en     km
en     km

សកម្មជន LGBTIQ ប្រចាំសហគមន៍ក្លាយជាម្ចាស់មូលនិធិមួយជួយពលរដ្ឋងាយរងគ្រោះតាមសហគមន៍

Share

លោក សួន វីន ជាសកម្មជនដ៏ឆ្នើមមួយរូបក្នុងសហគមន៍ LGBTIQ ដែលតែងចូលរួមការងារសង្គម និងស្វែងរកការគាំទ្រការតស៊ូមតិសម្រាប់សំឡេងយុវជនងាយរងគ្រោះក៏ដូចជាសហគមន៍អ្នកស្រលាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា។

យុវជន សួន វីន ក៏ជាជនបង្គោលស្ម័គ្រចិត្តក្នុងបណ្តាញចតុមុខដែលជាក្រុមបណ្តាញអ្នកស្រលាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជាផងដែរ ខណៈលោកទើបបានផ្តួចផ្តើមគំនិតបង្កើតមូលនិធិមួយដែលមានឈ្មោះថា៖”មូលនិធិគ្រាប់ពូជនៃក្ដីសង្ឃឹម”។ មូលនិធិនេះគឺជាចក្ខុវិស័យរបស់ក្នុងការគាំទ្រសង្គមតាមរយៈការបង្កើតលំនៅដ្ឋានបៃតងនៃតំបន់ជនបទ។

លោក សួន វីន ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។រូបភាពពី គង់ ប៊ុនថន។

លោក សួន វីន ប្រាប់ឱ្យដឹងថា លំនៅដ្ឋានបៃតង មានបេសកកម្មមិនត្រឹមតែកំពុងចូលរួមដោះស្រាយបញ្ហាការចំណាយក្នុងគ្រួសារផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់អនាគតសេដ្នកិច្ចគ្រួសារនៃជនងាយរងគ្រោះទៀតផងដែរ។  កម្មវិធីផ្ទះបៃតង មានសកម្មភាពចុះជួបប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមតំបន់គោលដៅដើម្បីជជែកពីបញ្ហានិងតម្រូវការជាក់ស្តែងឈានទៅរកវិធីសាស្រ្តដោះស្រាយ។  មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីផ្ទះបៃតង តែងតែរួមបញ្ចូលលក្ខណៈពិសេស សម្រាប់បរិស្ថាន និងជួយដល់កុមារដែលជាទំពាំងជំនាន់ក្រោយ។ 

លោក សួន វីន តែងចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានានាពេលកន្លងមក។រូបភាពពី គង់ ប៊ុនថន។

ជាងនេះ ផ្ទះបៃតង ក៏មានកម្មវិធីបណ្តុះបណ្តាលផ្នែកកសិកម្មតាមបែបទំនើបដល់ប្រជាពលរដ្ឋគោលដៅ ដើម្បីជំរុញឱ្យពួកគេមានចំណេះដឹងអាចដាំដុះប្រមូលកសិផលយកទៅលក់និងបរិភោគ។ សម្រាប់លោកសកម្មភាពទាំងនេះ គឺជាធាតុចូលជួយកាត់បន្ថយការចំណាយរបស់គ្រួសារដែលមានជីវភាពខ្វះខាត កាត់បន្ថយការចំណាយលើការប្រើប្រាស់ និងបង្កើតបរិយាកាសរស់នៅដែលមានលក្ខណៈគ្រប់គ្រាន់ដោយតាមទីជនបទ។

 ផ្ទះបៃតងក៏បានរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាសហគមន៍ក្រុមគោលដៅផងដែរ។ ក្នុងនោះមានដូចជាសួនដំណាំ និងតំបន់សហគមន៍ ដែលអាចផ្តល់នូវភាពស្ងប់ស្ងាត់ មានសុខភាពផ្លូវចិត្តប្រសើរឡើង និងលើកកម្ពស់ទំនាក់ទំនងក្នុងសហគមន៍។  ជាងនេះទៅទៀត គម្រោងនេះអាចលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តការរស់នៅប្រកបដោយនិរន្តរភាព និងបំផុសគំនិតអ្នកដទៃឱ្យទទួលយកវិធីសាស្រ្តស្រដៀងគ្នានេះបាន។

សកម្មភាពចុះបណ្តុះបណ្តាលតាមសហគមន៍។រូបភាពពី គង់ ប៊ុនថន។

 លោក សួន វីន និយាយប្រាប់សិក្ខាកាមWMC ថា គម្រោងមូលនិធិនេះមានគោលដៅដើម្បីគាំទ្រជីវិតរស់នៅប្រចាំថ្ងៃដោយជោគជ័យតាមរយៈផ្ទះបៃតង ដោយមូលនិធិផ្តោតលើបញ្ហាសំខាន់ៗជាទិដ្ឋភាពមួយចំនួន។  ក្នុងនោះសកម្មភាព ត្រូវអនុវត្តឱ្យប្រាកដថា ប្រជាពលរដ្ឋគោលដៅទទួលបានសម្ភារៈបរិក្ខារលំនៅដ្ឋានអាចចូលប្រើប្រាស់បាន និងមានតម្លៃសមរម្យសម្រាប់បុគ្គល និងក្រុមគ្រួសារដ៏ធំទូលាយ ជាពិសេសអ្នកដែលមានបញ្ហាសេដ្ឋកិច្ច។ 

  លើសពីនេះ ក៏មានសកម្មភាពការអប់រំផ្សព្វផ្សាយ ការរៀបចំសិក្ខាសាលា ដើម្បីអប់រំប្រជាពលរដ្ឋអំពីការអនុវត្តការរស់នៅប្រកបដោយនិរន្តរភាព កសិកម្មបែបសរីរាង្គ និងសារៈសំខាន់នៃការទទួលបានផ្សេងៗ។

សកម្មភាពចុះបណ្តុះបណ្តាលតាមសហគមន៍។រូបភាពពី គង់ ប៊ុនថន។

  សកម្មជន LGBTIQ រូបនេះបញ្ជាក់ថា មូលនិធិបានដើម្បីគាំទ្រដល់ជីវិតប្រចាំថ្ងៃ ដោយអាចរួមបញ្ចូលទាំងការបង្កើតកន្លែងសម្រាប់អាជីវកម្មក្នុងស្រុក សង្គម ការបង្កើតឱកាសអប់រំសម្រាប់អ្នករស់នៅគ្រប់វ័យផងដែរ។

  ក្នុងនាមជាអ្នកជួយឈឺឆ្អើលបញ្ហាសង្គមមួយរូប លោកដាក់ការប្តេជ្ញាចិត្តថា ការបង្កើត”មូលនិធិគ្រាប់ពូជនៃក្ដីសង្ឃឹម”គឺជាមធ្យោបាយជួយដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ជនងាយរងគ្រោះ។ 

សកម្មភាពនានារបស់លោក សួន វីន ជាមួយក្រុមការងារ។រូបភាពពី គង់ ប៊ុនថន។

លោក សួន វីន ៖«ដោយផ្តោតលើនិរន្តរភាព ការចូលរួមក្នុងសហគមន៍ និងផ្តល់ការទ្រទ្រង់ គ្រឹះរបស់យើងអាចបង្កើតផលវិជ្ជមានយ៉ាងសំខាន់លើជីវភាពរស់នៅ និងបរិស្ថាន។ ទោះបីជាមូលនិធិនេះទើបតែផ្តួចផ្តើមក៏ដោយតែវាគឺជាកត្តាមួយដែលបង្ហាញពីឆន្ទះដ៏មោះមុតរបស់យុវជនមួយរូបដើម្បីការងារសង្គម។»

គួរបញ្ជាក់ផងដែរថា ក្រៅពីការងារស្មគ្រ័ចិត្តជាមួយការងារសង្គម យុវជន សួន វីន ក៏ជាតារាសម្តែងថ្មីម្នាក់ដែលធ្លាប់បានបង្ហាញមុខក្នុងវីដេអូអប់រំមួយចំនួនកន្លងមកដែរ៕

Share

Image
Image
Image