en     km
en     km

ទស្សនកិច្ចនាយករដ្ឋមន្រ្តីម៉ាឡេស៊ីថ្មីនៅកម្ពុជានឹងបង្កើនទំនាក់ទំនងទ្វេភាគី

Share

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីថ្មី លោក អាន់វ៉ា អ៊ីប្រាហ៊ីម មកកាន់កម្ពុជា នឹងបង្កើតឱ្យមានសន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំលើគ្រប់វិស័យ។

ខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា សម្តេច ហ៊ុន សែន និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នឹងជួបប្រជុំទ្វេភាគី ដើម្បីរិះរករបៀប និងវិធីសាស្រ្តថ្មីៗ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ រាប់ចាប់ពីនៅក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច រហូតដល់វិស័យសង្គម វប្បធម៌។

បន្ថែមពីនេះ ជំនួបរវាងសម្តេច ហ៊ុន សែន និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មាន រួមគ្នា។

ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនេះ នឹងនាំមកនូវសន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំលើគ្រប់វិស័យរវាងប្រទេសទាំង២ ហើយនឹងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជា រួមចំណែកដល់ការបន្តការអភិវឌ្ឍ និងវិបុលភាព របស់សហគមន៍អាស៊ាន និងអន្តរជាតិ ផងដែរ។

Share

Image
Image
Image