en     km
en     km

កម្ពស់ទឹកស្ទឹងព្រែកត្នោតឡើងមកត្រឹមមាត់ស្ទឹង ជាងមួយថ្ងៃទៀត ទើបអាចស្រកវិញ

Share

ស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោម នៅថ្ងៃទី១៩ ខែតុលានេះ កំពុងមានកម្ពស់ទឹកត្រឹមមាត់ស្ទឹង ប្រហែល៩ម៉ែត្រ។ បើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានប្រាបវិទ្យុស្ត្រីកាលពីល្ងាចថ្ងៃទី១៩ ខែតុលាថា ស្ថានភាពទឹកផ្នែកខាងក្រោមកើនឡើងនេះ ក្រោយពេលដែលទឹកពីខាងលើបានទម្លាក់មក ហើយស្ថានភាពខាងលើអាចមានកម្ពស់ទឹកស្រក ខណៈទឹកផ្នែកខាង ក្រោមត្រូវការរយៈពេល៣៦ម៉ោងទៀត ទើបអាចនៅនឹង និងអាចស្រកចុះទៅវិញ។

ទោះយ៉ាងណាលោក ចាន់ យុត្ថា បញ្ជាក់ថា ផ្នែកខាងលើទឹកចាប់ផ្តើមស្រកហើយ បណ្តាទ្វារទឹកមួយចំនួនបានបិទទាំងស្រុងដូចជា ទ្វារទឹករបស់អាងទឹកតាសាលបានបិទទាំងស្រុង ហើយចំណុចពាមឃ្លៃទឹកចាប់ផ្តើមស្រក ដោយឡែកទ្វារទឹករលាំងជ្រៃកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៩ តុលានេះ បានទម្លាក់ទ្វារចុះកន្លះម៉ែត្រចំនួនបីទ្វារ រហូតមកដល់ម៉ោង១២ថ្ងៃត្រង់ ទើបបានទម្លាក់ចុះកន្លះម៉ែត្រ ២ទ្វារបន្ថែមទៀត។ ដើម្បីលម្អិតសូមស្ដាប់ការលើកឡើងរបស់លោក ចាន់ យុត្ថា ដោយមេត្រី!

Share

Image
Image
Image