loader

សង្គមស៊ីវិលពិភាក្សាលើសេចក្ដីព្រាងច្បាប់ជួយទៅដល់ស្រ្ដីនិងកុមារីរងគ្រោះដោយអំពើហិង្សា(មានសំឡេង)

ភ្នំពេញ៖ខណៈដែលរាជរដ្ឋាភិបាលបង្កើតបទដ្ឋានស្ដីពីអប្បរមាផ្ដល់សេវាកម្មចាំបាច់សម្រាប់ស្រ្ដី និងកុមារីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជាកាលពីឆ្នាំ២០១៧ នៅពេលនេះសេចក្ដីព្រាងចុងក្រោយនេះត្រូវបានបញ្ចូនមកអោយអង្គការសង្គមស៊ីវិលដែលធ្វើការទៅគាំពារទៅលើស្រ្ដីនិងកុមារីនៃបណ្ដាញ Gender និងការអភិវឌ្ឍន៍យកមកពិភាក្សា។ 

លោក រឿន រឹទ្ធីជូនសេចក្ដីរាយការណ៍!

នៅក្នុងកិច្ចពិភាក្សាដែលធ្វើឡើងដោយអង្គការសង្គមស៊ីវិលនេះ គឺមានគោលបំណងផ្ដល់ជាអនុសាសន៍ត្រឡប់ទៅអោយរាជរដ្ឋាភិបាលកម្ពុជា ឱ្យបានមុនថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៨។ នេះបើតាមការប្រកាសឱ្យដឹងនៅក្នុងកិច្ចពិភាក្សាមួយធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ ។

លោកស្រី រស់ សុភាព នាយិកា​អង្គាការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា​ GAD/C មានប្រសាសន៍ថា កិច្ចពិភាក្សាលើសេចក្ដីព្រាងបទដ្ឋានអប្បរមាសម្រាប់ផ្ដល់សេវាកម្មចាំបាច់សម្រាប់ស្រ្ដី និងកុមារី ដែលរងគ្រោះដោយអំពើហិង្សា គឺមានគោលបំណងសំខាន់ផ្ដោតទៅលើការប្រមូលអនុសាសន៍ និងចំណុចកែតម្រូវមួយចំនួន  ដើម្បីបញ្ចូនត្រឡប់ទៅក្រសួងកិច្ចការនារីដាក់បញ្ចូលទៅក្នុងសេចក្ដីព្រាងច្បាប់ខាងលើនេះ។

លោកស្រី រស់ សុភាព ៖«កិច្ចប្រជុនេះ គឺយើងចង់បានគំនិត ឬក៏យោបល់បន្ថែមដែលយើងមានតួនាទីរបស់យើង គឺ សង្គមស៊ីវិលដែលយើងធ្វើការងារពាក់ព័ន្ធទៅលើផ្នែកនឹង ហើយដោយសាររាជរដ្ឋាភិបាលបានចាប់ផ្ដើមធ្វើសេចក្ដីព្រាងចុងក្រោយហើយរដ្ឋាភិបាលបានដាក់អោយយើងមានការផ្ដល់ជាយោបល់ »។

តាម លោកស្រី រស់ សុភាព ការបំពេញបន្ថែមលើសេចក្ដីព្រាងចុងក្រោយនៃបទដ្ឋានអប្បរមាសម្រាប់ផ្ដល់សេវាកម្មចាំបាច់សម្រាប់ស្រ្ដី និងកុមារីដែលរងគ្រោះដោយអំពើហិង្សា​​នេះ នឹងត្រូវបញ្ចូនត្រឡប់ទៅក្រសួងកិច្ចការនារីមុនថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៨ ។

លោកស្រី រស់ សុភាព ៖« ខ្ញុំពិតជារំពឹងថា នៅពេលដែលយើងផ្ដល់ជាអនុសាសន៍ហើយ ក្រសួងគាត់យកទៅធ្វើការសម្របសម្រួលដើម្បីបញ្ចប់ ហើយខ្ញុំសង្ឃឹមថា នឹងបានឆាប់ចប់  ឆាប់ចេញ ដើម្បីអនុវត្តន៍ ពីព្រោះយើងមើលឃើញថា សេវាកម្មនូវផ្នែកនេះនៅមានបញ្ហាជាប់គាំងច្រើនដែលធ្វើអោយសេវានឹងអត់សូវបានរលូន ហើយនៅពេលដែលមិនសូវរលូនដែលធ្វើអោយជនរងគ្រោះនៅតែបន្ដ »។

ប្រធានគ្រប់គ្រងកម្មវិធីនៃអង្គការកម្ពុជាដើម្បីជួយស្រ្ដីមានវិបត្តិ (CWCC)  កញ្ញា ថាក់ សុជាតិ  បានលើកឡើងដែរថា ក្រោយការពិភាក្សានិងប្រមូលអនុសាសន៍នេះចប់ កញ្ញាសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារីនឹងចុះផ្សព្វផ្សាយនូវបទដ្ឋានខាងលើនេះទៅដល់សាធារណជន និងអ្នកផ្ដល់សេវាជួយទៅដល់ស្រ្ដីនិងកុមារីដែលរងគ្រោះដោយអំពើហិង្សានៅថ្នាក់មូលដ្ឋានអោយបានទូលំទូលាយផងដែរ។

