en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ៖​ បើ​មិន​តាមដាន​ព័ត៌មាន​ទេ​ មិន​អាច​ធ្វើ​មេដឹកនាំ​បាន​ទេ​

Share

សម្ដេច ហ៊ុន សែន ក្នុងកម្មវិធី សំណេះសំណាល និងចែកអំណោយដល់កុមារពិការភ្នែក និងគ ថ្លង់ នៅសាលាកុមារពិការភ្នែក និងគ ថ្លង់ភ្នំពេញថ្មី
សម្ដេច ហ៊ុន សែន ក្នុងកម្មវិធីសំណេះសំណាល និងចែកអំណោយដល់កុមារពិការភ្នែក និងគ ថ្លង់ នៅសាលាកុមារពិការភ្នែក និងគ ថ្លង់ ភ្នំពេញថ្មី

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃនេះ​ថា​ ព័ត៌មាន​មាន​សារៈសំខាន់​សម្រាប់​ពលរដ្ឋ​ទូទៅ​ រួម​ទាំង​មនុស្ស​ពិការ​ គ​ ថ្លង់​ និង​ជា​ពិសេស​គឺ​សម្រាប់​អ្នកដឹកនាំ​។​

​សម្ដេច​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​បែប​នេះ​ នៅ​ក្នុង​កម្មវិធី​ សំណេះសំណាល​ និង​ចែក​អំណោយ​ដល់​កុមារ​ពិការ​ភ្នែក​ និង​គ​ ថ្លង់​ នៅ​សាលា​កុមារ​ពិការ​ភ្នែក​ និង​គ​ ថ្លង់​ភ្នំពេញ​ថ្មី​ របស់​អង្គការ​គ្រួសារ​ថ្មី​ នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ រាជធានី​ភ្នំពេញ​ ដែល​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​។​

សម្ដេច​មាន​ប្រសាសន៍​ថា​ លោក​ចង់ឱ្យ​កុមារ​គ​ ថ្លង់​ ទទួល​បាន​ព័ត៌មាន​ដូច​ពលរដ្ឋ​ទូទៅ​ដែរ​៖​  «​ខ្ញុំ​ចង់ឱ្យ​ក្មួយៗ​ គ​ ថ្លង់​ទាំងឡាយ​អាច​ទទួល​បាន​ព័ត៌មាន​ដូច​គេ​ដូច​ឯង​ ហើយ​អាច​លើស​អ្នក​ដទៃ​ដែល​មិន​មើល​ព័ត៌មាន​ផង​ ព្រោះ​កុំ​ភ្លេច​ណា៎​ អ្នកខ្លះ​អត់​មើល​ព័ត៌មាន​ អត់​មើល​ទូរទស្សន៍​ អត់​មើល​សារព័ត៌មាន​ អត់​មើល​ទេ​ អត់​មើល​។​ រួច​ហើយ​ដល់​ពេល​គេ​និយាយគ្នា​អី​ ធ្វើ​​ឡេ​ង​ឡង់ៗ​ ព្រោះ​អត់​ដឹង​ព័ត៌មាន​ អត់​មើល​ព័ត៌មាន​។​ អ៊ីចឹង​ទេ​ អា​ខ្វះ​ព័ត៌មាន​នេះ​ មាន​ន័យ​ថា​ បើ​ធ្វើ​មេដឹកនាំ​ធ្វើ​អត់​កើត​ផង​ ព្រោះ​វា​អត់​មាន​ព័ត៌មាន​»​។​

នា​ពេល​កន្លង​មក​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​ធ្លាប់​ក្រើនរំឭក​ដល់​មន្ត្រី​រដ្ឋាភិបាល​ ឱ្យ​ចេះ​ប្រើប្រាស់​បណ្ដាញ​សង្គម
​ហ្វេ​ស​ប៊ុ​ក​ ហើយ​សម្ដេច​ក៏​បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង​ពី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច​ផង​ដែរ​៕

Share

Image
Image
Image