loader

កម្ពុជានឹងទាញបានផលប្រយោជន៍ការប្រកួតបវរកញ្ញាឯកពិភពលោកនាឆ្នំា២០១៧នេះ

ភ្នំពេញ៖ បវរកញ្ញាពិភពលោកឆ្នំា២០១៦ និងបេក្ខភាពវរកញ្ញាពិភពលោកឆ្នំា២០១៧ បានមកដល់ប្រទេសកម្ពុជាហើយដើម្បីចូលរួមប្រកួតប្រជែងដណ្តើមជ័យលាភីបវរកញ្ញាឯកពិភពលោកឆ្នំា២០១៧។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថានចុះផ្សាយនាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នំា២០១៧នេះ។ លោក ជួន សារ៉េតជូនសេចក្ដីរាយការណ៍៖

សំឡេង៖

កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតប្រជែងដណ្តើមជ័យលាភីបវរកញ្ញាឯកពិភពលោក ដែលមានជាង៦០ប្រទេសចូលរួម។ ការប្រកួតប្រជែងនេះកម្ពុជានឹងទទួលបានផលប្រយោជន៍ផងដែរគឺតាមរយៈការចូលរួមផ្សព្វផ្សាយពីវបប្បធម៌ ប្រពៃណីកម្ពុជា ឱ្យពិភពលោកបានស្គាល់កាន់តែច្រើនថែមទៀត។

អ្នកនំាពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា បានផ្តល់បទសម្ភាសឱ្យវិទ្យុស្រ្តីនាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នំា២០១៧នេះថា ការដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតប្រជែងបវរកញ្ញាឯកពិភពលោក នេះគឺបង្ហាញពីស្ថេរភាពនយោបាយនៅកម្ពុជាមានភាពល្អប្រសើរ ទើបវិស័យឯកជនបរទេស សហការជាមួយវិស័យឯកជនក្នុងស្រុកសហការគ្នាប្រារព្ធកម្មវិធីនេះទ្បើង ដែលស្វែងរកការគំាទ្រពីស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា។

លោក ថៃ នរៈសត្យា បន្តថាកម្ពុជាក៏ទទួលបានផលប្រយោជន៍មួយចំនួនក្នុងការប្រកួតប្រជែងបវរកញ្ញាឯកពិភពលោកនេះផងដែរ។

លោក ថៃ នរៈសត្យា ៖ «ព្រោះយើងនៅទៅកន្លែងមួយចំនួនដូចជារមណីដ្ឋានធម្មជាតិ រមណីវប្បធម៌ រមណីដ្ឋានដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោកតំបន់ទេសចរធម្មជាតិ តំបន់ទេសចរផ្សេងៗទៀត ព្រមទំាងមជ្ឈមណ្ឌលកុមារកំព្រា ឬមន្ទីរពេទ្យ ឬសាលារៀនមួយចំនួនដែលយើងមានកម្មវិធីទៅដល់ហ្នឹងរួមទំាងកម្មវិធីទាក់ទិននឹងបរិស្ថានផងដែរ»។

លោក ថៃ នរៈសត្យា បន្ថែមទៀតថា ៖«អ្វីដែលគេធ្វើនៅស្រុកយើង អ្វីដែលជាការប្រព្រឹត្តិតទៅមិនតទៅទៀនោះយើងមិនមើលឃើញអ្វីដែលពាក់ព័ន្ធបញ្ហានយោបាយ បញ្ហាអ្វីទេវាពាក់ព័ន្ធតែទៅលើបញ្ហាសោភ័ណភាព បញ្ហាបង្ហាញពីវប្បធម៌អរិយធម៌ សម្លៀកបំពាក់តំណាងប្រទេសនីមួយនោះផង ហើយក្នុងនោះកម្ពុជាក៏បានរួមចំណែកផងដែរវាបានបង្ហាញឱ្យឃើញថាភាពសម្បូរបែបនៃវប្បធម៌ដែលអាចយកចម្រុះចូលគ្នាបាន» ។

គូរជម្រាបថាបេក្ខភាពបវកញ្ញាឯកពិភពលោកឆ្នំា២០១៧ សរុបមានចំនួន ៦៥ រូប មកពី៦៥ប្រទេសផ្សេងៗគ្នារួមទំាងបវរកញ្ញាកម្ពុជាមួយរូបផងដែរ ការចូលរួមនេះចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នំា២០១៧ ហើយពួកគេក៏នឹងចូលរួមក្នុងវិស័យបរិស្ថាន ជាមួយក្រសួងបរិស្ថាននៅស្រុកអូររំាងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នំា២០១៧៕

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ចៅសង្កាត់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​រា​រាំង​និង​ដក​យក​ត្រា​បន្ទាប់​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ​

ចៅសង្កាត់​អូ​ចារ​និង​ចៅសង្កាត់​ទួល​តា​ឯកនៃ​គណ[...]

​អង្គការ​ការពារ​អ្នកកាសែត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​

ភ្នំពេញ៖​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន[...]

អាមេរិកប្រកាសលែងផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៨

ក្រុងភ្នំពេញ៖ សហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត