loader

​ទស្សនៈ​៖​ហិង្សា​លើ​អ្នកបើកបរ​អាច​មក​ពី​កត្តា​​របស់​មនុស្ស​មិន​ឱ្យ​តម្លៃ​វប្បធម៌​នៃ​ការ​អត់ឱន​គ្នា​

ភ្នំពេញ​៖​អង្គកា​សង្គម​ស៊ី​វិល​ទទូច​ឲ្យ​ប្រជាជន​រដ្ឋ​ត្រូវ​រាយការណ៍​ទៅ​សម​ត្ថិ​កិច្ច​អំពី​ជនសង្ស័យ​ប្រព្រឹត្តិ​បទល្មើស​ជា​ជាង​ការ​ប្រើ​អំពើ​ហិង្សា​។​ការ​ប្រើ​អំពើ​ហិង្សា​ចំពោះ​ជនសង្ស័យ​ជា​អំពើ​ខុសច្បាប់​និង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​។​តែ​យ៉ាងណា​ក៏​ដោយ​ ពួក​គាត់​ថា​ ករណី​ពលរដ្ឋ​ប្រើ​ហិង្សា​លើ​ជនសង្ស័យ​ដូច​ជា​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​អាច​មក​ពី​កត្តា​ហិង្សា​របស់​មនុស្ស​មិន​ឱ្យ​តម្លៃ​វប្បធម៌​នៃ​ការ​អត់ឱន​គ្នា​ខណៈ​ពួក​គេ​មិន​ទាន់​មាន​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​។​

លោក ស៊ុយ សារ៉េត សាស្រ្តាចារ្យនៅសកលវិទ្យាល័យត្រូវបានក្រុមពលរដ្ឋព្រួតវាយតំដោយសារករណីបង្កគ្រោះថ្នាក់ចរាចរណ៍។រូបភាព៖                     Facebook

ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា​សកម្មភាព​វាយដំ​លើ​ជនសង្ស័យ​ក្នុង​ករណី​អំពើ​លួច​ប្លន់​និង​ជនសង្ស័យ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ស្ទើរ​ក្លាយជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​ប្រជាជន​កម្ពុជា​។​

​ជាក់ស្តែង​កាលពី​ថ្ងៃអាទិត្យ​ ទី​១១​ ខែ​ មីនា​ ម្សិលមិញ​នេះ​ ប្រជាពលរដ្ឋ​មួយ​ក្រុម​បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​បើកឡាន​រត់គេច​មិន​ទទួលខុសត្រូវ​ឲ្យ​។​ករណី​នេះ​ បង្ក​ឱ្យ​អ្នកបើកបរ​រង​របួស​ធ្ងន់ធ្ងរ​។​

​បើ​តាម​សាក្សី​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​នានា​ថា​រថយន្ត​បង្កហេតុ​របស់​លោក​ ស៊ុ​យ​ សា​រ៉េ​ត​ ជា​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​ហើយ​រូប​លោក​ផ្ទាល់​ជា​អ្នក​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​។​ ការ​កើតហេតុ​នេះ​ គឺ​ដំបូង​នៅ​ម្តុំ​វត្ត​ទួល​អស់លោក​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​ដោយ​បើក​បុក​ហើយ​រត់​គេ​ចុំ​ក្រោយមក​ទៀត​បាន​បុក​រះ​បង្ក​គ្រោះថ្នាក់​មួយ​លើក​ទៀត​នៅ​ម្តុំ​ផ្សារ​ដេប៉ូ​។​ជនបង្កប​ន្ត​បើក​រត់​រហូត​ត្រូវ​បាន​ក្រុម​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ដេញ​តាម​ទាន់​ នៅ​ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ​ដោយ​ព្រួត​គ្នា​វាយ​យ៉ាង​ខ្លាំង​។​

