loader

៨ថ្ងៃដើមខែមករានគរបាលត្រួតពិនិត្យយានយន្តរកឃើញយានយន្តល្មើសច្បាប់ជាង៦ពាន់គ្រឿង        

ភ្នំពេញ៖ គិតត្រឹមតែរយៈពេល៨ថ្ងៃ ដើម ខែ​មករា ឆ្នំា២០១៨នេះ នគរបាលបានត្រួតពិនិត្យយានយន្តទូទំាងប្រទេសជិត៤ម៉ឺនគ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសជាង៦ពាន់គ្រឿង អប់រំជាង ២ពាន់គ្រឿង និងពិន័យជាង៤ពាន់គ្រឿង។នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហោះផ្សាយនាព្រឹកថ្ងៃទី៩ មករា ឆ្នំា២០១៨។

អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថានគរបាលបានត្រួតពិនិត្យយានយន្តទូទំាងប្រទេសចំនួន ៣៧,៩១៧គ្រឿង (ម៉ូតូ ៦៣% ) រកឃើញ យានយន្តល្មើសច្បាប់ ៦,៤៦៣គ្រឿង អប់រំ ២,៤២៤គ្រឿង និងពិន័យ ៤០៣៩គ្រឿង (ម៉ូតូ ៩៦%)។

ដោយទ្បែកសម្រាប់ការត្រួតពិនិត្យ មួក និងកញ្ចក់វិញ រយៈពេល៨ថ្ងៃមកនេះ នគរបាលត្រួតពិនិត្យបាន ១ម៉ឺន ៧ពាន់ ៧១៧គ្រឿង អប់រំ ៥៣២គ្រឿង និងពិន័យ ៣ពាន់២៣៥គ្រឿង ក្នុងនោះអត់ពាក់មួក ២ពាន់៣៩៦គ្រឿង និងគ្មានកញ្ចក់ ៧៥០គ្រឿង និងល្មើសផ្សេងៗ ៨៩ គ្រឿង។

ចំពោះរាជធានីភ្នំពេញ រយៈពេល៨ថ្ងៃមកនេះ នគរបាលឃាត់យានយន្តល្មើសសរុប ចំនួន ១ពាន់៩២៤គ្រឿង ក្នុងនោះយានយន្តជិះបញ្រ្ចាស ៩១៦គ្រឿង មិនពាក់មួកសុវត្ថិភាព ៧៦៤គ្រឿងមិនដាក់កញ្ចក់ ១៩២គ្រឿង មិនមានស្លាកលេខ ២២គ្រឿង និងអត់មានមួក និងកញ្ចក់ ២៣ គ្រឿង៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

ឥណ្ឌានឹងរៀបចំព្រឹត្តិការណ៍យោគៈនិងសម្ដែងសិល្បវប្បធម៌ដ៏ធំនៅកម្ពុជានាពេលឆាប់ៗនេះ

(ភ្នំពេញ)៖ ឥណ្ឌានឹងរៀបចំព្រឹត្តិការណ៍យោគៈ (Yo[...]

ឆ្នាំ២០៣០វិស័យកសិកម្មនឹងឆ្ពោះទៅរកការធ្វើទំនើបកម្មកសិកម្មមានលក្ខណៈប្រកួតប្រជែងទីផ្សារ

ភ្នំពេញ៖ នៅឆ្នាំ២០៣០ ខាងមុខនេះ វិស័យកសិកម្មនៅ[...]

ជនសង្ស័យ​ ករណី​រំលោភ​ហើយ​សម្លាប់​កុមារី​អាយុ​ ០៥​ឆ្នាំ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​

សមត្ថកិច្ច​ខេត្ដព្រៃវែង​ បាន​ឃាត់ខ្លួន​ជនសង្ស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត