en     km
en     km

រដ្ឋលេខាធិការទេសចរណ៍៖ស្ត្រីគឺជាផ្នែកមួយនៃការប្រែក្លាយអនាគតទេសចរណ៍នៅកម្ពុជា

Share

(ភ្នំពេញ)៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ ត្រីមាសទី៣ ឆ្នាំ២០២១ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១  ដើម្បីត្រួតពិនិត្យលើការអនុវត្តការងារនាពេលកន្លងមក និងដាក់ចេញនូវទិសដៅការងារបន្ត។ ក្នុងឱកាសជាមួយគ្នានោះ លោកស្រីបានលើកឡើងថា ស្ត្រីគឺជាផ្នែកមួយនៃការប្រែក្លាយអនាគតទេសចរណ៍នៅកម្ពុជា” ឱ្យក្លាយជាគោលដៅទេសចរណ៍ដែលផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាព តាមរយៈការធ្វើបដិសណ្ឋារកិច្ច និងស្នាមញញឹមរបស់ស្ត្រី។ នេះបើតាមក្រសួងទេសចរណ៍ លោកស្រីបានបន្ថែមថា បើទោះបីស្ថិតិក្នុងបរិបទនៃជំងឺកូវីដ-១៩ ស្ត្រីនៅតែមានការចូលរួមយ៉ាងសកម្មនៅគ្រប់ទិដ្ឋភាពសង្គម ដោយនិយាយជារួម និងនិយាយដោយឡែកក្នុងវិស័យទេសចរណ៍។

សូមជម្រាបថាស្ត្រីក្នុងវិស័យទេសចរណ៍ ត្រូវបានអង្គការទេសចរណ៍ពិភពលោក ផ្តោតជាអាទិភាពពិសេសមួយនៅក្នុងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១នេះ៕

Share

Image
Image
Image