​បើ​យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ជំពូក​ទី​៦​ត្រង់​មាត្រា​ ៣៤​ បាន​ចែង​ថា​គ្រប់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​សមត្ថកិច្ច​របស់​នគរបាល​ផ្លូវ​គោល​។​រាល់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នគរបាល​ចរាចរណ៍​ត្រូវ​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​និង​រក្សា​សន្តិសុខ​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ទប់​ស្តា​ត់​ជម្លោះ​កើតឡើង​។​

​មាត្រា​៣៥​ បាន​ចែង​ថា​អ្នក​បង្ករ​គ្រោះថ្នាក់​ត្រូវ​ឈប់​យានជំនិះ​របស់​ខ្លួន​ជា​បន្ទាន់​ ដើម្បី​កុំ​ឲ្យ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​។​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ឬ​បង្កជម្លោះ​គ្រប់​ភាគី​ពាក់ព័ន្ធ​។​មាត្រា​៣៧​ ចែង​អំពី​ការ​ទទួលខុសត្រូវ​ចំពោះ​ជន​បង្កហេតុ​ត្រូវ​រាយការណ៍​ទៅ​សមត្ថកិច្ច​អំពី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឲ្យ​មនុស្ស​រង​របួស​ឬ​បាត់បង់​ជីវិត​ដើម្បី​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​។​

​ជនសង្ស័យ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃអាទិត្យ​ទី​១១​មីនា​ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​ដោយ​ប្រើ​ដុំឥដ្ឋ​ ដុំ​ថ្ម​ និង​មួក​សុវត្ថិភាព​វាយ​គឺ​ មានឈ្មោះ​ ស៊ុ​យ​ សា​រ៉េ​ត​ ជា​សាស្ត្រា​​ចា​រ្យ​នៅ​សកលវិទ្យា​កម្ពុជា​។​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​រះ​ហើយ​រត់គេច​នាំ​ឱ្យ​មាន​កំហឹង​ដល់​ពលរដ្ឋ​ ដោយ​បាន​ព្រួត​គ្នា​ វាយ​ឱ្យ​រង​របួស​បែកក្បាល​ហូរ​ឈាម​ជោក​អាវ​។​

​ករណី​នេះ​ មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​លើ​ជនសង្ស័យ​ព្រោះ​ជា​អំពើ​ខុសច្បាប់​ហើយ​ប្រជាពលរដ្ឋ​ចំ​បាច់​រាយការណ៍​ទៅ​សមត្ថកិច្ច​អន្តរាគមន៍​ករណី​ បទល្មើស​ខុសច្បាប់​កើតឡើង​។​

​លោក​ គង់​ រតនៈ​ អនុប្រធាន​កម្មវិធី​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​អង្គការ​Handicap​ International​ បាន​ហៅ​ទ​ង្វើ​អ្នក​វាយដំ​លើ​ជន​បង្កហេតុ​បើកឡាន​រត់គេច​ជា​អំពើ​ខុសច្បាប់​និង​ក្រមសីលធម៌​សង្គម​។​លោក​បន្ថែម​ថា​អ្នកបើកបរ​បង្ក​គ្រោះ​ថា្ន​ក់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ហើយ​អ្នក​វាយ​អ្នក​បើកឡាន​ក៏​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដែរ​។​

​លោក​ រតនៈ​ អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់​អ្នក​ប្រព្រឹត្តិ​មក​ផ្តន្ទាទោស​អ្នក​ទាំងនោះ​ទៅ​តាម​ផ្លូវច្បាប់​។​

​លោក​ គង់​ រតនៈ​ ៖«​ខ្ញុំ​សុំ​ឲ្យ​សមត្ថកិច្ច​នឹង​ស្វែងរក​ពួក​គាត់​ហើយ​ខ្ញុំ​គិត​ថា​ងា​ច​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​ដើម្បី​ឲ្យ​អ្នក​ដទៃ​ទៀត​គាត់​មើលឃើញ​។​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ថាបើ​យើង​និយាយ​អំពី​បញ្ហា​ប៉ះទង្គិច​ចរាចរណ៍​អត់​មាន​ពី​ណា​គេ​ចង់​ទេ​ក៏​ប៉ុន្តែ​យើង​គ្រប់​គ្នា​គឺ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​ហើយ​ប់​បើសិន​មាន​បញ្ហា​សូម​ដោះស្រាយ​ដោយ​ឈរ​លើ​ស្មារតី​ថា​ខ្មែរ​តែ​មួយ​។​»

