en     km
en     km

ក្រុមយុវជនបរិស្ថាន៖ថ្ងៃលោក ឈុត វុទ្ធី ត្រូវគេសម្លាប់ជាថ្ងៃប្រវត្តិសាស្ត្រដែលខ្មែរមិនអាចបំភ្លេចបាន

Share

ភ្នំពេញ៖ នៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២៣នេះ ក្រុមយុវជនការពារបរិស្ថាន បានប្រមូលផ្តុំគ្នារំលឹកខួបនៃការទទួលមរណភាពរបស់លោក ឈុត វុទ្ធី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កំឡុងពេលដែលលោកល្បាតព្រៃកាលពី១១ឆ្នាំមុន។ សម្រាប់ក្រុមយុវជនទាំងនេះ ថ្ងៃទី២៦ មេសា ២០១២ ជាថ្ងៃប្រវត្តិសាស្ត្រដែលខ្មែរមិនអាចបំភ្លេចបាន។ (លោក គីម ចាន់ចាវ ជូនសេចក្តីរាយការណ៍)

ក្រុមយុវជនប្រមាណជា៣០នាក់បានធ្វើដំណើរដោយថ្មើរជើង អបដោយបដាកាន់នឹងដៃ ហើយអ្នកខ្លះពាក់របាំងមុខរូបលោក ឈុត វុទ្ធី អ្នកខ្លះទៀតយកទឹកថ្នាំពណ៌គូររូបដើមឈើលើផ្ទៃមុខនឹងសរសេរឈ្មោះ លោក ឈុត វុទ្ធី ផងដែរ។ នេះជាសកម្មភាពរបស់ក្រុមយុវជនបរិស្ថានបាននាំគ្នាដាក់ញត្ដិទៅកាន់ក្រសួងយុត្ដិធម៌ដើម្បីស្នើឱ្យស្វែករកយុត្ដិធម៌ជូនលោក ឈុត វុទ្ធី ដែលត្រូវគេសម្លាប់រកមុខឃាតករមិនទាន់ឃើញ។

ការដាក់ញត្ដិនេះធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលត្រូវនឹងខួប១១ឆ្នាំ នៃឃាតកម្មសម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើក្នុងប្រទេសកម្ពុជា។ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ខណៈដែលរូបលោក និងអ្នកសារព័ត៌មានពីរនាក់ទៀត កំពុងបំពេញ

បេសកកម្មចុះទៅយកព័ត៌មាននៅជិតតំបន់ព្រៃការពារក្នុងខេត្តកោះកុង ជាកន្លែងដែលលោកបានជីកកកាយសំណុំរឿងកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដែលមានទាក់ទងយ៉ាងជិតស្និតនឹងមន្ត្រីយោធាពាក់ព័ន្ធនឹងការសាងសង់ទំនប់វារីអគ្គិសនី ព្រមទាំងជាតំបន់ដែលសង្ស័យថាមានការចម្រាញ់វល្លិរមៀតខុសច្បាប់។

សម្រាប់ក្រុមយុវជនការពារបរិស្ថាន ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ដែលត្រូវនឹង១១ឆ្នាំនៃការបាញ់សម្លាប់លោក ឈុត វទ្ធី គឺជាថ្ងៃប្រវត្ដិសាស្ត្រដែលខ្មែរពុំអាចបំភ្លេចបាន និងជាថ្ងៃដែលឈឺចាប់បំផុតចំពោះការបាត់បង់ជីវិតរបស់លោក ឈុត វុទ្ធីក្នុងបេសកកម្មការពារធនធានធម្មជាតិរបស់ជាតិខ្មែរ។

កញ្ញា ឡុង គន្ធា ដែលជាយុវជនការពារបរិស្ថានជំនាន់ក្រោយ ដែលធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធសកម្មភាពក្នុងបេសកកម្មការពារបរិស្ថានកន្លងមកនោះ បានលើកឡើងទាំងផ្ទៃមុនមានគូររូបដើមឈើ និងសរសេរឈ្មោះលោក ឈុត វុទ្ធី ផងនោះ និយាយថា គោលបំណងនៃសកម្មភាពពេលនេះ គឺដើម្បីកាន់ទុក្ខការបាត់បង់អ្នកការពារធនធានធម្មជាតិដ៏ឆ្នើម និងចងចាំក្រើនរំលឹកដល់អ្នកជំនាន់ក្រោយ។ «ក្រើនរំលឹកចងចាំ និងផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនជំនាក់ក្រោយ ដែលគាត់ៗនៅក្មេងដូចកាលខ្ញុំ នៅពេលដែលគេបាញ់លោក ឈុត វុទ្ធី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខ្ញុំទើបតែបានរៀនថ្នាក់ទី៨ ហើយខ្ញុំអត់បានស្គាល់ថាលោក ឈុត វុទ្ធី គឺជាអ្នកណាទេ។ អញ្ចឹងជាសារមួយដើម្បីផ្សព្វផ្សាយជាពិសេសឱ្យយុវជនជំនាន់ក្រោយបានស្គាល់ និងចងចាំពីវីរភាពរបស់លោក ឈុត វុទ្ធី ដែលជាកម្មជនការពារព្រៃឈើដ៏ឆ្នើមដែលលោកបានលះបង់អាយុជីវិតដើម្បីការពារព្រៃឈើ…» លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ បានលើកឡើងថា អ្វីដែលលោក ឈុត វុទ្ធី ចង់បានជាងគេនោះមិនមែនត្រឹមតែ

ជាយុត្តិធម៌នោះទេ គឺលោកចង់ឃើញយុវជនបន្តឆន្ទៈការពារព្រៃឈើពីលោក ឈុត វទ្ធី។ ចំណែក លោក សាន់ ម៉ាឡា យុវជនដែលសកម្មខាងការពារបរិស្ថានជាមួយអង្គការមាតាធម្មជាតិ ហាក់មានក្ដីរំពឹងថា យុត្តិធម៌គង់តែមានសម្រាប់លោក ឈុត វុទ្ធី នៅថ្ងៃខាងមុខ។លោកថា អំពើអាក្រក់រមែងនឹងវិនាសសាបសូន្យនៅចុងបញ្ចប់នៃសាច់រឿង៕

Share

Image
Image
Image