en     km
en     km

​សារ​របស់​គណបក្ស​នយោបាយ​ ខ្មែរ​ជុំវិញ​បញ្ហា​ជាតិ​ឆ្នាំ​សម្រាប់​ ២០១៧​មាន​ទស្សនៈ​ខុសៗ​គ្នា​

Share

​ភ្នំពេញ​៖នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ឆ្នាំ​សកល​ ឆ្នាំ​ ២០១៧​នេះ​ អ្នកនយោបាយ​មួយ​ចំនួន​បាន​បង្ហាញ​ពីសារ​របស់​ខ្លួន​ទៅ​កាន់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​។​

party-cnrp-cpp-kh

​សារ​ផ្ដោត​សំខាន់​របស់​អ្នកនយោបាយ​នៃ​បក្ស​និ​មួយៗ​ ជា​រួម​គឺ​បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ដាស់តឿន​ ឱ្យ​ពលរដ្ឋ​យល់​ច្បាស់ពី​ការ​តាមដាន​ មុន​នឹង​ធ្វើការ​រ​សម្រេចចិត្ត​ ហើយ​ការ​ដែល​អាច​ធ្វើ​អោយ​ប្រទេស​ជាតិ​រីក​ចំរើន​ទៅ​បាន​ គឺ​ ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់​សកម្មភាព​ទាំង​បញ្ហា​សង្គម​ សេដ្ឋកិច្ច​ និង​នយោបាយ​ ។​

​លោក​ សួន​ សេរីរ​ដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ បាន​និយាយ​ថា​ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ដែល​ជា​ចូល​ឆ្នាំ​សកល​ ដាច់​ឆ្នាំ​ ២០១៦​ ចូល​ដល់​ ឆ្នាំ​ ២០១៧​នេះ​ លោក​ សូម​ជូនពរ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ទាំងអស់​មានកំ​លាំ​ព​លាំ​មាំមួន​គ្រប់ៗ​គ្នា​ ដើម្បី​រើបំរះ​អំពី​អំណាច​ផ្ដាច់​ការ​។

​បើ​តាម​ លោក​ សួន​ សេរីរ​ដ្ឋា​ ដដែល​លោក​មាន​ប្រសាសន៍​ថា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ គឺជា​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ ហើយ​ក៏​ជា​ឱកាស​ដែល​ពលរដ្ឋ​ខ្មែរ​រួបរួម​គ្នា​ ដើម្បី​ប្ដូរ​រដ្ឋាភិបាល​មូលដ្ឋាន​ ប្ដូរ​មេឃុំ​ចៅសង្កាត់​ទាំងអស់​គ្នា​ ដើម្បី​ជោគជ័យ​ឆ្នាំ​ថ្មី​ ហើយ​ឈាន​ទៅ​ដល់​ការ​ប្ដូរ​ក្បាល់ម៉ាស៊ីន​ដឹកនាំ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ​។

​លោក​ សួន​ សេរីរ​ដ្ឋា​​៖ «ខ្ញុំ​សូម​ជូនពរ​ឱ្យ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ខ្មែរ​ទាំងអស់​គឺ​ មានកំ​លាំង​ព​លាំ​មាំមួន​គ្រប់ៗ​គ្នា​ ដើម្បី​យើង​រើបំរះ​អំពី​អំណាច​ផ្ដាច់​ការ​តាំងពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ​ គឺជា​ពិសេស​ឆ្នាំ​ ២០១៧​ខាង​មុខ​នេះ​ គឺជា​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ គឺជា​ឱកាស​ដែល​ពលរដ្ឋ​ខ្មែរ​យើង​ត្រូវ​តែ​រួបរួម​គ្នា​ដើម្បី​ ប្ដូរ​រដ្ឋាភិបាល​មូលដ្ឋាន​ ប្ដូរ​មេឃុំ​ចៅសង្កាត់​ទាំងអស់​គ្នា​ ដើម្បី​ជោគជ័យ​ឆ្នាំ​ថ្មី​ ហើយ​ឈាន​ទៅ​ដល់​ការ​ប្ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៨​ខាង​មុខ​។​ ដូច្នេះ​ហើយ​ សូម​ឱ្យ​ឆ្នាំ​ថ្មី​ គំនិត​ថ្មី​ បញ្ញា​ថ្មី​ កំលាំង​ថ្មី​ គឺ​ កើត​មាន​ដល់​ពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​ ដើម្បី​រួបរួម​គ្នា​ឱ្យ​រួចខ្លួន​ពី​អំណាច​ផ្ដាច់​ការ​តាំងពី​ថ្នាក់លើ​ដល់​ថ្នាក់​ក្រោម​ ដើម្បី​សិទ្ធិ​ សេរីភាព​ និង​ប្រជាធិបតេយ្យ​»។​

​ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ សាម​ អ៊ី​ន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ក៏​បាន​ផ្ញើ​សារ​ជូនពរ​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​ ប៉ុន្តែ​អ្វី​ដែល​បក្ស​របស់​លោក​ចង់បាន​គឺ​ ភូមិ​ឃុំ​មានការ​អភិវឌ្ឍន៍​ និង​ការ​ជានា​គ្នា​ដើម្បី​ជាតិ​។​

​លោក​ សាម​ អ៊ី​ន​ ៖​ ​«បាទ៎​ អរគុណ​ច្រើន​ ខ្ញុំ​គិត​ថា​ ឆ្នាំ​ថ្មី​ ឆ្នាំ​ ២០១៧​នេះ​ ជា​ឆ្នាំ​មួយ​មាន​សារៈសំខាន់​សម្រាប់​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ដោយសារ​តែ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ ហើយ​ជា​រឿង​សំខាន់​បើ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​លោក​ចង់បាន​ឱ្យ​មាន​ប្រទេស​រីក​ចំរើន​ មាន​សុខ​សន្ដិភាព​ មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​ មានការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ ការ​ស្វែង​យល់​របស់​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​អ្នកនយោបាយ​។​ហើយ​ការ​យល់​ដឹង​ការ​តាមដាន​ ការ​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ ជា​រឿង​សំខាន់​ដើម្បី​មានការ​រីក​ចំរើន​ អភិវឌ្ឍន៍​នៅ​តាម​ភូមិ​ឃុំ​របស់​គាត់»​​។​

​តាម​ន័យ​របស់​លោក​ សាម​ អ៊ី​ន​ បើ​ប្រជាពលរដ្ឋ​ចង់ឱ្យ​ប្រទេស​ជាតិ​មានការ​រីក​ចំរើន​ មាន​សុខ​សន្ដិភាព​ មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​ ត្រូវ​តែ​មានការ​ចូលរួម​ និង​ស្វែង​យល់​ពី​អ្វី​ដែល​ទាក់ទង​នឹង​អ្នកនយោបាយ​ឱ្យ​បាន​ច្រើន​។​ លោក​ថា​ ការ​យល់​ដឹង​ ការ​តាមដាន​ គឺជា​ការ​ចូលរួម​មួយ​ដ៏​ល្អ​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​ ហើយ​ក៏​ជា​រឿង​សំខាន់​ ដើម្បី​ឱ្យ​ប្រទេស​ជាតិរ​រីក​ចំរើន​ ។

​ក្រៅពី​សារ​នយោបាយ​របស់​បក្ស​ទាំង​ពីរ​ខាងលើ​ ក៏​មាន​សារ​ជូនពរ​ពី​បក្សនយោបាយ​ចំនួន​ពីរ​ដែល​ មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ផង​ដែរ​ ។

​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​បាន​រៀបរាប់​ច្រើន​ទេ​ ចំពោះ​ ការ​ឯកភាព​ជាតិ​ សម្រាប់​ឆ្នាំ​២០១៧​ ។​ លោក​គ្រាន់តែ​ ប្រាប់​ទៅ​ពលរដ្ឋ​ឱ្យទៅ​ពិនិត្យ​ឈ្មោះ​របស់​ខ្លួន​មាន​ក្នុង​ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ។​

​លោក​ សុខ​ ឥ​សាន្ដ​៖​ «ឥលូវ​យើង​ទើបតែ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រកបដោយ​ជោគជ័យ​ថ្មីៗ​នេះ​ ចឹ​ង​ទៅ​ក្នុង​ឆ្នាំ​ថ្មី​ហើយ​ចាប់ផ្ដើម​ឆ្នាំ​ដើម​ខែមករា​ ២០១៧​តទៅ​ សូម​អញ្ជើញ​បងប្អូន​ទៅ​មើល​ឈ្មោះ​ដែល​បាន​ចុះ​រួច​ហើយ​ តើ​វា​ត្រឹមត្រូវ​តាម​អត្តសញ្ញាណប័ណ្ណ​ និង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដូច​គ្នា​ដែល​ឬទេ​ បើ​ខុស​យើង​ការ​បាន​ទាន់​ពេលវេលា​ កុំអោយ​មានការ​ខូចខាត​នៅ​ពេល​ដែល​ទៅ​បោះ​ឆ្នោត​បោះ​មិន​បាន»​​។​

ចំណែក​លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចាប់អារម្មណ៍​នឹង​ឆ្នាំ​នេះ​ដែរ​។​ លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​សង្កត់​ធ្ងរ​ថា​  ការ​ផ្សះផ្សា​ជាតិ​ ការ​រួបរួម​ជាតិ​ សន្ដិភាព​ និង​ការ​រក្សា​ស្ថេ​រ​ភាព​ ដើម្បី​ឱ្យ​បរិយាកាស​នយោបាយ​  នឹង​ការ​បោះ​ឆ្នោត​ដំណើរការ​បាន​ទៅ​ល្អ​ប្រសើរ​ ហើយ​និង​មាន​លក្ខណៈ​សេរី​  ត្រឹមត្រូវ​ និង​យុត្ដិធម៌​ គឺជា​រឿង​សំខាន់​បំផុត​។​ 

លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ ៖ « គឺ​ ឯកឧត្ដម​ប្រធាន​ សម​ រ​ង្ស៊ី​ ហើយ​និង​ឯកឧត្ដម​ កឹ​ម​ សុខា​ គាត់​ជូនពរ​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​ឆ្លង​ឆ្នាំ​សកល​ ក៏​ប៉ុន្ដែ​ខ្លឹមសារ​រួម​ដែល​យើង​អាច​សង្ខេប​បាន​ក្នុង​នាម​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ ការ​ផ្សះផ្សា​ជាតិ​ ការ​រួបរួម​ជាតិ​ និង​រក្សា​សេ្ថ​រ​ភាព​ សន្ដិភាព​ ដើម្បី​ឱ្យ​បរិយាកាស​នយោបាយ​នឹង​បោះ​ឆ្នោត​មាន​លក្ខណៈ​សេរី​ ត្រឹមត្រូវ​ និង​យុត្ដិធម៌»។​

តាម​លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ដដែល​ គឺ​ ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​គិតគូរ​ពី​បញ្ហា​សង្គម​ សេដ្ឋកិច្ច​ នយោបាយ​ គឺជា​រឿង​ដែល​សំខាន់​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។​

​រយៈពេល​មួយ​ឆ្នាំ​ នៃ​ឆ្នាំ​២០១៦​នេះ​ គេ​សង្កេត​ឃើញ​អ្នកនយោបាយ​ខ្មែរ​មានការ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ហែកហួរ​គ្នា​យ៉ាង​ខ្លាំង​ក្នុង​សង្គ្រាម​វោ​ហោ​សាស្ដ្រ​ ។​ គណបក្សប្រឆាំង​ដឹកនាំ​ដោយ​លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ អះអាង​លើ​កម្លាំង​ប្រជាជន​ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រើ​រូបភាព​នៃ​អំណាច​របស់​ខ្លួន​តាម​រយៈ​ប្រព័ន្ធ​តុលាការ​។​ ប៉ុន្ដែ​គណបក្ស​តូចៗ​មិន​មាន​សកម្មភាព​លេចធ្លោ​ ក្នុង​ជម្លោះ​នយោបាយ​ទេ​ សូ​ម្បី​តែ​សម្ដេចក្រុមព្រះ​នរោត្ដមរ​ណ​ឬ​ទ្ធិ​ ប្រធាន​គណបក្ស​ហ៊ុន​ ស៊ិ​ន​ ប៉ិច​ ក៏​មិនឃើញ​មាន​ជម្លោះ​នយោបាយ​អ្វី​ជាមួយ​គណបក្សកាន់អំណាច​ដែរ​៕

Share

Image
Image
Image