en     km
en     km

ជប៉ុនបង្កើនតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិ កាន់តែធំជាងមុន

Share

នាយករដ្ឋមន្ត្រីជប៉ុនមានផែនការទៅធ្វើទស្សនកិច្ចនៅប្រទេសបារាំងនៅខែកក្កដាខាងមុខនេះដែលត្រូវបានមើលឃើញថាជប៉ុនក្រោមការដឹកនាំរបស់លោកអាបេ បន្តបង្ហាញតួនាទីរបស់ជប៉ុនកាន់តែធំនៅលើឆាកអន្តរជាតិ។

តាមបណ្ដាញផ្សាយព័ត៌មាន Japan Times លោកនាយករដ្ឋជប៉ុនស៊ីន សូអាបេ មានផែនការទៅកាន់ ប្រទេសបារាំងនៅខែកក្កដា តាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង Emmanuel Macron ។ លោកអាបេត្រូវទៅចូលរួមពិធីបង្ហាញក្បួនព្យុះហយាត្រាកងទ័ពបារាំងនៅថ្ងៃទី១៤កក្កដា។នៅក្នុងពិធីនោះហើយ ដែលនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ត្រូវបង្ហាញ តួនាទីរបស់ជប៉ុននៅលើឆាកអន្តរជាតិ ព្រោះព្រឹត្តិការណ៍នោះ មានមេដឹកនាំពិភពលោកជាច្រើនក៏បានមកចូលរួមព្រឹត្តិការណ៍ដ៏ខាន់ជាប្រវត្តិនៃប្រទេសបារាំងនេះដែរ។

លោករដ្ឋមន្ត្រីជប៉ុន Taro Kono បានទទួលយកការអញ្ជើញរបស់ប្រធានាធិបតីបារាំងនៅពេលលោកជួបសមភាគីបារាំង លោក Jean-Yves Le Drian នៅខាងក្រៅកិច្ចប្រជុំនៃប្រមុខការទូតនៃប្រទេស ឧស្សាហកម្ម 7-G ដែលធ្វើឡើងនៅប្រទេសកាណាដា៕

 

Share

Image
Image
Image