en     km
en     km

នៅពីក្រោយភាពជោគជ័យរបស់ក្រុមបាល់ទាត់នារីអង់គ្លេសគឺមានគ្រួបង្វឹកស្រ្តីដ៏ខ្លាំងម្នាក់ឈ្មោះ Sarina Wiegman

Share

BBC៖បន្ទាប់ពីឈ្នះពានក្នុងព្រឹត្តិការណ៍បាល់ទាត់ Women’s Euro ក្នុងឆ្នាំ 2022ឆ្នាំមុន ក្រុមជម្រើសជាតិនារីអង់គ្លេសនឹងឈានទៅប្រកួតព្រឹត្តិការណ៍ពិភពលោកមួយទៀតគឺ World Cup នារីនៅឆ្នាំ២០២៣។  ភាពជោគជ័យជាបន្តបន្ទាប់នេះ មិនមែនជារឿងចៃដន្យនោះទេ ដ្បិតក្រុមបាល់ទាត់នារីអង់គ្លេងមានឈ្មោះថា Lionesses សម្បូរដោយកីឡាការិនីល្អៗ ហើយអ្វីដែលពុំអាចប្រកែកបាននោះគឺនៅពីក្រោយភាពជោគជ័យនេះ ក៏ដោយសារក្រុមបាល់ទាត់អង់គ្លេសនារីមានគ្រូបង្វឹកជាស្រ្តីពូកែម្នាក់ជាជនជាតិ ហូឡង់ គឺលោកស្រី Sarina Wiegman។

ចង់ដឹងថាគ្រូបង្វឹកជានារីនេះ មានលក្ខណៈពិសេសអ្វីខ្លះទើបធ្វើឱ្យក្រុមបាល់ទាត់នារីអងគ្លេសនេះឈានដល់ការប្រកួតបាល់ទាត់ពិភពលោកនារី (Women’s World Cup)? តើនាងធ្លាប់ទទួលបានជោគជ័យក្នុងវិស័យកីឡាដូចម្តេចខ្លះ?

តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់ដូចតទៅ៖

ក្រុមបាលទាត់នារីអង់គ្លេសមានឈ្មោះក្រុមថា Lionesses។ ក្រុម Lionesses សំបូរទៅដោយកីឡាករលំដាប់ពិភពលោកដូចជា Lucy Bronze របស់ក្រុម Barcelona និង Keira Walsh។

ក្រុមបាល់ទាត់នារីអង់គ្លេសនេះនឹងឈានទៅចូលរួមប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍ដ៏ធំគឺបាល់ទាត់នារីពិភពលោក ឬWomen’s World Cup ក្រោយពីពួកគេមានភាពជោគជ័យក្នុងការទទួលបានពានបាល់ទាត់អឺរ៉ុបផ្នែកនារី ឬ Women’s Euro កាលពីឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយរបស់ភ្នាក់ងារព័ត៌មានអន្តរជាតិ BCC នៅថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០២៣នេះ។

លោកស្រី Sarina Wiegman ជាមួយសមាជិកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសLionesses

ភាព៖ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ BBC NEWS

ពំនោលមួយដែលយើងតែងលឺជារឿយៗនោះ គេតែនិយាយថា នៅពីក្រោយអ្នកជោគជ័យឬអ្នកខ្លាំងតែងតែមានអ្នកខ្លាំងចាំជួយ។ ពំនោលនេះក៏ទំនងត្រឹមត្រូវផងដែរ ដ្បិតក្រុមបាល់ទាត់នារីអង់គ្លេសបច្ចុប្បន្នកំពុងទទួលការហ្វឹកហាត់និងបង្វឹកដោយគ្រូមានសក្តានុពលជាស្រ្តីមួយរូបគឺលោកស្រី Sarina Wiegman។

ដូច្នេះឥឡូវយើងនឹងមកស្គាល់ឱ្យកាន់តែច្បាស់ ថាតើ Sarina Wiegman ជានរណា?

Sarina Wiegman កើតនៅទីក្រុងឡាអេ ប្រទេសហូឡង់។ គ្រូបង្វឹកសក់ទង់ដែងនឹងតែងពាក្យវែនតាសង្កេតមើលទម្រង់លេងរបស់កូនក្រុមគ្រួការប្រកួតរូបនេះ បានចាប់ផ្តើមចេះលេងបាល់ទាត់តាំងពីកុមារភាពមកម្ល៉េះ ហើយលោកស្រីតែងយកចំណីផ្លូវធ្វើជាទីលានលេងបាល់ទាត់។ ក្នុងវ័យប្រាំមួយឆ្នាំ Sarina Wiegman បានចូលរួមជាមួយក្រុម ESDO ពី Wassenaar ដែលជាកន្លែងដែលនាងលេងបាល់ទាត់ជាមួយក្មេងប្រុសៗ ហើយគ្រានោះនាងមានផលលំបាកយ៉ាងច្រើនកើតឡើងចំពោះនាង រហូតក្រោយមកនាងក៏បានលេងឱ្យក្រុមក្នុងស្រុកវិញឈ្មោះថា HSV Celeritas ដែលជាកន្លែងដែលនាងអាចចូលរួមជាមួយក្រុមនារីវិញ។ Sarina Wiegman ត្រូវបានគេស្គាល់ផងដែរថាគឺជាគ្រូបង្វឹកក្រុមជម្រើសជាតិនារីរបស់ក្រុមជម្រើសជាតិអង់គ្លេសតាំងពីខែកញ្ញា ឆ្នាំ ២០២១។

លោកស្រី Sarina Wiegman ជនជាតិហូឡង់ គ្រូបង្វឹកក្រុមបាលទាត់នារីអង់គ្លេសមានឈ្មោះក្រុមថា Lionesses

រូបភាព៖ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ BBC NEWS

ប៉ុន្តែមុននឹងសម្រេចចូលរួមជួយក្រុមបាល់ទាត់នារីឱ្យលើកពានយូរ៉ូកាលពីឆ្នាំ ២០២២ Sarina Wiegman ក៏ធ្លាប់បង្កើតកំណត់ត្រាដ៏អស្ចារ្យមួយគឺជួយឱ្យក្រុមបាល់ទាត់នារីប្រទេស ហូឡង់ លើកពានឯកអឺរ៉ុបក្នុងឆ្នាំ ២០១៧ផងដែរ។

លោកស្រី Sarina Wiegman ជនជាតិហូឡង់ ត្រូវបានគេចាត់ទុកថាជានារីដ៏មានសក្តានុពលក្នុងពិភពបាល់ទាត់ តែយ៉ាងក្នុងការដឹកនាំក្រុម Lionesses លោកស្រីនៅតែមានការប្រុងប្រយ័ត្នជានិច្ច និងដាក់ការរំពឹងទុកខ្ពស់ថាក្រុមរបស់នាងអាចឈានទៅប្រកួត World Cup ឆ្នាំនេះនឹងបំបែកកំណត់ត្រាលើកពានពិភពលោកមួយនេះ។

តាមរយៈការផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន នាងបានបញ្ជាក់ហេតុផលដែលក្នុងនាមជាគ្រូបង្វឹកត្រូវមានការប្រុងប្រយ័ត្ន ពីព្រោះថាក្រុមជម្រើសជាតិបាល់ទាត់នារីអង់គ្លេសធ្លាប់ត្រូវបានក្រុមជម្រើសជាតិនារីសហរដ្ឋអាមេរិក (USWNT) ទម្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងឆ្នាំ 2019។

ទោះបីជាមានការគំរាមកំហែងដែលមិនធ្លាប់មានពីក្រុមនារីសហរដ្ឋអាមេរិក និងគូប្រជែងនៅអឺរ៉ុបដ៏ខ្លាំងៗផ្សេងទៀតដូចជាអាល្លឺម៉ង់ បារាំង និងហូឡង់ក៏ដោយ ក៏ក្រុមនារីអង់គ្លេសនៅតែជឿជាក់លើឱកាសរបស់ខ្លួនក្នុងការឈ្នះពាន World Cup ឆ្នាំ២០២៣នេះ ក្រោមការដឹកនាំរបស់ Sarina Wiegman  ដែលជាគ្រូបង្វឹកស្ត្រីដំបូងរបស់ក្រុមអង់គ្លេស។

លោកស្រី Sarina Wiegman ជនជាតិហូឡង់ គ្រូបង្វឹកក្រុមចម្រើសជាតិបាល់ទាត់នារីអង់គ្លេស

រូបភាព៖ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ BBC NEWS

លើសពីតួនាទីជាគ្រូបង្វិក Sarina Wiegman  បានជួយបង្កើតផ្នត់គំនិតដ៏រឹងមាំនៅក្នុងក្រុមផងដែរ តាមរយៈការឱវាទជាទស្សនវិជ្ជាល្អមួយចំនួន។ នាងតែងតែដាស់តឿនស្មារតីកូនក្រុមរបស់ខ្លួនថា៖ «ខ្ញុំគិតថា ក្នុងក្រុមអ្នក(សមាជិកកីឡាករនី) តែងតែធ្វើឱ្យអស់ពីសមត្ថភាព នោះមានន័យថា អ្នកកំពុងធ្វើអ្វីដែលល្អបំផុតសម្រាប់ក្រុម រួមទាំងនៅក្រៅទីលាន(អ្នកគាំទ្រ)»។

មុននឹងស្រ្តីគ្រូបង្វឹកជនជាតិហូឡង់រូបនេះ ឈានជើងចូលមកធ្វើជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នាងមានបទពិសោធន៍ជាច្រើន ខណៈនាងបានលះបង់ក្នុងការដឹកនាំក្រុមបាល់ទាត់សម្រាប់ប្រទេសរបស់ខ្លួន។ នាងបានធ្វើឱ្យក្រុមហូឡង់ Ter Leede ជាមួយនឹងការងារជាគ្រូបង្រៀនផ្នែកអប់រំកាយផ្សេងទៀត មានតុល្យភាពគ្នាផងដែរ ពិសេសកាត់បន្ថយសម្ពាធមួយចំនួនរវាងនារីនិងបុរស ដ្បិតថាកីឡាការិនីមានស្ថានភាពលំបាកសម្របខ្លួនជាមួយគ្រូៗជាបុរស។ ជាលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតនោះ គឺនាងបានធ្វើឱ្យហូឡង់ឈ្នះជើងឯកអឺរ៉ុបក្នុងឆ្នាំ ២០១៧។

ជាមួយគ្នានេះ ការផ្លាស់ប្តូររបស់នាងទៅកាន់ប្រទេសអង់គ្លេសត្រូវបានគេរំពឹងទុកយ៉ាងខ្លាំងពីភាពជោគជ័យ ប៉ុន្តែនាងនិយាយថា នាងគ្រាន់តែជាផ្នែកមួយនៃការប្រកួតរបស់ស្ត្រីតែប៉ុណ្ណោះ។ Sarina Wiegman  នៅមិនទាន់អាចទទួលយកនូវប្រជាប្រិយភាពដោយធ្វើឱ្យអង់គ្លេសឈ្នះពានបាល់ទាត់នារីអឺរ៉ុបនៅឆ្នាំ២០២២នៅឡើយទេ ព្រោះនាងនៅតែនឹកស្មានមិនដល់នូវអ្វីដែលមិនទាន់កើតឡើង។ ហេតុនេះហើយគ្រូបង្វឹកនេះ តែងផ្ដាំផ្ញើប្រាប់ទៅកាន់កូនក្រុមដដែលៗថា ការឈ្នះនេះជាការជោគជ័យមួយផ្នែក ប៉ុន្តែនាងថា ក្រុមបាល់ទាត់នារីអង់គ្លេសនៅមានជំហានជាច្រើនដែលត្រូវអនុវត្ត និងការកែលម្អបន្ថែម៕

 

Share

Image
Image
Image