en     km
en     km

ដំណឹងជ្រើសរើសបុគ្គលិក

Share

 

 

អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនរកប្រាក់ចំណេញ ដែលប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និង ទំនើប រួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បី​រួមចំណែកលើកស្ទួយសម ភាពយេនឌ័រ តួនាទី និង តម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និង សង្គមជាតិ ។ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាត្រូវ ការជ្រើសរើសបុគ្គលិកចំនួន ១ រូបសម្រាប់មុខតំណែង “អ្នកសារព័ត៌មានជាន់ខ្ពស់”

ភារកិច្ច និង ការទទួលខុសត្រូវ

  • ចូលរួមក្នុងកិច្ចប្រជុំផ្តល់យោបល់របស់ក្រុមព័ត៌មាន
  • ចូលរួមអនុវត្តនិងជួយពង្រឹងការអនុវត្តឱ្យបានត្រឹមត្រូវតាមការកំណត់នៃកាលវិភាគប្រចាំសប្ដាហ៍របស់កម្មវិធីព័ត៌មានវិទ្យុស្ត្រី សម្រាប់ផ្សាយតាមវិទ្យុ ទំព័រហេ្វសប៊ុក និង វេបសាយ« ផ្ទៀងផ្ទាត់ព័ត៌មាន» ។
  • ស្រាវជ្រាវ ប្រមូលព័ត៌មាន និង សម្ភាសប្រភពផ្សេងៗ ដើម្បីផលិតព័ត៌មាន
  • ពិគ្រោះជាមួយការីនិពន្ធ ឬ និពន្ធនាយក លើប្រធានបទព័ត៌មាន
  • ផលិតព័ត៌មាន ដែលមានបញ្ចូលសូរស័ព្ទសម្ភាស
  • ផលិតព័ត៌មានវីដេអូ

តម្រូវការ និង លក្ខណៈសម្បត្តិ

  • សញ្ជាតិខ្មែរ
  • មានបរិញ្ញាបត្រសារព័ត៌មាន ឬ ជំនាញពាក់ព័ន្ធ
  • មានបទពិសោធន៍ជាអ្នកយកព័ត៌មានវិទ្យុ ឬ ទូរទស្សន៍ ឬ បណ្តាញសង្គម យ៉ាងតិច ៣ ឆ្នាំ
  • មានបទពិសោធន៍ក្នុងការផលិតព័ត៌មានទាន់ហេតុការណ៍ បទយកការណ៍ បទសម្ភាសន៍
  • ចូលចិត្តតាមដានព័ត៌មាន ពិសេស ព័ត៌មានអំពីស្ត្រី យេនឌ័រ យុវជន កុមារ និង ជនងាយរងគ្រោះ នៅក្នុងសង្គម
  • ចេះភាសាខ្មែរ និង ភាសាអង់គ្លេស ប្រើប្រាស់ភាសាខ្មែរច្បាស់លាស់ និយាយ សរសេរ អាន និងស្តាប់
  • ប្រើប្រាស់ដោយមានប្រសិទ្ធភាពបណ្តាញផ្សព្វផ្សាយសង្គម អ៊ិនធឺណិត
  • ស្មោះត្រង់នឹងការងារ ចេះធ្វើការជាក្រុម ស្រលាញ់ និង លើកស្ទួយយុត្តិធម៌ក្នុងសង្គម ។
  • មានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ វិជ្ជាជីវៈ និង ពង្រឹងសមភាពយេនឌ័រ នៅកម្ពុជា ។

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតបញ្ជាក់អំពីចំណាប់អារម្មណ៍ការងារ និង ប្រវត្តិរូប សង្ខេប មកអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា តាមរយៈអ៊ីមែល [email protected]

ទូរសព្ទលេខទំនាក់ទំនង ៖ 069 848 013  / 011 780 510

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃសុក្រ ទី ១៣ ខែ តុលា ឆ្នាំ ២០២៣​ វេលាម៉ោង ៥​ ល្ងាច ។

បេក្ខនារីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ ។

Share

Image
Image
Image