loader

ថៃ៖សំណង់ខុនដូសម្រាប់សហគមន៍ក្រីក្រជាយុទ្ធសាស្រ្ដនៃគោលនយោបាយគ្រប់គ្រងអចលនទ្រព្យថៃ

ថៃរាប់បានថាជាប្រទេសមួយលេចធ្លោលើគ្រប់វិស័យនិង ជាសមាជិកសកម្មនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន។ ថៃត្រូវបានកោតសរសើរថាជាជាតិសាសន៍ ជាតិនិយម ឈ្លាសវៃ បត់បែនរហ័សរហួន ដែលបានបញ្ជៀសបានមិនអោយកើតមាននូវសង្គ្រាមស៊ីវិលរ៉ុំាំរ៉ៃ  ទោះមានរដ្ឋប្រហារនយោបាយ១៩លើក ក៏ដោយបើរាប់ចាប់ពីឆ្នាំ ១៩៣៨មក។ មកដល់ពេលនេះប្រទេសថៃក៏ត្រូវបានរាប់ថាជាប្រទេសជឿនលឿនក្នុងតំបន់ផងដែរ។ ថ្មីៗនេះគេឃើញមានគម្រោងដ៏គួរឱ្យស្ងើបចិត្តមួយ គឺរដ្ឋាភិបាលថៃនឹងផ្ដល់នូវខុនដូសម្រាប់សហគមន៍ក្រីក្រនូវសុខុមាលភាពនៃការរស់នៅ។

កញ្ញា ឆោម ពៅនិកា លម្អិតព័ត៌មាននេះ៖

 

អង្គការ Oxfam អន្តរជាតិ បានចង្អុលពីស្ថានភាពនៃភាពក្រីក្រនៅប្រទេសថៃនាឆ្នាំ២០១៧ ដែលស្ដែងឡើងតាមរយៈប្រជាពលរដ្ឋប្រមាណជិត១១ភាគរយទូទាំងប្រទេស។មានន័យថាភាពក្រីក្រនៃពលរដ្ឋថៃ ស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រ ស្របទៅតាមការលក្ខខណ្ឌកំណត់ទូទៅរបស់អង្គការ ធនាគារពិភពលោក ដែលថាពលរដ្ឋម្នាក់មិនអាចរកចំណូលបានលើកពី១,៩០ ដុល្លារ។

បាងកក​ដែលជារាជធានីស៊ីវិល័យ មានកំណើននៃការអភិវឌ្ឍក្នុងវិស័យធំៗ រួមមាន សេដ្ឋកិច្ច បរិស្ថាន​ និង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដធំៗ ប្រកបដោយស្ថេរភាព។ យោងតាមរបាយការណ៍ របស់ The borgen project បាន​អោយ​ដឹងថា ភាពក្រីក្រនៃពលរដ្ឋថៃមាន១០ភាគរយ រស់នៅក្នុងក្រុងបាងកក ក្នុងពលរដ្ឋសរុប ជិត១០លាននាក់។

តែយ៉ាងណា ក្នុងដើមឆ្នាំថ្មីឆ្នាំ២០១៩នេះ សារព័ត៌មានថៃ បាងកកប៉ុស្ដិ៍បាន ចេញផ្សាយនូវព័ត៌មានមួយជាសេចក្ដីអំណរដល់ប្រជាពលរដ្ឋក្រីក្រពីការយកចិត្តទុកដាក់ជាទីបំផុតរបស់រាជរដ្ឋាភិបាលថៃ ដោយរាជរដ្ឋាភិបាល ចាប់យក គម្រោងកំពង់ផែថៃ PAT ជាស្ថាប័នប្រតិបត្តិជាតិជាន់ខ្ពស់ សំដៅសម្រេចឱ្យបាននូវគម្រោងសាងសង់ខុនដូ ដែលជាគម្រោងដំបូងបង្អស់ក្នុងការដោះស្រាយលំនៅដ្ឋានសម្រាប់សហគមន៍ក្រីក្រ តាមរយៈការផ្ដល់នូវលំនៅដ្ឋានសមរម្យមួយ។

គំរោង PAT នឹងចំណាយប្រមាណ២៣០លានដុល្លារក្នុងការសាងសង់ខុនដូ៦.១៤៤យូនីតនៅតំបន់ Soi Trimitr លើផ្លូវ Rama IV សម្រាប់សហគមន៍ក្រីក្រចំនួន២៦ក្នុងសង្កាត់ Klong Toey និង ប្រាំសហគមន៍ផ្សេងទៀតដែលនៅម្ដុំនោះដែរ។ គម្រោងនេះរួមមានអគារខុនដូ ២៥ជាន់ចំនួន៤ និងសរុបមានចំនួន៦.១៤៤យូនីត ។ អគារនីមួយៗមានចំនួន១.៥៣៦យូនីត និងមួយយូនីតមានទំហំ៣៣ម៉ែត្រការ៉េ ។ គម្រោងនេះក៏មានការិយាល័យសម្រាប់ជួល អគារសម្រាប់ការចតយានយន្ត ផ្សារ សាលារៀន បុស្តិ៍ប៉ូលិស និងហាងសម្រាប់ជួលជាដើម ។ គម្រោងនេះនឹងចាប់ផ្ដើមដេញថ្លៃក្នុងឆ្នាំក្រោយ និង​សាងសង់ភ្លាមៗ ព្រមទាំងធានាថានឹងសម្រេចឱ្យបានក្នុងឆ្នាំ ២០២២។

