ដើម្បីធានាថាប្រជាជនទាំងអស់ទទួលបានជីជាតិដែលខ្លួនត្រូវការ ដើម្បីឲ្យសុខភាពល្អ និងផលិតភាពខ្ពស់។

ជាមួយគ្នានេះឆ្លៀតក្នុងឱកាសប្រារព្ធទិវាជាតិអាហារូបត្ថម្ភលើកទី១០  នៅថ្ងៃទី​៦ ខែវិច្ឆិការ​ ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ‹ក.ក.ជ) សហការ ជាមួយអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ វិស័យឯកជន និងយុវជនកម្ពុជា ចូលរូមជួបជុំគ្នានៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ដើម្បីពិភាក្សាអំពីរបបអាហារ និងអាហារូបត្ថម្ភដែលមានសុខភាពល្អ ចម្រុះ និងនិរន្ដរភាពប្រព័ន្ធស្បៀង និងការប្រែប្រួលអាកាសធាតុធ្វើយ៉ាងណាឱ្យមានលក្ខណៈល្អប្រសើរ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង