កំពង់ធំ៖ តំណាងសមាជិកស្ទឹងជីនិត តាំងក្រសាំង ឈូកខ្សាច់ អូរផ្អាវ ត្នោតជុំ រួមជាមួយអង្គការ Winrock ជំទប់ឃុំបារាយណ៍ សមាជិកភូមិ អនុភូមិ និងយុវជន កាលពីពេលថ្មីៗនេះបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្ត ឈូកខ្សាច់ក្នុងតំបន់ទីជម្រាលស្ទឹងជីនិត ខេត្តកំពង់ធំ។
វគ្គបណ្តុះបណ្តាលប្រព្រឹត្តិទៅនៅការិយាល័យសមាគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត ដែលជាគម្រោងដៃគូរនៃចីរភាពធនធានទឹកកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងស្គាល់ពីកិច្ចដំណើរការនិងការគ្រប់គ្រងរបស់សហគមន៍កសិករប្រ់ប្រាស់ទឹក។ មួយវិញទៀត យល់ដឹងពីសារៈសំខាន់និងសារប្រយោជន៍នៃភាពស្របច្បាប់របស់សហគមន៍កសិករប្រ់ប្រាស់ទឹក និង យល់ដឹងពីតួនាទី និងការទទួលខុសត្រូវរបស់សមាជិកនិងតំណាងកសិករប្រើប្រាស់ទឹក៕
អត្ថបទខ្លីសរសេរដោយ សេង សុភ័ក្រ្ត យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។