en     km
en     km

អគ្គី​ស​នី​កម្ពុជា​ នឹង​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​ ​​តំបន់​មួយ​ចំនួនក្នុង​រាជធានី​ភ្នំពេញ​ ?

Share

ភ្នំពេញ៖ ​អគ្គិសនី​កម្ពុជា​បាន​ចេញ​សេចក្ដី​ជួន​ដំណឹង​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ថា​ តំបន់​មួយ​ចំនួន​នឹង​ត្រូវ​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​រយៈពេល​ខ្លី​ ព្រោះ​ដើម្បី​ជួសជុល​ ផ្លាស់​ប្ដូ​ តម្លើង​បរិក្ខារ​ និង​រុះរើ​គន្លង​ខ្សែ​ង​បណ្ដាញ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​។ ​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

ស្តាប់សំឡេង៖

 

អគ្គិសនីកម្ពុជា
អគ្គិសនីកម្ពុជា

​តាម​សេចក្ដី​ជួន​ដំណឹង​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​ ២៦​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ ឲ្យ​ដឹង​ថា​អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តាម​តំបន់​មួយ​ចំនួន​ដែល​មាន​កាលបរិច្ឆេទ​ដូច​ជា​៖

​នៅ​ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែតុលា​ ឆ្នាំ​ ២០១៦​ ចាប់ពី​វេលា​ម៉ោង​ ៩៖០០​ ដល់​ម៉ោង​ ១៧៖០០​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​ ទី​១​ ស្ថិត​នៅ​ក្នុងភូមិ​ឡ​កំបោរ​ ក្នុង​សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ឬ​ស្សី​កែវ​ (​សាខា​វត្ដ​ភ្នំ​)​  ទី​២​ ភូមិ​ត្រពាំង​សំព័រ​ សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ (​សាខា​អូរ​បែក​ក្អម​)​ ទី​៣​ ភូមិ​ទ្រា​ ភូមិ​ទ្រា​១​ ភូមិ​ទ្រា​២​ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​ ខណ្ឌមានជ័យ​ (​សាខា​អូរ​បែក​ក្អម​)​ ទី​៤​ ផ្លូវ​ជើងឯក​ចាប់ពី​ភូមិ​សំបូរ​ សង្កាត់​ដង្កោ​ រហូត​ដល់​ព្រែក​ថ្លឹង​ សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​ (​សាខា​អូរ​បែក​ក្អម​)​ នឹង​ទី​៥​ ភូមិ​តា​ងៅ​ ភូមិ​តា​ងៅ​កណ្ដាល​ ភូមិ​តា​ងៅ​ក្រោម​ ភូមិ​បឹង​ឈូក​ ភូមិ​កោះន​រា​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ (​សាខា​ចាក់​អង្រែ​ក្រោម​)​។​

​នៅ​ថ្ងៃ​ សុក្រ​ ទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ ចាប់ពី​វេលា​ម៉ោង​ ៩៖០០​ ដល់​ម៉ោង​១២៖០០​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​ ទី​១​ ភូមិ​ឡ​កំបោរ​ សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ឬ​ស្សី​កែវ​ (​សាខា​វត្ដ​ភ្នំ​)​ ទី​២​ ភូមិ​តា​ងួ​ន​១​ ភូមិ​តា​ងួ​ន​២​ ភូមិ​ព្រៃ​សាលា​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ (​សាខា​អូរ​បែក​ក្អម​)​ ទី​៣​ ភូមិ​ដំណាក់​ធំ​ ភូមិ​ដំណាក់​ធំ​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២​ ខណ្ឌមានជ័យ​ (​សាខា​អូរ​បែក​ក្អម​)​ នឹង​ទី​៤​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លុ​វ​ជាតិ​លេខ​៥​ ចាប់ពី​សង្កាត់​គីឡូម៉ែត្រ​លេខ​ ៦​ រហូត​ដល់​សង្កាត់​ច្រាំ​ចំរេះ​ទី​២​ ខណ្ឌ​ឬ​ស្សី​កែវ​ (​សាខា​វត្ដ​ភ្នំ​)​។​

​នឹង​នៅ​ថ្ងៃអាទិត្យ​ ទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ ចាប់ពី​វេលា​ម៉ោង​ ៩៖០០​ ដល់​ម៉ោង​ ១២៖០០​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​ ទី​១​ ស្ថិត​នៅ​តាម​បណ្ដោយ​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ​ ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ (​សាខា​វត្ដ​ភ្នំ​)​ ទី​២​ ស្ថិត​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក​ ខណ្ឌចំការមន​ (​សាខា​ចាក់​អង្រែ​ក្រោម​)​ ទី​៣​ ស្ថិត​នៅ​ភូមិ​ខ​១​ ភូមិ​ខ​២​ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ (​សាខា​វត្ដ​ភ្នំ​)​ និង​ទី​៤​ ស្ថិត​ក្នុងភូមិ​សំបូរ​ ភូមិ​តា​ឡី​ ភូមិ​ខ្វា​ ក្នុង​សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ (​សាខា​អូរ​បែក​ក្អម​)​។​

​អគ្គី​ស​នី​កម្ពុជា​តាម​រយៈ​សេចក្ដី​ជួន​ដំណឹង​នេះ​ក៏​បាន​សូម​ឲ្យ​ប្រជាពលរដ្ឋ​អធ្យាស្រ័យ​ចំពោះ​ការ​ដាច់​ចរ ន្ដអគ្គិសនី​ដោយ​អនុគ្រោះ​ផង​ដែរ​៕

Share

Image
Image
Image