loader

បណ្ណាល័យបញ្ញវន្ត ផ្ទុកឯកសារសៀវភៅជាង ៣០០០ ក្បាល កំពុងរង់ចាំអ្នកដែលចូលចិត្តអាន

ក្រុងភ្នំពេញ ៖ ប្រាកដណាស់ការអានសៀវភៅ មិនត្រឹមតែអភិវឌ្ឍចំណេះដឹង ពុទ្ធិ ក្នុងការរស់នៅប្រចាំថ្ងៃនោះ ទេ ការអានសៀវភៅបានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ក្នុងការកសាងអភិវឌ្ឍស្មារតី អភិវឌ្ឍការគិតធម្មតា ឲ្យក្លាយជាការគិតបែបពុទ្ធិទៀតផង។

ថ្ងៃនេះ វិទ្យុស្រ្តី សូមធ្វើការណែនាំ បណ្ណាល័យមួយ ដែល ជាបណ្ណាល័យ ដែលបង្កើតដោយយុវជនខ្មែរមួយក្រុម ដែលបណ្ណាល័យនេះ មានឈោ្មះថា បណ្ណាល័យបញ្ញវន្ត។

បណ្ណាល័យបញ្ញវន្ត ជាបណ្ណាល័យសារធារណ:មួយក្នុងចំណោម ១០០ បណ្ណាល័យ នៅទីក្រុងភ្នំពេញ កំពុងដំណើរការដោយ ផ្ទុកនៅសៀវភៅ សំណៅឯកសារជាង ៣០០០ ក្បាល សម្រាប់អ្នកដែលចង់អភិវឌ្ឍន៍គោលដៅជិវិតតាមរយៈការអាន។

បណ្ណាល័យនេះពុំត្រឹមតែជាទីកន្លែង ដែលផ្តល់នូវសៀវភៅសម្រាប់អាននោះទេ តែបណ្ណាល័យនេះបានរៀបចំឲ្យមានជា សកម្មភាព ក្រុមអានសៀវភៅ ឬ គេហៅថា (​BOOK CLUB)  ហើយក៏មាននៅសកម្មភាពចែករំលែកបទពិសោធន៍ បំណិនជិវិត ការរកស៊ី និង ទស្សនវិស័យផ្សេង ៗ ពីសំណាក់បុគ្គលដែលជោគជ័យក្នុងជិវិតទៀតផង។

សហស្ថាបនិកនៃបណ្ណាល័យ បញ្ញវន្ត លោក សុខ ឡាក់ បានលើកឡើងថា បណ្ណាល័យនេះ គឺមានទស្សនវិស័យរបស់ខ្លួន ដោយចូលរួមមួយផ្នែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈការអាន ឬ ការអភិវឌ្ឍន៍សេដ្ឋកិច្ចបែបពុទ្ធិ។

តែយ៉ាងណាលោកថា សព្វថ្ងៃបច្ចេកវិទ្យាកាន់តែទំនើប យុវជនហាក់ពុំសូវចាប់អារម្មណ៍ក្នុងការអានឡើយ។ លោកថា បណ្ណាល័យនេះកំពុងប្រឈមមុខនឹងបញ្ហា ធនធានមនុស្ស និង កញ្ចប់ធនធានថវិការ។

សូមបញ្ជាក់ថា បណ្ណាល័យនេះ គឺជាបណ្ណាល័យដែលមានការទទួលស្គាល់ពីសំណាក់យុវជន ឬ អ្នកអានជាច្រើន។  បណ្ណាល័យនេះ មាន ទីតាំងនៅជិតសាលាភាសាចិន ទួនហ្វា ផ្ទះលេខ ៣៥​ BE2 ⁣ផ្លូវលេខ⁣⁣ ២៩៨⁣ សង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌចំការមន។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៏ក្នុងការអាន ឬ ក៏ចង់ធ្វើការទំនាក់ទំនងឧបត្ថម្ភ លោកអ្នកអាចទូរស័ព្ទទៅកាន់លេខ  ០៦៩ ៩៥០ ៥៥៦ ឬ ០៧៧ ៩៨​៨៨ ២៦៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ស្ដេចខ្មែរល្បីខាងសឹកសង្រ្គាមនិងមិនយកប្រទេសជិតខាងជាចៅហ្វាយខ្លួនគឺព្រះរាជាច័ន្ទរាជា(មានសំឡេង)

ព្រះបាទ​ច័ន្ទរាជា គឺជាព្រះមហាក្សត្របានសោយរាជ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត