មន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បាននិយាយនៅថ្ងៃពុធ ទី ០៦ ធ្នូ នេះថា សោកនាដកម្ម របស់សហ គមន៏ម៉ូស្លីម រ៉ូ ហ៊ីងយ៉ា ដែលប្រព្រឹត្តដោយពួកយោធា គឺមានភាពឃោរឃៅ ដែលជាបទឧក្រិដ្ឋមួយ ប្រឈមមុខនឹងឧក្រិដ្ឋកម្មប្រឆំាងនឹងមនុស្សជាតិ និងប្រល័យពូជសាសន៏។
លោក Marzuki Darusman ដែលជាប្រធានបេសកកម្មស្វែងរកការពិត អំពីប្រទេសភូមា បាននិយាយថាឧក្រិដ្ឋម្មទៅលើសហគមន៏ រ៉ូ ហ៊ីង យ៉ា មានច្រើនរូបភាពក្នុងនោះ មានទំាងការធ្វើទារុណកម្ម ការដុតមនុស្សទំាងរស់ និងការចាប់រំលោភក្មេងស្រីទៀតផង។ អំពើទំាងនេះគឺជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ។
មកដល់ពេលនេះក្រុមប្រឹក្សាសិទ្ធិមនុស្សដែលមាន៤៧សមាគមបានអនុម័តនៅសេចក្តីសម្រេចមួយ ដោយចាត់ទុក ហិង្សាទៅលើជាតិសាសន៏ រ៉ូ ហ៊ីងយ៉ា ភូមា គឺចាប់តំាងពីខែសីហា មកនោះ គឺជាអំពើបង្ក្រាបយ៉ាងឃោរឃៅ ទៅលើជាតិសាសន៏មួយ។ ចាប់តំាងពីអំពើហិង្សាផ្ទុះទ្បើងតំាងពីខែសីហា មកសហគមន៏រ៉ូ ហ៊ីងយ៉ាង ជាង ៦២ម៉ឺននាក់បានរត់ទៅនៅជំរុំមួយចំនួននៅប្រទេសបង់ក្លាដេស។ ស្របពេលនេះដែរប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Zeid Ra’ad al-Hussein ក៏បានចាត់ទុកថាអំពើហឹង្សាលើជាតិសាសន៏រ៉ូ ហ៊ីងយ៉ាង នោះពិតជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៏។ ពួកយោធាភូមា ត្រូវបានចោទពីបទ ឧក្រិដ្ឋទៅលើសហគមន៏ រ៉ូ ហ៊ីងយ៉ា ដោយសារពួកគេបានវាយចូលតំបន់នោះដុតបំផ្លាញលំនៅឋានអ្នកស្រុករាប់រយខ្នង៕AP