ប្រភព ពីព័ត៌មានបាងកកប៉ុស្ដិ៍បានបន្ថែមទៀតថា រាជរដ្ឋាភិបាលថៃបានគិតគូរបញ្ហាសំណង់អនាធិបតេយ្យ នៃសហគមន៍ក្រីក្រ ដោយមានអាជ្ញាធរផ្សេងៗជាច្រើនបានរួមគ្នាគិតគូរទៅលើបញ្ហានេះ និង លេចចេញគម្រោងស្រដៀងនេះ និង គម្រោងពិសេសជាច្រើនទៀត។

យ៉ាងណាមិញ ពីប្រទេសថៃ បើ តាមសេចក្ដីរាយការណ៍ពីព័ត៌មានមួយផ្សេងទៀតរបស់អន្ដរជាតិ គឺ ASIAN Correspondent  បញ្ចេញព័ត៌មានថា លំនៅឋាន ប្រមាណ ៤៥៤៨១៤ យូនីត ស្មើនឹងតម្លៃ ៤១ពាន់លានដុល្លារដែលលក់មិនចេញសោះ។ អ្នកជំនាញអចលនទ្រព្យថៃ សន្និដ្ឋានថា ៤០ភាគរយនៃការវិនិយោគអាគារអចលនទ្រព្យ ចំនួន ២៦,២២៤០៨១ យូនីត មិនអាចលក់ចេញបានក្នុងឆ្នាំ២០១៨ ។

បើតម្លៃវិញគឺបាត់បង់ស្មើនឹង៥៥ភាគរយនៃប្រាក់វិនិយោគទាំងអស់។ ជាមួយគ្នានោះ ទីក្រុងបាងកក គឺ មាននៅ៩១៦០០ យូនីត ជាច្រើនអាគារ ។ចំណែកនៅចន្ទបុរី គឺប្រមាណ ៣៤៤០០ យូនីត តាមពីក្រោយដោយ រដ្ឋ ណាថៈបុរី នូវ អាគារជាច្រើនដែល ជាង៣២៧០០ យូនីត​នៅទំនេរ និង​តម្លៃជាមធ្យមនៃ មួយយូនីត គឺជិត ៩ម៉ឺនដុល្លារ។ លើសពីនេះទៅទៀត អង្គភាពសារព័ត៌មានប្រចាំតំបន់អាស៊ីនេះលើកឡើងថា ក្នុងចំណោមខេត្តទាំង៧៧របស់ថៃ គេសង្កេតឃើញមានខេត្តចំនួន ៤៧ដែលវិស័យអចលនទ្រព្យរបៀបនេះ ដំណើរការលក់មិនចេញ ពោលគឺសាងសង់មិនមានអ្នករស់នៅនោះទេ។

ជាមូលដ្ឋាននៃច្បាប់អចលនទ្រព្យប្រទេសថៃ កម្មសិទ្ធិករអចលនទ្រព្យត្រូវតែជាជនជាតិថៃ​ ដោយឡែក ជនបរទេសត្រូវបានគេកម្រិត ឬ ហាមឃាត់សិទ្ធិ ដោយមានច្បាប់ភូមិបាល និង អនុលោមតាមមូលដ្ឋាននៃច្បាប់អចលនទ្រព្យប្រទេសនេះ។ ជាពិសេសគឺការបើកចិត្តទូលាយសម្រាប់អ្នកវិនិយោគទាំងឡាយណាក្រោមគម្រោងមិនតិចជាង ៤០ពាន់លានបាតជាប្រយោជន៍ដើម្បីសង្គម និង សេដ្ឋកិច្ចប្រទេស នោះពួកគេនឹងទទួលបានសិទ្ធិពេញលេញដូចប្រជាជន តែនៅលើទំហំដីមិនលើសពី ១៦០០ម៉ែត្រការេ។​

គោលបំណងរបស់រាជរដ្ឋាភិបាល ថៃ

រាជរដ្ឋាភិបាលថៃបានដាក់ចុះគោលការណ៍ធំពីរគឺទី១ យកចិត្តទុកដាក់លុបបំបាត់នូវសំណង់អនាធិបតេយ្យ  ជីវិតអនាថា កាត់បន្ថយភាពក្រីក្រ ស្វែងរកស្ដង់ដារការរស់នៅរបស់ប្រជាជន ប្រជែងគ្នាអភិវឌ្ឍអនុវត្តផែនការសកម្មភាពគ្រប់រូបភាពដើម្បី សង្គមកិច្ច និងទី២ សំដៅកាត់បន្ថយ ឱនភាពនៃសកម្មភាពអចលនទ្រព្យ ដែលជាការព្រួយបារម្ភទៅលើ បញ្ហាសេដ្ឋកិច្ច។ តែការសាងសង់នូវ អាគារខុនដូ អាគារពាណិជ្ជកម្ម អាគារសិក្សាខ្ពស់ៗទាំងនេះ គឺជាប្រព័ន្ធមួយនៃពិភពលោកប្រកបដោយសោភ័ណ្ឌភាពនៃភាពស៊ីវិល័យ ជឿនលឿន និង ទំនើប។ សម្រប់ថៃ ប្រហែលជាអនុវត្តតាម ទ្រឹស្ដីគោលនយោបាយ អន្ដរជាតិថា​ មានបញ្ហាមានដំណោះស្រាយ គ្មានដំណោះស្រាយ គ្មានបញ្ហា។

មជ្ឈដ្ឋានជាតិ និង អន្ដរជាតិអាចសន្និដ្ឋានបានថា ខណៈកំណើននៃការលក់មិនចេញនូវលំនៅដ្ឋាន ឬ អាគារសាងសង់រួច គឺជាវិបត្តិអចលនទ្រព្យមួយ ដែលកំពុងរប៉ាក់រប៉ើកម្ដងទៀតហើយ ដូចកាលពីអំឡុងចុងឆ្នាំ២០០០ហើយពាក់ព័ន្ធច្រើនជាងនេះទៀតគឹទៅនឹងកម្ចីធនាគារបរទេស គឺពេលនេះបានជម្រុញឱ្យថៃដាក់ចេញនូវច្រកទ្វារថ្មីមួយទៀតក្នុងការដោះស្រាយទៅលើស្ថានភាពរបស់ប្រជាជនក្រីក្រឱ្យមានភាពប្រសើរឡើង គឺយកពួកគាត់ចេញពីសហគមន៍តោកយ៉ាក ទៅរស់នៅអាគារដែលមានស្តង់ដារផាសុកភាព ផ្ដល់សុខុមាលភាព និង ការជួបប្រទះនូវស្ថានភាពរីកចម្រើនរបស់ប្រទេស។

ការណ៍នេះក៏បញ្ជាក់ដែរថា គោលនយោបាយរបស់ថៃ ផ្ដោតសំខាន់ទៅលើប្រជាជនច្រើនជាងការចាំបាច់។ យ៉ាងទៀត ក្នុងការស្វែងរកទីផ្សារឱ្យអចលនទ្រព្យខ្លួន សម្រាប់ជនបរទេសដែលភាគច្រើនអាចមានលទ្ធភាពទិញដូរបាន។

មជ្ឈដ្ឋានទូទៅ អាចហៅបានថា គម្រោងសាងសង់ខុនដូដល់ប្រជាជនក្រីក្ររបស់ថៃ។ តែបែបនេះក្ដីគេមិនទាន់ដឹងព័ត៌មានថា ជាការចុះបញ្ជីប្រគល់ជូននូវកម្មសិទ្ធិដោយឥតគិតថ្លៃ ឬ តម្លៃទាបនោះទេ តែនេះគឺជាគោលនយោបាយគម្រូដ៏លេចធ្លោ និង ឈ្លាសវៃមួយដើម្បីសង្គមកិច្ច សេដ្ឋកិច្ចមីក្រូ និង ម៉ាក្រូរបស់រាជាណាចក្រ ក៏ដូចជា នយោបាយយកចិត្តប្រជាពលរដ្ឋក្រីក្ររបស់រាជរដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនាំដោយលោកប្រាយុទ្ធចាន់ អ៊ូចា មុននឹងទៅរក ដំណឹងនៃការបោះឆ្នោតពេលឆាប់ៗនេះ៕

ព័ត៌មានទាក់ទង

តើចិននឹងមានអ្វីកើតឡើងបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌?

រយៈពេល១៥សប្ដាហ៍មកហើយដែលហុងកុងស្ថិតក្នុងសភាពចល[...]

វេណេហ្សូអេឡា៖Maduroមិនចូលរួមកិច្ចប្រជុំប្រចាំឆ្នាំUNខណៈស្ថានការណ៍យោធានៅព្រំដែនក្ដៅគគុក

ប្រធានាធិបតីវេណេហ្សូអេឡា លោក​Nicolas Maduroបា[...]

វេណេហ្សូអេឡា៖ល្បែងសង្រ្គាម អាចឈានដល់ការអូសទាញរបបលោកម៉ាឌូរ៉ូពីអំណាចចាប់ផ្ដើមហើយ

នៅខណៈនេះ នៅតាមព្រំដែន វេណេហ្សូអេឡា និងកូឡំបី [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត