en     km
en     km

លោក​ អា​បេ​ មាន​បំណង​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សម្ព័ន្ធភាព​រវាង​ ជប៉ុន​-​អា​មេ​រិ​ក​ ជាមួយ​លោក​ Trump

Share

​ទីក្រុង​តូ​ក្យូ​ ៖​ រដ្ឋមន្ត្រី​ការ​បរទេស​លោក​ ហ្វូ​មី​អូ​ គី​ស៊ី​ដា​(Fumio​ Kishida)​បានឱ្យ​ដឹង​នៅ​ថ្ងៃអាទិត្យ​ទី​ ១៣​ ខែវិច្ឆិកា​ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ Shinzo​ Abe​ មាន​គោលបំណង​ដើម្បី​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សម្ព័ន្ធភាព​រវាង​ជប៉ុន​ និង​ U.S​ នៅ​ពេល​ដែល​លោក​ អា​បេ​ ជួប​ជាមួយ​ប្រធានា ធិបតី​អា​មេ​រិ​ក​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​គឺ​លោក​ Donald​ Trump​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​ក្រោយ​នេះ​។​

លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe។រូបភាពពីReuters
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe។រូបភាពពីReuters

​លោក​ Kishida​ បាន​ប្រាប់​ទូរទស្សន៍​ NHK​ ថា​៖«​ជំនួប​រវាង​មេដឹកនាំ​ទាំង​ពីរ​នឹង​ក្លាយជា​កិច្ចប្រជុំ​សំខាន់​ដើម្បី​កសាង​ការ​ជឿ​ទុកចិត្ត​»​។​ លោក​បន្ត​ថា​៖«​យើង​ចង់​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​បញ្ចូល​ពី​សារៈសំខាន់​នៃ​សម្ព័ន្ធភាព​រវាង​ជប៉ុន​ និង​ U.S​ ផង​ដែរ​»​។​

លោក​ Kishida​ បាន​រំលឹក​ឡើង​វិញ​នូវ​ជំហរ​យូរអង្វែង​របស់​ជប៉ុន​ថា​ ជំនួប​រវាង​លោក​ អា​បេ​ និង​លោក​ ត្រាំ​ គឺ​មិន​មាន​ផែនការ​គ្រប់គ្រង​អាវុធ​នុយ ក្លេអ៊ែរ​នោះ​ទេ​។​ ក្នុងអំឡុងពេល​ធ្វើ​យុទ្ធនាការ​របស់​លោក​ Trump​ កាលពី​ពេល​កន្លង​ទៅ​ ដែល​លោក​ត្រាំ​បាន​បើកចំហ​លទ្ធភាព​ដែល​ថា​ជប៉ុន​ គឺជា​ប្រទេស​តែ​មួយ​គត់​ដែល​ធ្លាប់​ទទួល​រង​ការ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​មួយ​  និង​ជា​ប្រទេស​ដែល​អាច​ទទួលយក​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​៕ប្រភព៖CNA

Share

Image
Image
Image