loader

អាហ្វ្រិកខាងត្បូង៖ បក្សកាន់អំណាច ANC ប្រជុំគ្នាបញ្ចប់តំណែងប្រធានាធិបតី Jacob Zuma

មន្ត្រីជាន់ខ្ពស់ បក្សកាន់អំណាច នៅប្រទេសអាហ្វ្រិកខាងត្បូង បានកោះប្រជុំគ្នាជាបន្ទាន់នៅថ្ងៃចន្ទនេះដើម្បី ដាក់ការគាបសង្កត់ ឱ្យលោក Jacob Zuma ចុះចេញពីតំណែង ប្រធានបក្ស និងប្រធានាធិបតី នៅអំឡុងឆ្នាំ២០១៨នេះ គឺឱ្យបានមុនការបោះឆ្នោតឆ្នាំ២០១៩។

តាមបណ្ដាញផ្សាយព័ត៌មានBBC អ្វីដែលនាំឱ្យលោកJacob Zuma រងការគាបសង្កត់ ដូចនេះ ដោយ សារតែ សមាជិកគណៈរដ្ឋមន្ត្រីរបស់លោក មួយចំនួន ប្រព្រឹត្តិអំពើពុករលួយ។

កាលពីសប្ដាហ៍មុន លោក Jacob Zuma បង្ហើ់បថា លោកចង់ចាកចេញពីតំណែង នៅចុងខែកម្ភៈ តែក្រោយមក លោកប្រកាសថាអាណត្តិរបស់លោក នៅរហូតដល់ឆ្នាំ២០១៩ ជាឆ្នាំ ត្រូវ រៀបចំបោះឆ្នោតប្រធានាធិបតី។

តែបែបនេះក្ដី លោក Jacob Zuma នឹងត្រូវបោះឆ្នោតទុកចិត្តនៅរដ្ឋសភា ថាតើលោក អាចឆ្លងកាត់ ការទុកចិត្តម្ដងទៀតឬទេ ដើម្បីដឹកនាំសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកបន្តទៀត។

អ្នកសង្កេតការណ៍ មើលឃើញថា ការដាក់សម្ពាធនេះ គឺដោយសារតែ មន្ត្រីជាន់ខ្ពស់របស់ បក្សកាន់អំណាចANC ព្រួយបារម្ភអំពីការចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១៩ ដោយសារតែលោក Jacob Zuma ធ្លាក់ប្រជាប្រិយភាព ករណីសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក មួយចំនួនអសមត្ថភាព និងប្រព្រឹត្តអំពើពុករលួយខណៈបក្សប្រឆាំងរួបរួមរបស់ ប្រទេសនេះ កំពុងសំឡឹងមើល ជ័យជម្នះ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ហ្វាំងឡង់៖ SannaMarinជាប់ជា ស្រ្ដីនាយករដ្ឋមន្រ្ដីវ័យក្មេងបំផុតព្រោះឱកាសប្រទេសកើតកុប្បកម្ម

Sanna Marin ​ វ័យ៣៤ឆ្នាំ បានកំពុង ឈោងកាន់តំណែ[...]

បក្សកាន់អំណាចរបស់អតីតជនផ្ដាច់ការនៅស៊ូដង់ត្រូវបានរំលាយដោយសារជាប់បទឧក្រិដ្ឋធំៗ

រឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតនៅប្រទេសស៊ូដង់គឺអ[...]

ប៉ូលីសអន្ដរជាតិចេញដីកាចាប់ខ្លួនមេដឹកនាំធ្លាក់ពីអំណាចBoloviaករណីបង្កភេរវកម្ម

អតីតប្រថានាធិបតីនៃប្រទេសបូលូវៀលោកEVO MOROLESដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត