loader

​ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​ជំរុញឱ្យការបោះឆ្នោត​​ដំណើរការដោយសេរី យុត្តិធម៌ និងគ្មាន​ការគម្រាមកំហែង(មានសំឡេង)

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំ​ប្រទេសកម្ពុជាបានសរ​សើរចំពោះដំណើរការបោះឆ្នោតឃុំ​-សង្កាត់នៅកម្ពុជា ឆ្នាំ២០១៧ ​ដោយលោករំពឹងថា ការបោះឆ្នោតនៅឆ្នាំ ២០១៨ខាងមុខនេះ នឹងដំណើរការល្អប្រកបដោយសេរី និងយុត្តិធម៌​។ ​អ្នកនាំពាក្យ គ.ជ.ប អះអាងថា នឹងរៀបចំដំណើរការបោះឆ្នោតនៅឆ្នាំក្រោយដោយរលូន និងអាចទទួល​យកលទ្ធផលបានពីគ្រប់ភាគី។កញ្ញា ឆេង ណាតា រាយការណ៍ព័ត៌មាននេះ៖

 

​នៅក្នុងកម្មវិធីសហភាពអឺរ៉ុបក្នុងកិច្ចអភិវឌ្ឍរបស់វិទ្យុស្រ្តីកាល​​ព្រឹកថ្ងៃទី០៤ មិថុនានេះ លោក​​អ៊ីងហ្គោ ខាស្តិន​ ​ឯ​កអគ្គរដ្ឋទូត អាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា​បានជំរុញឱ្យ​ការបោះឆ្នោតនៅឆ្នាំក្រោយនេះ មានតម្លាភាព ​ត្រឹមត្រូវ និងប្រកបដោយយុត្តិធម៌។ លោកលើកឡើងបន្តថា ដើម្បីធានាបាននូវការបោះឆ្នោតដែលត្រឹមត្រូវ កម្ពុជាត្រូវធានាថាគ្រប់គណបក្សនយោ បាយទាំងអស់អាចចូលរួមបោះឆ្នោតដោយសេរី មិនមានការភ័យខ្លាច ឬមានការធ្វើទុក្ខ​បុកម្នេញពីខាងណាមួយ។

ឯកអគ្គរដ្ឋទូតអាលឺម៉ង់ប្រចាំប្រទេសកម្ពុជារូបនេះ មានប្រសាសន៍បន្តថា លោកជំរុញឱ្យការបោះឆ្នោតសកលនៅឆ្នាំ​២០១៨ គ្រប់គណបក្សនយោបាយទាំងអស់មានលទ្ធភាពក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត មានសិទ្ធិក្នុងប្រព័ន្ធផ្សព្វផ្សាយស្មើៗគ្នា​។

លោកបន្ត តាមរយៈ​បទពិសោធន៍នៃការបោះឆ្នោត​ឃុំ​សង្កាត់កាលពីខែមិថុនា ឆ្នាំ​២០១៧ បាន​ប្រព្រឹត្តទៅដោយរលូន ដោយមានប្រជាពលរដ្ឋកម្ពុជាជាច្រើនចេញទៅបោះឆ្នោត​ ដែលនេះជាចំណុចមួយគួរឱ្យភ្ញាក់ផ្អើល ​បង្ហាញថាប្រជាពលរដ្ឋកម្ពុជា ​ចង់បានសិទ្ធិ​សេរីភាពខាងផ្នែកនយោបាយ។លោកបញ្ជាក់បន្ថែមថា វត្តមានរបស់របស់គណបក្សប្រឆាំងពិតជាសំខាន់ផងដែរ ដើម្បីជាការរួមចំណែកដល់ការអភិវឌ្ឍ។

ចំណែក លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់វិទ្យុស្រ្តី នៅថ្ងៃទី០៥ ​​តុលានេះថា ជាជំ​ហររបស់គ.ជ.ប ​ប្តេជ្ញា​ថា នឹងរៀបចំការបោះឆ្នោតនៅឆ្នាំ​ក្រោយនេះ​ ប្រព្រឹត្តទៅ​ដោយតម្លាភាព ហើយលទ្ធផលអាចទទួលយកបានទាំងគ្រប់ភាគី។ 

ទាក់ទិននិងបញ្ហានេះ លោក​ សំ​ គន្ទាមី នាយកប្រតិបត្តិ​​អង្គកា​រ​និកហ្វិច សង្ឃឹម​ថា ស្ថានការនយោបាយនឹងវិលមក​​ភាពធម្មតា​វិញ ហើយតំណាងរាស្រ្តគណបក្សប្រឆាំងដែលនៅក្រៅប្រទេសនឹងវិលត្រឡប់មកចូលរួមការ​បោះឆ្នោត​​នៅឆ្នាំ២០១៨។ 

​ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ជឿជាក់ថា​ កម្ពុជាបានដឹងច្បាស់ដោយខ្លួនឯ​ងហើយថា អ្វីជាដំណោះស្រាយប្រសើរបំផុត ដើម្បីដឹកនាំប្រទេសកម្ពុជាទៅរកភាពល្អប្រសើរ។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ បានប្រ​ព្រឹត្តទៅដោយរលូន និងមានតម្លាភាពច្រើនជាងមុនបើធៀបការបោះឆ្នោតកន្លង មក ។ ប្រព័ន្ធចុះបោះឆ្នោតពេលនេះ ធ្វើឡើងតាមទិន្នន័យកុំព្យូទ័រ ដែលអ្នកសង្កេតការណ៍ចាត់ទុកមានភាពសុក្រឹត។ តែការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ២៩ កក្កដា ឆ្នាំ២០១៨ ក៏ស្ថិតនៅក្រោមក្រសែភ្នែករបស់សហគមន៍អន្តរជាតិយ៉ាងខ្លាំងដូចការបោះឆ្នោត-ឃុំសង្កាត់ ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ព័ត៌មានសម្ងាត់ជាចំណុចស្មុគស្មាញក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន

ភ្នំពេញ៖ ស្របពេលដែលក្រសួងព័ត៌មាន គ្រោងបញ្ចប់ក[...]

ប្រមុខរដ្ឋរដ្ឋាភិបាលបន្ថែមប្រាក់ឧបត្ថម្ភមួយផ្នែកទៀតដល់កីឡាការិនីនៅពេលសម្រាលកូន

ក្រៅពីកម្មការិនីរោងចក្រ ​​ស្រ្តីដែលបម្រើការងា[...]

អង្គការ ​WCS​ ដំឡើង​ផ្ទាំង​រូបភាព​សត្វ​ក្រពើ​ត្រី​ ដើម្បី​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ចូលរួម​អភិរក្ស​

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ហៅ​កាត់​ថា​ W[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត