en     km
en     km

គីម ជុងអ៊ុន នឹងជួបពូទីននៅរុស្ស៊ីមុនជួបមូនចាវអ៊ីន និងដូណាល់ត្រាំ

Share

បន្ទាប់ពីបានធ្វើទស្សនកិច្ចជាលើកដំបូងនៅប្រទេសចិនប្រធានាធិបតីគីម ជុងអ៊ុន នឹងត្រូវធ្វើដំណើរទៅជួបប្រធានាធិបតីរុស្ស៊ី ប្លាឌីមៀពូទីន នៅពេលដ៏ឆាប់ខាងមុខនេះ។

យោងតាមប្រភពព័ត៌មានប្រទេសរុស្ស៊ី និងបណ្ដាញផ្សាយព័ត៌មានរបស់ប្រទេសជប៉ុនលោក គីម ជុងអ៊ុន ទំនងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងខែមេសានេះ ធ្វើអោយបានមុនជំនួបរបស់លោក ជាមួយនិងប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនចាវអ៊ីន នៅថ្ងៃទី ២៧ មេសា ។

តាមប្រភពដដែល លោក គីម ជុងអ៊ុន ត្រូវជួបលោក ពូទីន ជាលក្ខណៈជំនួបកំពូលដែលពុំធ្លាប់មាននៃដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង ទៅកាន់ទ្វីបអឺរ៉ុប ។រដ្ឋមន្រ្ដីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho ត្រូវបានរាយការណ៍មកថា លោកនឹងទៅកាន់ទីក្រុងម៉ូស្គូ នៅសប្ដាហ៍នេះ ដែលជាទស្សនកិច្ចរៀបចំជំនួបរវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ីប្លាឌីមៀពូទីន។

រុស្ស៊ី និងកូរ៉េខាងជើងគឺជាសម្ព័ន្ធមិត្តនឹងគ្នាតាំងពីសម័យសង្រ្គាមត្រជាក់ ។

រុស្ស៊ី បើទោះបីថ្កោលទោសនិងចូលរួរមដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងក៏ដោយ ប៉ុន្ដែទីក្រុងម៉ូស្គូ នៅតែប្រឆាំងអាមេរិកដែលចង់ប៉ុនប៉ងផ្ដួលរំលំរបបនៅទីក្រុងព្យុងយ៉ាង។

ទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន កាលពីថ្ងៃទី ២៥ មីនា ទៅជួបលោកហ្ស៊ី ជីនភីង នៅទីក្រុងប៉េកាំងគឺជាជំនួបដំបូងនៃមេដឹកនាំប្រទេសមហាមិត្តនឹងគ្នា។ ជំនួបនេះធ្វើឡើងមុនលោក គីម ជុងអ៊ុន ជួបប្រធានាធិបតីកូរ៉េខាងត្បូងម៉ូនចាវអ៊ីន ហើយជំនួបកំពូលមួយទៀតរវាងលោក គីម ជុងអ៊ុននិងលោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក ដែលគេរំពឹងថា ធ្វើឡើងនៅចុងខែឧសភា ឆ្នាំ២០១៨នេះ។

ស្របពេលនេះដែរទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយដោយស្រង់ប្រភពរបស់មន្ត្រីវិមានក្រឹមឡាំង ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បំពេញទស្សនកិច្ចមកកាន់សេតវិមាន។

តែយ៉ាងនេះក្ដី វិមានក្រឹមឡាំង មិនទាន់អះអាងភ្លាមៗ អំពីគំរោងជំនួប រវាងលោកត្រាំ និងលោកពូទីននោះទេ ចាប់តាំងពីប្រធានាធិបតីអាមេរិក បានស្នើឱ្យមានកិច្ចប្រជុំមួយ នៅអំឡុងកិច្ចសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃទី២០ ខែមីនា ៕ប្រភពៈ uawire.org

Share

ព័ត៌មានទាក់ទង