loader
លោក សាយ ឈុំ

ប្រធានព្រឹទ្ធសភាមិនទាន់ចុះហត្ថលេខាផ្តល់សុពលភាពច្បាប់ស្តីពីគណបក្សនយោបាយ

ភ្នំពេញ៖ប្រធានព្រឹទ្ធសភា សម្តេច សាយ ឈុំ នៅមិនទាន់ចុះហត្ថលេខាផ្តល់សុពលភាពលើច្បាប់ស្តីពីគណបក្សនយោបាយថ្មីដ៏ចម្រូងចម្រាស់នៅឡើយ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញប្រកាសអំពីធម្មនុញ្ញភាពនៃសំណើវិសោធនម្មច្បាប់គណបក្សនយោបាយកាលពីថ្ងៃ អង្គារ៍ ម្សិលមិញ។ នេះបើតាមអ្នកនំាពាក្យព្រឺទ្ធសភា លោក ម៉ម ប៊ុននាង ប្រាប់វិទ្យុស្រ្តីនៅថ្ងៃពុធ ទី ២៦ កក្កដានេះ។

លោក សាយ ឈុំ

អ្នកនាំពាក្យដដែលសង្ឃឹមថា សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្តីទីអាច នឹងចុះហត្ថលេខាផ្តល់ សុពលភាពច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងសប្តាហ៍នេះ។

ច្បាប់ស្តីពីគណបក្សនយោបាយដែលទើបនឹងធ្វើវិសោធនកម្មនៅថ្ងៃនេះមាន ១១ ជំពូក និង៥០មាត្រា។ច្បាប់នេះត្រូវក្រុមតំណាងរាស្ត្រមកពីគណបក្សកាន់អំណាចធ្វើវិសោធនកម្មរួច ម្តងហើយ។កាលពីការធ្វើវិសោធនកម្មលើកទី១ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានបន្ថែមមាត្រាចំនួន៥ក្នុងច្បាប់នេះ។មាត្រាទាំងនោះដែលចែងកំណត់ថាជនជាប់ពិរុទ្ធឬទណ្ឌិតមិនអាចដឹកនាំគណបក្សឬធ្វើនយោបាយបានទេ។

ក្នុងការអនុម័តលើកទី១ព្រះមហាក្សត្រកម្ពុជាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មិនបានឡាយព្រះហស្ថលេខាផ្តល់សុពលភាពនោះទេ ដោយសារព្រះអង្គត្រូវយាងទៅពិនិត្យព្រះរោគនៅទីក្រុងប៉េកាំងប្រទេសចិន។ ក្នុងការអនុម័តលើកទី២នេះ ព្រះអង្គត្រូវយាងទៅពិនិត្យព្រះរោគជាថ្មីម្តងទៀតដែលជាហេតុធ្វើឲ្យបន្ទុកនៃការផ្តល់សុពលភាពលើច្បាប់ថ្មីនេះត្រូវធ្លាក់លើប្រមុខរដ្ឋស្តីទីគឺសម្តេច សាយ ឈុំ។

ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលមិនបានចូលរួមអនុមត័ច្បាប់ស្តីពីគណបក្សនយោបាយនេះ បានស្នើទូលព្រះមហាក្សត្រកុំឲ្យព្រះអង្គឡាយព្រះហស្ថលេខាលើច្បាប់នេះដោយហេតុថាក្រុមតំណាងរាស្ត្រទាំងនោះយល់ថាច្បាប់នេះបានរំលោភរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

គ.ជ.ប៖ ២៤ថ្ងៃនៃថ្ងៃចុះឈ្មោះបោះឆ្នោត គ្មានពាក្យបណ្តឹងនោះទេ មាន តែពាក្យកែតម្រូវមួយចំនួន  

ភ្នំពេញ ៖គិតត្រឹមពីថ្ងៃទី ១ កញ្ញា ដល់ថ្ងៃទី ២[...]

អ្នកវិភាគ៖ ការកែប្រែរដ្ឋធម្មនុញ្ញច្រើនដងនាំឲ្យមានច្បាប់កំពូលនេះគ្មានតម្លៃ(មានសម្លេង)

ក្រុងភ្នំពេញ៖ ថ្ងៃនេះ ២៤ កញ្ញា​គឺជាទិវានៃការប[...]

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានិងរៀបចំកិច្ចពិភាក្សាពាណិជ្ជកម្មលើកទី២

ភ្នំពេញៈសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCh[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត