en     km
en     km

កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរពីថ្ងៃ២៣-២៦តុលា ដោយសារទទួលរងខ្យល់មូសុង

Share

 

សេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រសួងធានធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាបដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅតែមានភ្លៀងធ្លាក់បន្តក្នុងកម្រិតខ្សោយទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី ៣០ភាគរយទៅ ៥០ភាគរយ។ ចំណែក នៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០ភាគរយ ទៅ ៦០ភាគរយ។

ក្រសួងធនធានទឹកក៏បានបញ្ជាក់ពីកត្តាដែលនាំឱ្យតំបន់មួយចំនួនរបស់កម្ពុជាមានភ្លៀងធ្លាក់បែបនេះគឹ ដោយសារប្រព័ន្ធសម្ពាធទាប ដែលកំពុងមាននៅលើឈូងសមុទ្របេងកាល (Bay of Bengal) គេរំពឹងថានឹងវិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ និងវិវត្តទៅជាប្រព័ន្ធសម្ពាធទាប។ ខណៈនេះ ខ្យល់មូសុងភាគខាងត្បូងនិងខាងកើត បក់នាំសំណើមក្នុងកម្រិតមធ្យមមកលើតំបន់ខ្ពង់រាប តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រនៃកម្ពុជា។

ទន្ទឹមនឹងការប្រកាសអំពីស្ថានភាពទឹកភ្លៀងនេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀងផងដែរ៕

Share

Image
Image
Image