ភ្នំពេញ៖ ពួកមន្ត្រីកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួញ ឆ្លងទ្វីបចំនួនពីរគ្រាប់ ក្នុងវង់ប្រតិបត្តិការខ្នាតមធ្យម ស្ថិតនៅភាគខាងងកើតឆ្នេរសមុទ្ររបស់ខ្លួនបើទោះជាអង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកុំម្មុយនិស្តមួយនេះក៏ដោយ។
តាមបណ្ដាញផ្សាយព័ត៌មានChannel News Asia ការការបាញ់សាកល្បងលើកដំបូងត្រូវគេសន្មត់ថាមិនជោគជ័យ ព្រោះកាំជ្រួញធ្វើដំណើរបានប្រមាណតែ 150 គីឡូម៉ែតប៉ុណ្ណោះ មុនពេលផ្ទុះក្នុងសមុទ្រ។ចំណែកការបាញ់លើកទីពីរ គឺកាំជ្រួញហោះបានចំងាយប្រហែល 400គីឡូម៉ែត។
មន្ត្រីយោធាកូរ៉េខាងត្បូងនិយាយថា កាំជ្រួច ទាំងពីរនេះឈ្មោះ Musudan ដែលកូរ៉េខាងជើងបានបាញ់ក្នុងវង់ប្រតិបត្តិការ មធ្យម។
កូរ៉េខាងខាងជើង ចាត់ទុកការបាញ់សាកល្បងនេះ គឺជាជោគជ័យជំហានដំបូងមួយទៀត បន្ទាប់ពីបាន បរាជ័យក្នុងការបាញ់ដូចគ្នានេះកាលពី៤ខែមុន។
នាយសេនាធិការកូរ៉េខាងត្បូងនិយាយថា ទីក្រុងសេអ៊ូល និងអាមេរិកកំពុងតែធ្វើការវិភាគយ៉ាងស៊ីជម្រៅនូវការបាញ់សាក ល្បងកាំជ្រួចលើកទីពីរនេះ តែអាមេរិក និងកូរ៉េខាងត្បូងមិនបាននិយាយថា ការបាញ់សាកល្បងនោះជាជោគជ័យនោះទេ។
កូរ៉េខាងជើងដែល អភិវឌ្ឍអាវុធនុយក្លេអ៊ែរ ត្រូវបាន អង្គការសហប្រជាជាតិបានចេញសេចក្តីសម្រេចហាមឃាត់ ការប្រើ ប្រាស់បច្ចេកវិទ្យាផលិតកាំជ្រួចបាញ់ឆ្លងទ្វីប តែក្រុងព្យុងយ៉ាង មិនគោរពនោះទេ៕
ប្រភព:CNA