​ជាមួយ​គ្នា​នេះ​បើ​តាម​ព័ត៌មាន​ក្នុងស្រុក​ចុះ​ផ្សាយ​ថា​ លោកនាយ​ឧត្តមសេនីយ​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​បញ្ជា​ឲ្យ​សមតិ​កិច្ច​ស្រាវជ្រាវ​អ្នក​វាយដំ​ប៉ុនប៉ង​សម្លាប់​និង​បំផ្លិចបំផ្លាញ់​ទ្រព្យសម្បត្តិ​យក​មក​ផ្តន្ទាទោស​ពាក់ព័ន្ធ​។​ លោក​ថា​ជន​បង្ក​គ្រោះថ្នាក់​ចរច​រា​ណ៍​បើក​រត់គេច​មិន​ទទួលខុសត្រូវ​ទុក​ឲ្យ​ច្បាប់​ជា​អ្នក​អនុវត្ត​ប៉ុន្តែ​អ្នក​វាយដំ​លើ​អ្នកបើកបរ​ក៏​ត្រូវ​ទទួលទោស​ដូច​គ្នា​។​

​លោក​ ជួន​ សុវណ្ណ​៖«​ក្នុង​ករណី​នេះ​យើង​ពិនិត្យ​ឃើញ​ថា​ ជា​បទល្មើស​ជាក់ស្តែង​ព្រោះ​វា​ជា​បទល្មើស​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ក៏​មាន​ស្ថាន​ទម្ងន់ទោស​ផង​ដែរ​ព្រោះ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ជា​ក្រុម​»​។​

​កាលពី​ឆ្នាំ​២០១៧​ ករណី​បុក​រះ​ នៅ​ផ្លូវ​ព្រះ​មុនិ​វង្ស​ ជិត​វិទ្យាល័យ​បឹង​ត្របែក​ ក៏​បណ្ដាល​ឱ្យ​ពលរដ្ឋ​ ព្រួត​គ្នា​វាយ​អ្នកបើកបរ​ស្ទើរ​ស្លាប់​នឹង​កន្លែង​ដែរ​។​គេ​សង្កេត​ឃើញ​ថា​ ករណី​ចោរឆក់​ វិញ​ បើ​ពលរដ្ឋ​តាម​ទាន់​គឺ​សុទ្ធតែ​វាយ​ស្ទើរ​ស្លាប់​ជនសង្ស័យ​នោះ​។​

​តើ​នេះ​ អាច​មក​ពី​កត្តា​អ្វី​?​

​លោក​ សន​ ជ័យ​ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​យល់​ឃើញ​ថា​ដើម្បី​ទប់ស្កាត់​បទល្មើស​អ្វីមួយ​ដូច​ជា​ករណី​វាយ​លើ​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ហើយ​បើក​រត់​គឺ​ ប្រជាពលរដ្ឋ​គួរ​រាយការណ៍​ទៅ​ប៉ូលិស​ចរចា​រណ៍​ជា​ជាង​ប្រើ​អំពើ​ហិង្សា​លើ​ជនល្មើស​។​
​ទោះជា​យ៉ាងណា​លោក​ សន​ ជ័យ​ បង្ហាញ​ទស្សនៈ​ថា​ការ​វាយតំ​លើ​ជនល្មើស​ប្រហែលជា​ការ​ខ្វះ​ជំនឿ​ជាក់​លើ​ប្រព័ន្ធ​យុត្តិធម៌​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទើប​ប្រជាពលរដ្ឋ​សម្រេច​អន្តរាគមន៍​ក្រៅ​ប្រព័ន្ធ​តុលាការ​។​

​លោក​ សន​ ជ័យ​៖«​ខ្លួន​ខ្ញុំ​ផ្ទាល់​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​សោ​ន្ត​កម្ម​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​នេះ​។​វា​ជា​រឿង​ដែល​នាំ​ឲ្យ​សង្គម​យើង​បែកបាក់​និង​បាត់បង់​ជំនឿ​ហើយ​រឿង​នេះ​ជាដើម​ចម​នៃ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​។​ជា​ពិសេស​ការ​ខ្ចះ​ជំនឿ​ទៅ​លើ​សមត្ថកិច្ច​ហើយ​អ្នក​អនុវត្ត​ច្បាប់​។​»

​ស្រប​នឹង​ទស្សនៈ​របស់​លោក​សន​ជ័យ​នេះ​ដែរ​ លោក​ ព្រាប ​កុ​ល​ នាយក​អង្គការ​តម្លាភាព​កម្ពុជា​បាន​សម្តែងការសោកស្តាយ​ចំពោះ​ការប្រើ​ហិង្សា​លើ​អ្នកបើកបរ​។​លោក​មើលឃើញ​ថា​ជា​ហិង្សា​មួយ​នាំ​ឱ្យ​មានការ​ស្អប់​គ្នា​កាន់តែ​ខ្លាំង​ឡើង​។​លោក​ថា​ករណីរ​មិន​ទុកចិត្ត​លើ​តុលាការ​គឺជា​រឿង​មួយ​តែ​ករណី​ហិង្សា​នេះ​​គឺជា​រឿង​មួយទៀត​។​

លោក​ ព្រាប ​កុ​ល​៖«ខ្ញុំសូមអំពាវនាវឲ្យបងប្អូនខ្មែរយើងទំាងអស់សូមថ្កោលទោសចំពោះការប្រើអំពើហិង្សាបែបនេះ។រឿងតុលាការមិនអាចជឿទុកចិត្តបានជារឿងមួយដែលត្រូវបន្តជំរុញការធ្វើកែទម្រង់បន្តប៉ុន្តែមិនអាចយកមកដោះដូរជាមួយការប្រើអំពើហិង្សាដោយមហាជនបែបននេះទេ។»

​យោង​តាម​ក្រមព្រហ្មទណ្ឌ​ត្រង់​មាត្រា​២១៧​បាន​ចែង​ថា​អំពើ​ហិង្សា​ដោយ​ចេតនា​លើ​អ្នក​ដទៃ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល​ទៅ​៦​លាន​រៀល​។​មាត្រា​២១៨​ បាន​ចែង​ថា​អំពើ​ហិង្សា​ដោយ​ចេតនា​ ដោយ​មានការ​គិត​ទុកជា​មុន​ ដោយ​ប្រើ​អាវុធ​ឬ​គំរាមកំហែង​នឹង​អាវុធ​និង​អំពើ​ហិង្សា​ដោយ​មនុស្ស​ច្រើន​ក្នុង​ឋានៈ​ជា​ចារី​ សហចារី​ អ្នក​ផ្តើមគំនិត​និង​អ្នកសមគំនិត​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អង្គការ អ៊ី អេស ស៊ី-បូដាកម្ពុជា បេ្តជ្ញាផ្តល់សេវាប្រព័ន្ធប្រព្រឹត្តិកម្មទឹកសម្អុយទូទាំងប្រទេស

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ព[...]

ក្រសួងបរិស្ថានបង្ក្រាបពលរដ្ឋទន្ទ្រានកាន់កាប់ដីនៅតំបន់ការពារធម្មជាតិ

ភ្នំពេញ៖ ក្រសួងបរិស្ថានបានបង្ក្រាបការទន្ទ្រាន[...]

ប្រធានគ.ជ.បសង្ឃឹមថា ការបោះឆ្នោតក្រោយៗទៀតកាន់តែប្រសើរ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត