en     km
en     km

​ប្រវត្តិ​ការងារសង្ខេប​លោក​ព្រឹទ្ធាចារ្យ​ ឆេ​ង​ ផុ​ន​

Share

ភ្នំពេញ​ ៖​ លោក​ ឆេ​ង​ ផុ​ន​ កើត​នៅ​ថ្ងៃ​ទី​ ៦​ មិ​នា​ ឆ្នាំ​១៩៣០​ នៅ​ក្នុង​ខេត្តកំពុងចាម​។​ នៅ​ក្នុង​ឆ្នាំ​ ១៩៥៥​ លោក​បាន​ធ្វើ​ជា​គ្រូបង្រៀន​។​ ក្នុង​ឆ្នាំ​ ១៩៦០​ លោក​បាន​បំពេញ​ការ​សិក្សា​នៅ​សារ​ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន​។​ ឆ្នាំ​ ១៩៦៤​ លោក​ចូលរួម​ក្នុង​ក្រុម​ល្ខោន​ជាតិ​ ដែល​ដឹកនាំ​ដោយ​លោក​ ហង្ស​ ធុន​ហាក់​ ជា​គ្រូ​របស់​លោក​។​

លោកព្រឹទ្ធាចារ្យ​ ឆេ​ង​ ផុ​ន
លោកព្រឹទ្ធាចារ្យ​ ឆេ​ង​ ផុ​ន

​នៅ​ក្នុង​ឆ្នាំ​១៩៦៧​ លោក​បាន​ប្រឡង​ជាប់​ចូល​រៀន​មហាវិទ្យាល័យ​គ​រុក​កោសល្យ​ផ្នែក​នា​ដ្យ​សាស្ត្រ​។​ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​លោក​ ក្លាយជា​សាស្ត្រ​ចា​រ្យ​នា​ដ្យ​សាស្ត្រ​នៅ​ក្នុង​ឆ្នាំ​១៩៦៨​។​ នៅ​ឆ្នាំ​ ១៩៧២​ លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​សមាគម​សិល្បៈករ​។​ លោក​បាន​រស់នៅ​ក្នុង​របរ​ខ្មែរក្រហម​ក្នុង​ខេត្ត​ កំពង់ធំ​ ហើយ​លោក​មាន​តួនាទី​ជា​ប្រ​ធាប​ផ្នែក​វប្បធម៌​ និង​ ព័ត៌មាន​។​

​ក្រោយ​ពី​បែក​របប​ប្រល័យពូជសាសន៍​លោក​ក៏​មាន​តួនាទី​ ជា​សមាជិក​ស្ថាបនិក​សាធារណៈរដ្ឋ​ប្រជា​មា​និក​ម្ពុ​ជា​ តែ​គ្មាន​នាម​ជា​អតីតជន​កុ​ម្មុ​យ​នី​ស​នោះ​ទេ​។​ ឆ្នាំ​១៩៨០​លោក​ មាន​តួនាទី​ជា​ប្រធាន​សាលា​ជាតិ​ផ្នែក​សិល្បៈ​ ហើយ​ជា​ប្រធាន​សមាគម​ន​សិល្បករ​ និង​ជា​ប្រធាន​មិត្តភាព​ខ្មែរ​-​គុយ​បា​ (១៩៨២​ ដល់​ ១៩៩០)​។​

មន្រ្តីអ្នកមុខអ្នកការសួរសុខទុក្ខលោកព្រឹទ្ធាចារ្យ លោក ឆេង ផុន កាលលោកនៅមានជីវតិ។ រូបភាពពីហ្វេសប៊ុក
មន្រ្តីអ្នកមុខអ្នកការសួរសុខទុក្ខលោកព្រឹទ្ធាចារ្យ លោក ឆេង ផុន កាលលោកនៅមានជីវតិ។ រូបភាពពីហ្វេសប៊ុក
លោក​ព្រឹទ្ធាចារ្យ​ ឆេ​ង​ ផុ​ន​ បាន​ចូល​ជា​សមាជិក​ម​ជ្ឈឹ​ម​បក្ស​កម្ពុជា​នៅ​ឆ្នាំ​ ១៩៨៥​ ហើយ​បាន​លាលែង​ក្នុង​ ឆ្នាំ​១៩៩០​។​ ស្រប​ពេល​គ្នា​នោះ​ដែល​ លោក​ក្លាយជា​ជា​តំណាងរាស្ត្រ​ខេត្តកំពុងចាម​នៅ​ក្នុង​រដ្ឋ​សភាជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ និង​រដ្ឋ​កម្ពុជា​នៅ​ខេត្ត​ ឧសភា​ ១៩៨១​ ដល់​ ១៩៩៣​។​ លោក​ព្រឹទ្ធាចារ្យ​ក៏​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ ក្រសួង​វប្បធម៌​និង​ វិចិត្រសិល្បៈ​ និង​ ព័ត៌មាន​ពី​ខែ​ ឧសភា​  ឆ្នាំ​១៩៨២​ ដល់​ ១៩៩០​ផង​ដែរ​។​ លោក​ក៏​បាន​បង្កើត​មជ្ឈមណ្ឌល​វប្ប​ធ​ម៍​ និង​ វិបស្សនា​នៅ​ព្រែក​ហូរ​ ក្នុង​ឆ្នាំ​ ១៩៩៨​ លោក​មាន​តួនាទី​ជា​ប្រធាន​គណកម្មកា​របោះ​ឆ្នោត​តំណាងរាស្ត្រ​ក្នុង​កំឡុង​ឆ្នាំ​នោះ​ដែរ​។​

លោក​ក៏​បាន​បង្កើត​ស្នាដៃ​ សិល្បៈ​ផ្នែក​អក្សរសិល្ប៍​ផង​ដែរ​ ដែល​មាន​ដូច​ជា​(​រឿង​ដំណើរ​ជាតិ​កម្ពុជា​)​ សាច់​រឿង​នេះ​ទំនោរ​ទៅ​បែប​បដិវត្តន៍​និយម​ និយាយ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ ១៩៨៦​ ជាដើម​។​ ការ​រៀបរាប់​ខាងលើ​នេះ​យោង​តាម​សៀវភៅ​ «​អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី​ ២០​ កវី​ និង​ កម្រង​អត្ថបទ​»​ ស្នាដៃ​លោក​ សាស្ត្រ​ចា​រ្យ​ ឃី​ង​ ហុ​ក​ឌី​ បោះពុម្ព​ឆ្នាំ​២០០៧​ ដោ​បណ្ណាគារ​អង្គរ​។​

លោកព្រឹទ្ធាចារ្យ ឆេង ផុន កាលនៅមានជីវិត។រូបភាពពីហ្វេសប៊ុក
លោកព្រឹទ្ធាចារ្យ ឆេង ផុន កាលនៅមានជីវិត។រូបភាពពីហ្វេសប៊ុក
លោក​ព្រ​ទ្ធា​ចា​រ្យ​ ឆេ​ង​ ផុ​ន​ បាន​បន្សល់​នូវ​ស្នាដៃ​ជា​ច្រើន​ទៀត​ទាំង​ស្នាដៃ​សិល្បៈ​វប្បធម៌​ខ្មែរ​  ការ​អប់រំ​ផ្លូវចិត្ត​និង​កាយ​ ព្រមទាំង​បំ​ណិ​ន​ជីវិត​ល្អៗ​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​។​

ក្នុង​ឆ្នាំ​ ២០១៣​ ព្រះមហាក្សត្រ​បាន​ប្រទាន​គោរមងារ​ថ្នាក់​ជាតិ​ដល់​ព្រឹទ្ធាចារ្យ​សិល្បៈ​ចំនួន​ ១៧​ រូប​ក្នុង​នោះ​ក៏​មាន​លោក​ ឆេ​ង​ ផុ​ន​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​មរតក​នៃ​មនុស្ស​រស់​ដែល​ គឺ​ ព្រឹទ្ធាចារ្យ​ ឆេ​ង​ ផុ​ន​ ជា​ទេព​បញ្ញា​កោសល្យ​វិជ្ជា​។​

លោក​ព្រឹទ្ធាចារ្យ​ ឆេ​ង​ ផុ​ន​ ដែល​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្ប​ធ​ម៍​និង​ វិចិត្រសិល្បៈ​ បាន​ទទួលមរណភាព​ នៅ​ម៉ោង​១​និង​១៥​នាទី​ រសៀល​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​ ២០១៦​នេះ​ ក្នុង​វ័យ​ ៨៦​ឆ្នាំ​ ដោយ​រោគាពាធ​៕

Share

Image
Image
Image