loader

សម្ដេចហ៊ុនសែន៖មួយតឹកមួយផឹងនៅតែចរចា​​បែរជា(សមរង្ស៊ី)សន្យាកាត់ដីឱ្យវៀតណាម គឺរឿងធំណាស់ (មានសំឡេង)

រឿងរ៉ាវរបស់លោកសមរង្ស៊ី ហាក់មិនចេះចប់ឡើយ អស់ពីមួយចូលមួយ ។ ឥឡូវនេះ ក្រសួងមហាផ្ទៃ កំពុងស្រាវជ្រាវដើម្បីដាក់បន្ទុកចោទប្រកាន់ទៅលើលោក ក្រោមបទចោទថា បានកាត់ដីភាគឦសាន្តប្រទេសទៅឱ្យក្រុមជនជាតិម៉ុងតាញ៉ា។ សម្ដេចនាយករដ្ឋមន្ត្រីបានហៅ អតីតមេបក្សប្រឆាំងថាក្បត់ជាតិដ៏ធ្ងនធ្ងរដែលមិនអាចលើកលែងបានឡើយ។

ស្តាប់ការរាយការណ៍របស់លោកសេរីវឌ្ឍនៈ 

សម្តេច ហ៊ុន សែន បានថ្លែងវាយប្រហារទៅលើអតីតមេបក្សប្រឆាំង(សម រង្ស៊ី )សន្យាកាត់ដីចំនួន៤ខេត្ត ឲ្យមេដឹកនាំជនជាតិភាគតិចវៀតណាម កុក ស មិនមែនជារឿងតូចតាចនោះទេគឺជាអំពើក្បត់ជាតិធ្ងន់ណាស់។

ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្ត្រីធ្វើឡើងក្នុងពិធី សម្ពោធស្ពានកោះប៉ែននៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃពុធទី១៤មីនានេះ។

សម្តេចបញ្ជាក់ថា មួយតឹកមួយផឹងជាមួយវៀតណាម ជាមួយថៃ គឺនៅចរចា តែ បែរជា(សម រង្ស៊ី)ទៅចុះកិច្ចព្រមព្រៀងកាត់ដីឲ្យមេដឹកនាំជនជាតិភាគតិចវៀតណាម ពេលគេឈ្នះឆ្នោតទៅវិញ។សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ព្រោះតែដើម្បីអំណាចហេតុលះបង់សព្វបែបយ៉ាង សូម្បីបូរណភាពទឹកដី។

សំឡេង សម្តេច ហ៊ុន សែន៖​ 

រឿងនេះ សម្តេច ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមួយក្រសួងមហាផ្ទៃ ត្រូវចាត់ការលើទង្វើក្បត់ជាតិនេះ ដោយគ្មានការលើកលែង តែត្រូវពិនិត្យឲ្យបានច្បាស់លាស់ និងត្រឹមត្រូវទៅតាមនីតិវិធីច្បាប់។

នៅមុន សម្ដេចនាយករដ្ឋមន្ត្រី វាយប្រហារលោកដូចនេះ លោកសមរង្ស៊ីបានសរសេររៀបរាប់ថា លោកមិនបានចុះហត្ថលេខា កាត់ដី ៤ខេត្តនៅតំបន់ឦសាន ទៅជនជាតិភាគតិចម៉ុងតេញ៉ា ដូចការចុះផ្សាយរបស់សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលនោះទេ។លោកថា កិច្ចព្រមព្រៀងនេះ សំដៅជួយការពារសិទិ្ធនិង ផលប្រយោជន៍របស់ជនជាតិ ដូចជា ជំនឿសាសនា វប្បធម៌ និង សេដ្ឋកិច្ចដែលថា មិនមានឃ្លាណាមួយបញ្ជាក់ថា លោកកាត់ដី៤ខេត្តនេះនៅតំបន់ភាគឦសាន្តទៅ ឱ្យវៀតណាមនោះទេ។

តាមខ្លឹមសារនៃកិច្ចព្រមព្រៀងរវាងលោកសមរង្ស៊ីក្នុងឋានៈជាប្រធានគណបក្សសង្រ្គោះជាតិជាមួយលោកកុក ស តំណាង ជនជាតិភាគដើមតិចDegar ឬម៉ុងតេញ៉ា នៅភាគឦសានប្រទេសកម្ពុជា គឺខ្លឹមសារ នោះ សំដៅលើកស្ទួយសិទ្ធិរបស់ជនជាតិដើមស្របតាមរដ្ឋធម្មនុញ្ញ កម្ពុជានិងអនុសញ្ញាអន្តរជាតិរបស់អង្គការសហប្រជាជាតិ។

លោកកុក ស ជាប្រធានសមាគមជនជាតិដើមភាគតិច Degar រស់នៅនិរទេសខ្លួននៅសហរដ្ឋអាមេរិក។

ប៉ុន្មានថ្ងៃមកនេះ គេសង្កេតឃើញ សារព័ត៌មាន ដ៏មានប្រជាប្រិយមួយ គឺអង្គភាព Fresh News បានបញ្ចេញ ឯកសារនៃកិច្ចព្រមព្រៀងនេះដោយ រកឃើញថា លោកសមរង្ស៊ីបានសម្រេចដូចនេះ ដូចជាកាត់ដីខ្មែរទៅឱ្យ ក្រុមជនជាតិម៉ុងតាញាវៀតណាមកាន់កាប់។

ជាមួយគ្នានេះ សម្តេច ក៏បានសម្តែងការភ្ញាក់ផ្អើលផងដែរ ចំពោះ មេបក្សប្រឆាំងនេះដែលបានទៅលួចចរចាស្ងាត់ៗជាមួយអតីតឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការបរទេស វៀតណាមកាលពីអំឡុងឆ្នាំ២០០៣-២០០៤។

សម្តេច ប្រកាសថា សម្តេចនឹងសួរភាគីវៀតណាមថា អតីតថ្នាក់ដឹកនាំវៀតណាម បាននិយាយអ្វីខ្លះកាលពីពេលនោះ។ សម្តេចថ្លែងថា បើមិត្តវៀតណាម ស្មោះត្រង់ជាមួយកម្ពុជា នឹងត្រូវប្រាប់អំពីកិច្ចចរចានោះឲ្យកម្ពុជាដឹង។

សម្តេចនាយករដ្ឋមន្ត្រី អះអាងថា ទឹកដីកូសាំងស៊ីនមិនមែនបាត់បង់ក្នុងសម័យកាលសម្តេចនោះទេ ហើយបច្ចុប្បន្នសម្តេចការពារឲ្យបានតែទឹកដីដែលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បន្សល់ទុកឲ្យតែប៉ុណ្ណោះ៕

 

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សហរដ្ឋអាមេរិកបន្តជំរុញអោយកម្ពុជាដោះលែងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិជាបន្ទាន់

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានប្រតិកម្មជាបន[...]

ទីប្រឹក្សាសម្ដេច ហ៊ុន សែន​ថាលោក សម រង្ស៊ី ដើរតាមនយោបាយអាមេរិក បំផ្លាញកម្ពុជាលំនាំដូចលោក កឹម សុខា

ភ្នំពេញ៖ ទីប្រឹក្សាផ្ទាល់របស់សម្ដេច នាយករដ្ឋម[...]

លោក W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូតថ្មី​អាមេរិក​មកដល់កម្ពុជាហើយ

លោក W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូតថ្មី​អាមេរិក​មកដល់កម្ពុជាហើយ

ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩

ភ្នំពេញ៖ ឯក​អគ្គរដ្ឋ​ទូត​ថ្មីសហរដ្ឋអាមេរិក​​ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត