loader

ក្រសួងសង្គមកិច្ចនិងអង្គការយូនីសេហ្វព្រមព្រៀងគ្នាលើផែនការកាត់បន្ថយកុមាររស់នៅក្នុងមណ្ឌល

ក្រុងភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចនិងមន្រ្តីជាន់ខ្ពស់នៃអង្គការយូនីសេហ្វកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០១៨បានឯកភាពគ្នាទាំងស្រុងលើផែនការកាត់បន្ថយកុមាររស់នៅក្នុងមណ្ឌល ឲ្យទៅរស់នៅជួបជុំគ្រួសារវិញ។យ៉ាងណាក៏ដោយក្រសួងពន្យល់ថាការធ្វើបែបនេះពុំមែនកាត់បន្ថយមណ្ឌលនោះទេ។

លោកសេរីវឌ្ឍនៈរាយការណ៍៖

លោកវងសូតរដ្ឋមន្រ្តីនៃក្រសួងសង្គមកិច្ចនិងនាយិការប្រតិបត្តិនៃអង្គការយូនីសេហ្វលោកស្រីKarin Hulshof  កាលពីថ្ងៃទី២៥ខែមករា ម្សិលមិញបានឯកភាពគ្នាទាំងស្រុងលើគម្រោងផែនការកាត់បន្ថយកុមារឲ្យទៅរស់នៅជួបជុំគ្រួសារវិញឲ្យបាន៣០ភាគរយ។

លោករដ្ឋមន្រ្តីពន្យល់ថាការបន្ថយកុមារឲ្យទៅរស់នៅជួបជុំគ្រួសារនេះមានន័យថាកុមារខ្លះដែលទៅរស់នៅមណ្ឌលគឺពុំមែនដោយសារតែកំព្រាគ្មានម្តាយឪពុកនោះទេតែលោកពន្យល់ថាក្មេងទាំងអស់នោះអាចមករស់នៅក្នុងមណ្ឌលដោយសារតែកត្តាជីវភាពជាដើម។

លោកបានបន្ថែមថាគម្រោងកាត់បន្ថយកុមាររស់នៅក្នុងមណ្ឌលប្រមាណជាង ៣០ភាគរយដោយធ្វើសមាហរណទៅតាមសហគមន៍វិញនេះគឺបានដំណើរការជាបន្តបន្ទាប់ហើយសកម្មភាពនេះបានទទួលផលវិជ្ជមានខ្លះនិងចំណុចអវិជ្ជមានខ្លះផងដែរ។ក្រសួងសង្គមកិច្ចចាត់ទុកថាការគ្រប់គ្រងកុមារគឺជាផ្នែកមួយដ៏មានសំខាន់និងជាចំណែកដែលត្រូវអនុវត្តក្នុងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាក្របខណ្ឌនៃការងារជំនាញ។

លោកបានបន្ថែមទៀតថាក្រសួងសង្គមកិច្ចបានចាប់ផ្តើមការងារមួយចំនួនដោយបង្វែរទិសដៅជំនួយនៅក្នុងមណ្ឌលទៅផ្តល់នៅតាមសហគមន៍វិញដោយសារមិនចង់ឲ្យមានរូបភាពកុមាររស់នៅក្នុងមណ្ឌលច្រើន។លោកបន្តថា ផែនការនេះមិនមែនមានន័យថា រដ្ឋាភិបាលបោះបង់ការផ្តល់សេវាដល់កុមារទាំងអស់ចោលនោះទេ។

សំឡេងលោកវងសូត៖

លោកស្រីKarin Hulshof នាយកប្រតិបត្តិអង្គការយូនីសេហ្វប្រចាំតំបន់អង្គការបានថ្លែងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អរបស់ក្រសួងសង្គមកិច្ចជាមួយនឹងយូនីសេហ្វដោយអ្នកស្រីចាត់ទុកកិច្ចសហប្រតិបត្តិការនេះកំពុងដំណើរការរីកចម្រើនទៅកាន់តែខ្លាំង មានភាពជិតស្និទជាមួយ។លោកស្រីបានបន្ថែមថាប្រទេសកម្ពុជាមិនមែនមានតែការអភិវឌ្ឍន៍នៅក្នុងទីក្រុងនោះទេតែសូម្បីនៅតាមជនបទក៏មានការអភិវឌ្ឍន៍ដូចគ្នា។

សូមបញ្ជាក់ថាលោកស្រី Karin Hulshof ឯកភាពទាំងស្រុងចំពោះផែនការនៃការកាត់បន្ថយ៣០ភាគរយនៃចំនួនកុមារឲ្យវិលត្រលប់ទៅរស់នៅជាមួយគ្រួសារប្រកបដោយសុវត្ថិភាពវិញ៕

 

 

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

សម្ដេចហ៊ុនសែនចំអកលោកសមរង្ស៊ីថាបើក្លាហានត្រូវជិះយន្តហោះផ្ទាល់ពីបារាំងចូលកម្ពុជា

សម្ដេចហ៊ុន សែន បានចំអកអោយ ឱ្យលោក សម រង្ស៊ីហ៊ា[...]

ក្រុមហ៊ុនផលិតកង់ធំៗ ព្រមានពីការរើចេញពីកម្ពុជា បើបាត់បង់ EBA

ក្រុងភ្នំពេញ៖ ស្របពេលប្រព័ន្ធពន្ធអនុគ្រោះ ​EB[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត