en     km
en     km

​បទ​យកការណ៍​ ៖​ កូន​គ្មាន​ឱកាស​សិក្សា​ប្ដី​ព្រាត​ប្រពន្ធ​ជំពាក់​បំណុល​គេ​ គឺជា​ទុក្ខ​របស់​ស្ត្រី​ខ្មែរ​នៅ​ស្រុកស្រែ​អំបិល​ជួប​

Share

ភ្នំពេញ​ ៖​ បញ្ហា​ជម្លោះដីធ្លី​បាន​ធ្វើ​ឱ្យ​ក្រុម​ស្ត្រី​ ក្មេង​ ចាស់​ ដែល​មក​ពី​ខេត្តកោះកុង​ជា​ច្រើន​នាក់​សម្រេចចិត្ត​ចំណាកស្រុក​ ចេញ​មក​តវ៉ា​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​។​ រយៈពេល​ជិត​ ១០​ ឆ្នាំ​មកនេះ​ ក្រោយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ប្រជាជន​នៅ​ទីនោះ​ បាត់បង់​ដីធ្លី​ផ្ទះសម្បែង​ដីចំការ​។​ ​ស្ត្រី​ និង​កុមារ​បាន​ធ្លាក់ខ្លួន​ធ្វើ​ជា​កម្មករ​ប្រើ​កម្លាំង​ធ្ងន់ៗ​ ហើយ​ថែម​ទាំង​មិន​បាន​ចូល​សិក្សា​ថែម​ទៀត​ផង​។​ កញ្ញា ​ឆេ​ង​ ណា​តា​  អ្នករាយការណ៍​ព៌​ត៌​មាន​ វិទ្យុ​ស្ត្រី​បាន​ទៅ​ជួប​ស្ត្រី​ទាំង​នៅ​ស្នាក់​នៅ​វត្ត​សាមគ្គីរ​ង្ស៊ី​ក្នុង​រាជធានី​ភ្នំពេញ​ បាន​រៀបរៀង​បទ​យកការណ៍​នេះ​សូម​អញ្ជើញ​ស្តាប់​ដូច​តទៅ​៖

ស្តាប់សំឡេង៖

 

កូនៗអ្នករងគ្រោះដីធ្លីក្នុងខេត្តកោះកុងដែលស្នាក់នៅវត្តសាមគ្គីរង្ស៊ី។រូបភាពWMC
កូនៗអ្នករងគ្រោះដីធ្លីក្នុងខេត្តកោះកុងដែលស្នាក់នៅវត្តសាមគ្គីរង្ស៊ី។រូបភាពWMC

រូបស្រ្តីរងគ្រោះរឿងដីធ្លី ដែលឡើងមករកកិច្ចអន្តគមន៍ពីក្រសួងនៅភ្នំពេញ។ សព្វថ្ងៃពួកគាត់សម្រាកនៅវត្តសាមគ្តីរង្ស៊ី។រូបភាពពីWMC
រូបស្រ្តីរងគ្រោះរឿងដីធ្លី ដែលឡើងមករកកិច្ចអន្តគមន៍ពីក្រសួងនៅភ្នំពេញ។ សព្វថ្ងៃពួកគាត់សម្រាកនៅវត្តសាមគ្តីរង្ស៊ី។រូបភាពពីWMC

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​មក​ពី​ខេត្តកោះកុង​ថា​ទំនាស់​ដីធ្លី​ដែល​បាន​កើត​ ទ្បើ​ង​នេះ​គឺ​ចាប់តាំងពី​ឆ្នាំ​ ២០០៦​ មក​ម្លេះ​ ហើយ​ពួក​គាត់​ក៏​បាន​ដាក់​ញត្តិ​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ពាក់ព័ន្ធ​រួច​ហើយ​ដែរ​ ប៉ុន្តែ​ដោយសារ​តែ​ពុំ​ទាន់​មានការ​ឆ្លើយ​តប​ទើប​ពួក​គាត់​សម្រេច​ទ្បើ​ង​មក​ភ្នំពេញ​ជា​ថ្មី​ទៀត​ ដើម្បី​តាមដាន​ញាត្តិ​របស់​ពួក​គាត់​៕

Share

Image
Image
Image