loader

លោកGeorge Weahពីតារាបាល់ទាត់ ក្លាយជា ប្រធានាធិបតី លីប៊ឺរៀ

តារាបាល់ទាត់ ដ៏ល្បីល្បាញលោកGeorge Weahនៃប្រទេស លីប៊ឺរៀបានក្លាយជា ប្រធានាធិ​បតី របស់ប្រទេស មួយនេះ បន្ទាប់ពីផ្ដួលគួរប្រកួតនៅក្នុងការបោះឆ្នោតជុំផ្ដាច់ព្រ័ត្រកាលពីថ្ងៃអង្គារទី២៦ ធ្នូ។

តាមប​ណ្ដាញផ្សាយព័ត៌មានBBC លោកWeahបានឈ្នះ លោកJoseph Boakai អតីតប្រធានាធិបតី ដោយ ទទួលបាន សន្លឹកឆ្នោត ជាង៦០ភាគរយ។

នៅក្នុងការបោះឆ្នោតជុំទីមួយ បេក្ខជនទាំង២ ទទួលបានសន្លឹកឆ្នោត​ប្រហាក់ប្រហែលគ្នា​ ដោយ ជិត៥០ភាគរយដូចគ្នា ដែល តាមច្បាប់បោះឆ្នោតប្រទេសលីប៊ឺរៀ គេមិនអាចឱ្យបេក្ខជនណាមួយ ឈ្នះបានទេ ។

លោក Weah នឹងចូលកាន់តំណែង ជំនួសលោកស្រីEllen Johnson Sirleaf  ដែលផុតអាណត្តិ។

លោក Weah ជាកីឡាករ បាល់ទាត់ នៅក្លឹបParis St-Germain និងក្លឹប AC Milanនៃក្រុមបាល់ទាត់ អឺរ៉ុប។

លោកជា ជើងឯកតែមួយគត់នៃទ្វីបអាហ្វ្រិក ដែលបានឈ្នះពានរង្វាន់បាល់មាសដល់ពីរជាពានរបស់ គណៈកម្មាធិការបាល់ទាត់ពិភពលោកFifa World Player ។

លោកបានចូល ប្រឡូកក្នុងនយោបាយ ប្រទេសលីប៊ឺរៀ បន្ទាប់ពីលោកចូលនិវត្តន៍ នៅឆ្នាំ ២០០២ ហើយ បច្ចុប្បន្នលោក ជាព្រឹទ្ធសភា។  បន្ទាប់ពីដឹងថា លោកWeah បានឈ្នះការបោះឆ្នោត  ក្លឹបបាល់ទាត់Paris St-Germain និងក្លឹប AC

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សមាជិកសភានិងឧត្តមសេនីយ៍អាមេរិកសិក្សាអំពីផែនការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់

សមាជិករដ្ឋសភានិងព្រឹទ្ធសភា រួមទាំងឧត្តមសេនីយ៍[...]

វិភាគ៖អតីតមេបក្សប្រឆាំងម៉ាឡេស៊ីAnwarIbrahimចូលកាន់តំណែងនាយករដ្ឋមន្រ្ដីក្នុងឆ្នាំ២០២០អាចធ្វើឱ្យប្រជាធិបតេយ្យនៅអាស៊ានកាន់តែរឹងមាំ

តំបន់អាស៊ីអាគ្នេយ៌ គឺជាប្លុកធំមួយ មាន១០ប្រទេស[...]

តើចិននឹងមានអ្វីកើតឡើងបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌?

រយៈពេល១៥សប្ដាហ៍មកហើយដែលហុងកុងស្ថិតក្នុងសភាពចល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត