Post List #4
នាទីសុខភាព៖បន្ទោរបង់មកមានឈាមក្រហម សុទ្ធតែបណ្តាលមកពីជំងឺឫសដូងបាតមែនទេ?
ភ្នំពេញ៖ ការបន្ទោរបង់មកមានឈាមក្រហមមកជាមួយ មហាជនភាគច្រើនតែងគិតទៅដល់ជំងឺឫសដូងបាត។ ក៏ប៉ុន្តែវាពុំមែនសុទ្ធតែបណ្តាលមកពីជំងឺឫសដូងបាតទាំងអស់នោះទេ ហើយអាការៈមែននេះក៏ជាមុខសញ្ញាមួយដ៏គ្រោះថ្នាក់ដល់អាយុជីវិត ជាងជំងឺឫសដូងបាតផងដែរ បើសិនមិនបានស្វែងរកការពិនិត្យព្យាបាលឱ្យទាត់ពេលវេលាទេនោះ។ តើការបន្ទោរបង់មកមានឈាមក្រហមមកជាមួយ កើតចេញមកពីបញ្ហាអ្វីខ្លះ? តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់នាទីសុខភាព ដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ។ សម្រាប់បញ្ហាសុខភាព អាការៈខ្លះដូចគ្នា ស្ថានភាពជំងឺខ្លះដូចគ្នា រោគសញ្ញាខ្លះដូចគ្នា ហើយសំណាកខ្លះក៏ដូចគ្នា តែប្រភពបញ្ហា ឬជំងឺអាចពុំដូចគ្នាទាំងអស់នោះទេ។ តួយ៉ាង បញ្ហាការបន្ទោរបង់មកមានឈាមក្រហម មហាជនភាគច្រើនតែងគិតដល់ភ្លាមថា នោះមកពីជំងឺឫសដូងបាត។ សម្រាប់មន្ទីរពេទ្យកាល់ម៉ែត ពន្យល់ថា ការគិតបែបនេះគឺមិនត្រឹមត្រូវនោះទេ ព្រោះមានប្រភេទជំងឺមួយចំនួនទៀតក៏មានរោគសញ្ញាដូចជំងឺឫសដូងបាតនេះផងដែរ ហើយអ្នកជំងឺអាចគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតបានភ្លាមៗថែមទៀតផង ពោលគឺសាហាវជាងជំងឺឫសដូងបាតទៅទៀត។ តើជំងឺនោះមានប្រភេទជំងឺអ្វីខ្លះ? រូបភាពពីមន្ទីរពេទ្យកាល់ម៉ែត។ យោងតាមគេហទំព័ររបស់មន្ទីរពេទ្យកាល់ម៉ែតចេញផ្សាយនៅថ្ងៃទី១៩…
មន្ទីរពេទ្យកាល់ម៉ែត៖ ការប្រើថ្នាំសន្លាក់មិនត្រឹមត្រូវបង្កឱ្យមានបញ្ហា ៥ យ៉ាងដល់រាង្គកាយ
ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ កូរទីកូអ៊ីត (Corticoïdes) រឺក៏ ស្តេរយ (Steroids) ឬថ្នាំសន្លាក់ មិនបានត្រឹមត្រូវតាមវេជ្ជបញ្ជា ឫដោយគ្មានវេជ្ជបញ្ជា អាចបង្កបញ្ហាមួយចំនួនដល់សុខភាពរាង្គកាយ។នេះបើតាមការបញ្ជាក់លើទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែតកាលពីពេលថ្មីៗនេះ។ ថ្នាំពេទ្យប្រភេទ កូរទីកូអ៊ីត រឺក៏ ស្តេរយ ជាថ្នាំដែលគេប្រើប្រាស់សម្រាប់ព្យាបាល បញ្ហារលាកសន្លាក់ ការឈឺសន្លាក់ និងជំងឺរ៉ាំរ៉ៃមួយចំនួនទៀត។ ថ្នាំទាំងនេះមានប្រភេទជាថ្នាំគ្រាប់ៈ (Cortancyl, Prednisone, Prednisolone, Dexamethaxone…) ដែលសាធារណជនចំណាំហៅថា ថ្នាំគ្រាប់ត្រសក់ ថ្នាំក្រពើហោះ នោះឯង ។ក្រៅពីថ្នាំលេប ក៏មានផងដែលថ្នាំប្រភេទចាក់(Triamcinolone methylprednisolone…)…
នាទីសុខភាព៖ ជំងឺភ្នែកឡើងបាយ អាចបញ្ចប់ការមើលឃើញរបស់អ្នក
ប្រភពរូបភាពពីហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត ១) អ្វីទៅជាភ្នែកឡើងបាយ ភ្នែកឡើងបាយ គឺជាជំងឺដែលកើតនៅលើកែវភ្នែក ដែលស្ថិតនៅក្រោយកូនក្រមុំ ដោយកែវភ្នែកដែលមានភាពថ្លាច្បាស់ បែរជាមានភាពស្រអាប់ រឺឡើងពណ៌ស ជាហេតុបណ្តាលអោយពន្លឺ និងរូបភាពមិនអាចឆ្លងកាត់ទៅចំកន្លែងចាប់រូបភាពនៅបាតភ្នែកបាន ធ្វើអោយគំហើញមានការថយចុះ។ នេះបើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉េត។ ២) អាការៈ និងរោគសញ្ញាភ្នែកឡើងបាយ រោគសញ្ញាចម្បងនៃជំងឺភ្នែកឡើងបាយ គឺការថយចុះនៃគំហើញបន្តិចម្តងៗ ហើយអ្នកជំងឺក៏អាចមានអាការៈផ្សេងៗទៀតដូចខាងក្រោមៈ – មើលឃើញរាងច្បាស់បន្តិច នៅពេលដែលស្ថិតនៅក្នុងម្លប់ ឬពេលរសៀល។…
នាទីសុខភាព៖ ត្រូវយល់ដឹងអ្វីខ្លះអំពី ជំងឺរើម?
ជំងឺរើម ជាជំងឺបណ្តាលមកអំពីវីរុសឈ្មោះ វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដែលបង្ហាញសញ្ញាលើស្បែកជាពងទឹក មានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្តាំងៗ។ ពេលឆ្លងវីរុស វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដំបូងវាបង្កជាជំងឺអុតស្វាយ (Varicella) ក្រោយពេលជាសះពីជំងឺអុតស្វាយ វីរុសនេះនៅសង្ងំក្នុងប្រព័ន្ធសសៃប្រសាទ (sensory ganglia) នៅពេលណាមួយសុខភាពរបស់យើងចុះខ្សោយ វីរុសនេះនឹងរើឡើងសាជាថ្មី បង្កជាជំងឺរើម។ នេះបើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត។ ក) កត្តាប្រឈម…
នាទីសុខភាព៖កត្តាប្រឈម នៃការធ្លាក់ឈាមក្រោយសម្រាល
ប្រភពរូបភាពពីហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត ១) អ្វីទៅជាការធ្លាក់ឈាមក្រោយសម្រាល? បើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉េត រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ឡើងទៅនោះគេហៅថាការធ្លាក់ឈាមក្រោយសម្រាល។ ហើយបើការបាត់បង់ឈាមចាប់ពី ១០០០ml នោះគេហៅថាការធ្លាក់ឈាមកម្រិតធ្ងន់ធ្ងរ។ ការធ្លាក់ឈាមក្រោយសម្រាលគេបែងចែកជា ២ប្រភេទ៖ – ការធ្លាក់ឈាមក្រោយសម្រាលភ្លាមៗ៖ រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ឡើងទៅក្នុងកំឡុងពេល ២៤ម៉ោងក្រោយសម្រាល។ – ការធ្លាក់ឈាមក្រោយសម្រាលអូសបន្លាយ៖ រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ក្នុងរយៈពេលលើសពី ២៤ម៉ោងរហូត…