en     km
en     km

កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ ដោយមានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពីថ្ងៃ២៥ដល់២៩ ខែតុលានេះ

Share

ចាប់ពី​ថ្ងៃនេះ​ ដល់​ថ្ងៃ​ទី​ ១៦​ កម្ពុជា​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តាម​តំបន់​មួយ​ចំនួន​

ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី ៥០ភាគរយ ទៅ ៦០ភាគរយ។ ដោយឡែក បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ គ្របដណ្តប់លើផ្ទៃដីពី ៣០ភាគរយ ទៅ ៤០ភាគរយ។ នេះបើតាមសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជានៅ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ របស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា

តាមការព្យាករណ៍នេះ ក្រសួងធនធានទឹក បានកត់សម្គាល់ កត្តាដែលនាំឱ្យតំបន់មួយចំនួនរបស់កម្ពុជាមានភ្លៀងធ្លាក់បែបនេះ គឺដោយសារកម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាប នៅសមុទ្រចិនខាងត្បូង។ ក្នុងអំឡុងពេលនេះ ប្រព័ន្ធសម្ពាធខ្ពស់ដែលគ្របដណ្ដប់លើប្រទេសថៃ និងសមុទ្រចិនខាងត្បូងថមថយចុះឥទ្ធិពល ខណៈដែលលំហូរខ្យល់បក់ពីទិសនិរតី និងទិសខាងត្បូងនាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា៕

Share

Image
Image
Image