កញ្ញា ថាក់ សុជាតិ ៖«យើងត្រូវដឹងអំពីគោលការណ៍របស់ខ្លួនយើង គឺយើងត្រូវយល់អំពីឯកភាពរបស់ជនរងគ្រោះ រឿងសំងាត់របស់់ពួកគាត់ យើងមិនយកព័ត៌មាននឹងទៅនិយាយអោយគេដឹងទេ ។ ចឹងគេធ្វើច្បាប់នេះឡើង ដើម្បីអោយដឹងថា អ្នកផ្ដល់សេវាត្រូវធ្វើទៅតាមគោលការណ៍របស់គេ»។

ជុំវិញរឿងនេះដែរ ភិក្ខុ ឡម លឿប នាយកប្រតិបត្តិសមាគមជីវិត និងក្ដីសង្ឃឹម និងជាសមាជិកបណ្ដាញសង្គមខេត្តសៀមរាបដែលធ្វើការពិភាក្សានិងអោយយោបលទៅលើរឿង​នេះដែរនោះ មានសង្ឃដីការថា អ្វីដែលកំពុងពិភាក្សា​នេះ នឹងមានប្រយោជន៍ និងមានសារៈសំខាន់សម្រាប់ជួយដល់ការប្រឹក្សាយោបល់ក៏ដូចជាដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងចំពោះស្រ្ដី និងកុមារីទៅថ្ងៃអនាគត។

ភិក្ខុ ឡម លឿប៖«អាត្មាគិតថា វានឹងមានសារៈសំខាន់គោលការណ៍ដែលរៀបចំដោយក្រសួង ហើយនិងសហការជាមួយ UN ក៏ដូចជាខាងនៅអូស្រ្ដាលី ទាក់ទងនឹងរឿងបទដ្ឋានអប្បរមាសម្រាប់ផ្ដល់សេវាកម្មចាំបាច់នេះ… »។

គួរបញ្ជាក់ដែរថា ១០ចំនុចនៃបទដ្ឋានដែលលើកយកមកពិភាក្សាខាងលើនេះរួមមាន ៖ ការផ្ដល់ព័ត៌មាន ការបញ្ជូន និងអន្ដរាគមន៍៦ក្នុងគ្រាអាសន្ន ២៤ ម៉ោង ក្នុងមួយថ្ងៃ សម្រាប់ជនរងគ្រោះដោយអំពើហិង្សាលើស្រ្ដីនិងកុមារី។ ជនរងគ្រោះដោយអំពើហិង្សាលើស្រ្ដី និងកុមារី អាចទទួលបានការថែទាំសមស្របដែលផ្ដោតលើតម្រូវការជនរងគ្រោះ ជាសំខាន់នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ ស្រ្ដីនិងកុមារីអាចទទួលបានការសងជំងឺចិត្ដយុត្ដិធម៌ផ្លូវការ និងមិនផ្លូវការ ដូចជា ការផ្សះផ្សា ការចេញដីកាការពារ និងយន្ដការមានស្រាប់ ជាដើម។

សូមជម្រាបថា លទ្ធផលនៃកិច្ចប្រជុំខាងលើដើម្បីប្រមូលជាអនុសាសន៍ដាក់ត្រឡប់ទៅក្រសួងកិច្ចការនារីវិញនេះនឹងសរុបលទ្ធផលនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ។ ដោយឡែក ថ្ងៃបញ្ចូនសេចក្ដីព្រាងចុងក្រោយទៅក្រសួងវិញ គឺមុនថ្ងៃទី១៥ មិថុនា​ឆ្នាំ២០១៨៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោក សុខ ទូចថាកងទ័ពណាមិនកម្ចាត់លោក សម រង្ស៊ី សម្ដេច ហ៊ុន សែន អាចដកចេញពីដំណែង

លោក បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជ[...]

សម្ដេច ហ៊ុន សែនថាមិនសមធ្វើនាយករដ្ឋមន្ត្រីទេ បើមិនអាចដកមន្ត្រីពុករលួយរឿងសំណង់ក្នុងពេល ២៤ ម៉ោង 

សម្ដេច ហ៊ុន សែនថាបើមានភស្តុតាងពិតថាមន្ត្រីខ្[...]

លោកយន្ត មីន សុំសម្ដេចលាលែងពីដំណែង ខណៈសម្ដេចដកទេសរដ្ឋមន្ត្រីញឹម វណ្ណដា

សម្ដេច ហ៊ុន សែន បានសរសេរលើទំព័រហ្វេសបុករបស់ខ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត