en     km
en     km

សង្គមស៊ីវិលយល់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺដើម្បីឲ្យមានប្រជាធិបតេយ្យ នៅកម្ពុជា

Share

សង្គមស៊ីវិលចាត់ទុកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺដើម្បីឲ្យមានប្រជាធិបតេយ្យ នៅកម្ពុជា។ ចំណែកយុវជនមួយចំនួន ចង់ឲ្យរដ្ឋាភិបាលដាក់ថ្ងៃនេះ ជាថ្ងៃប្រវត្តសាស្រ្តនៅកម្ពុជា។ កញ្ញា កែវ សុជាតា រាយការណ៍

 

លោក​ រស់ សុខា ប្រធានសម្ព័ន្ធភាពការពារសិទ្ធិមនុស្សនៅកម្ពុជា ដែលជាសមាជិកនៃគណះកម្មការ ដែលរៀចំកម្មពិធីរំលឹកខួបលើកទី៣២ ក្នុងកម្មពិធីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ មានប្រសាសន៍ថា កម្មពិធីក្នុងថ្ងៃ២៣ តុលាជារៀងរាល់ឆ្នាំពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា មិនអាចកាត់ថ្លៃបានទេ។ វាជាថ្ងៃដែលធ្វើឲ្យពិភពលោកទទួលស្គាល់ប្រទេសកម្ពុជា ថាជាប្រទេសដែលមានឯករាជ្យភាពពេញលេញ ហើយជាថ្ងៃដែលប្រជាជាតិកកម្ពុជារួបរួមគ្នាកសាងប្រទេសឡើងវិញ។ កិច្ចព្រមព្រៀងនេះគឺដើម្បីឲ្យមានប្រជាធិបតេយ្យពេញលេញនៅកម្ពុជា ជាពិសេសចូលរួមលើកម្ពស់មនុស្សជាតិផងដែ ដូច្នេះហើយវាជារឿងសំខាន់ក្នុងប្ដេជ្ញាចិត្ត រៀចចំកម្មពិធីនេះឡើង។ ហើយក៏ពួកយើងបានធ្វើសំណើរទៅប្រទេសដែលចុះហត្ថលេខីផងដែរ ព្រមទាំងរាជរដ្ឋាភិបាលផងដែរ ដើម្បីពង្រឹងពិធីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឲ្យបានរឹងមាំ។

សមាគម សហជីព អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជិត២០ស្ថាប័ន បានសហការគ្នាប្រារព្ធពិធីអបអរសាទរទិវារំលឹកខួបលើកទីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ធ្វើឡើងក្រោមប្រធានបទ “លើកកម្ពស់ស្មារតី និងកាតព្វកិច្ចនៃភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ស្តីពី កម្ពុជា” កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។

សមាគម សហជីព សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលទាំងនេះបានលើកជូនដល់ភាគីពាក់ព័ន្ធនូវអនុសាសន៍ដូចខាងក្រោម៖

១. សូមឱ្យអ្នកនយោបាយ បញ្ឈប់ការចោទប្រកាន់នយោបាយ ហើយអនុវត្តស្មារតីបង្រួបបង្រួមជាតិនិងបង្រួបបង្រួមគ្រប់ភាគីនយោបាយ។

២. សូមឱ្យរដ្ឋាភិបាលថ្មី ពិនិត្យកែទម្រង់ច្បាប់ រួមមានច្បាប់ការបោះឆ្នោតត្រឹមត្រូវដោយសេរី និងយុត្តិធម៌ និងច្បាប់ដែលធានាសិទ្ធិរបស់ពលរដ្ឋ បើកលំហសេរីភាពឱ្យប្រជាពលរដ្ឋ ដាក់ទោសអ្នកដែលបំពានសិទ្ធិ និងបំបិទសេរីភាពពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។

៣. កែទម្រង់ច្បាប់ ធានាអាណត្តិរបស់តំណាងរាស្ត្រ បើទោះជាតំណាងរាស្ត្រនោះបាត់បង់សមាជិកភាពពីបក្ស ឬ បក្សគាត់ត្រូវគេរំលាយក៏ដោយ។

៤. ធានា ការពារ និងលើកកម្ពស់អ្នកការពារសិទ្ធិមនុស្ស និងស្ថាប័ន និងអ្នកសារព័ត៌មាន។ ជាមួយគ្នានេះដែរ បង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍ និងគាំទ្រសកម្មភាពដើម្បីសង្គម និងគំនិតផ្តួចផ្តើមរបស់យុវជន។

៥. សូមឱ្យរាជរដ្ឋភិបាលបើកលំហប្រជាធិបតេយ្យប្រកបដោយអត្ថន័យ សេរីភាពបញ្ចេញមតិដល់ពលរដ្ឋ និងបញ្ឈប់ការយាយីអ្នកហ៊ានងើបតវ៉ា ដើម្បីការពារសិទ្ធិមនុស្ស ការពារបរិស្ថាន និងការពារធនធានធម្មជាតិ។

៦. សូមរដ្ឋាភិបាលកម្ពុជាធានាដល់សេរីភាពសារព័ត៌មាន និងរក្សាឱ្យបាននូវអង្គភាពសារព័ត៌មានឯករាជ្យក្នុងប្រទេស ដើម្បីឆ្លើយតបដល់តម្រូវការអភិវឌ្ឍសង្គមប្រកបដោយចីរភាព និងប្រជាធិបតេយ្យតាមរយៈពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ។

៧. សូមឱ្យម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា ធានានូវការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុបារីស៍នេះឱ្យបានពេញលេញ ស្របតាមស្មារតី និងកាតព្វ កិច្ច នៃកិច្ចព្រមព្រៀងនេះ។

យុវត្តីឈ្មោះ រៀម ស្រីពេជ្ររ័្នតនា និស្សិត ផ្នែកច្បាប់ មកពីខេត្តកំពង់ធំដែលបានចូលរួមក្នុងកម្មកម្មពិធីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍នេះ ចង់ឲ្យរដ្ឋាភិបាលដាក់ថ្ងៃនេះ ជាថ្ងៃប្រវត្តសាស្រ្តនៅកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋទូទៅដឹងថា ជាថ្ងៃដែលប្រទេសកម្ពុជា បញ្ចាប់ជម្លោះ ទើបអាចរក្សាជីវិតពលរដ្ឋរស់នៅមកដល់សព្វថ្ងៃ។ យុវត្តី រៀម ស្រីពេជ្ររ័្នតនា បានលើសទឹកចិត្តយុវជនផ្សេងៗទៀត ចូលរួមដូចខ្លួនផងដែរ ពីព្រោះយុវជនជាទំពាំងស្នងឬស្សី ហើយក៏ជាម្ចាស់ប្រទេសផងដែរ៕

អត្ថបទខ្លីសរសេរដោយ លោក សួន វីន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

Share

Image
Image
Image