loader

ICCចាប់ផ្ដើមពិនិត្យបណ្ដឹងរំលោភសិទ្ធិមនុស្ស ប្រឆាំងមេដឹកនាំហ្វីលីពីននិងវេណេហ្សូអេឡា

រដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចាប់ផ្ដើមបើកសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ករណីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប្រព្រឹត្តដោយប្រធានាធិបតីហ្វីលីពីន លោកRodrigo Duterte និងប្រធានាធិបតី វេណេហ្សូអេឡាលោក Nicolas Maduro ។

តាមប្រភពរបស់ បណ្ដាញផ្សាយព័ត៌មានChannel News Asia ក្រុមរដ្ឋអាជ្ញា ICCបានចាត់ទុកសំណុំរឿងប្រឆាំងមេដឹកនាំទាំង២រូប មានភាពចាំបាច់ ដែលត្រូវ ពិនិត្យមុនគេ ក្នុងចំណោមមេដឹកនាំជាច្រើនទៀត ដែលត្រូវបានក្រុមសិទ្ធិមនុស្សនិងបក្សប្រឆាំង បានដាក់ពាក្យបណ្ដឹងហើយនោះ។

តាមប្រភពដដែល រដ្ឋអាជ្ញាFatouBensouda ជាអ្នកកាន់សំណុំរឿងរបស់មេដឹកនាំពីររូបនេះ។

រដ្ឋអាជ្ញាBensouda បាននិយាយថា បណ្ដឹងមេដឹកនាំបក្សប្រឆាំងនៃប្រទេសទាំងពីរនេះ មានភាពរឹងមាំ ដោយត្រូវ បើកសំណុំរឿងស៊ើបអង្កេតជាបន្ទាន់។

ករណីរបស់លោកRodrigo Duterte

ទាក់ទិន នឹងប្រទេស ហ្វីលីពីន រដ្ឋអាជ្ញាICC រូបនេះបាន អះអាងថា សង្រ្គាមគ្រឿងញៀន របស់លោកDuterte បាននាំឱ្យមានការ សម្លាប់រង្គាល ហើយប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស។ លោកស្រីរដ្ឋអាជ្ញាសន្យាថា នឹងបើកសំណុំរឿងនេះ ហើយឈានដល់ការបើកសវនាការទៀតផង។អ្នកនាំពាក្យ ប្រធានាធិបតីDuterte បានថ្កោលទោស លោកស្រីរដ្ឋអាជ្ញាICC ដោយបដិសេធ ការចោទប្រកាន់ទាំងនេះ។ តែ អ្នកនាំពាក្យHarry Roque អះអាងថាលោកDuterte ពិតជាស្វាគមន៍ វិធានការនេះ ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ មិន បានអះអាងថា លោក លោកDuterte ត្រូវការមេធាវីក្នុងរឿងក្ដីនេះទេ។ តែ ជាមួយគ្នានេះ មេធាវី ការពារជនរងគ្រោះ លោក Jude Sabio បាននិយាយថា ករណីរបស់លោក Duterteប្រធានាធិបតីហ្វីលីពីន គឺជារឿងអាស្រូវដំបូងហើយ នៃប្រទេសមួយនៅអាស៊ីអាគ្នេយ៍។

 ករណីរបស់លោក Nicolas Maduro 

ចំណែកលោកNicolas Maduroនៃប្រទេសវេណេហ្សូអេឡា វិញ  រដ្ឋអាជ្ញាICC Bensoudaនិយាយថា ឧក្រិដ្ឋកម្មដែល ត្រូវពិនិត្យគឺ ករណីការបង្កា្រប បាតុករ ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ ដែលប្រទេសមានជំលោះនយោបាយ។ នៅក្នុងការបង្រ្កាបបន្តបន្ទាប់មកនោះ គឺ យ៉ាងតិចណាស់ មនុស្ស ជាង១០០បានស្លាប់។ លោកស្រី រដ្ឋអាជ្ញាបញ្ជាក់ថា សំណុំរឿង

បង្ក្រាបដោយបាញ់សម្លាប់ និងការឃុំខ្លួន ក្រុមប្រឆាំងគឺជារឿងឧក្រិដ្ឋអន្តរជាតិ ដែលមានចែងក្នុងកតិកាសញ្ញា ក្រុងរ៉ូម។ លោកស្រីថាភស្តុតា វីដេអូឃ្លិប ករណីបាញ់សម្លាប់បាតុករគឺមានទម្ងន់គ្រប់គ្រាន់ ដើម្បី បើករឿងក្ដីនេះ ។ ប្រភពៈAFP

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្មេងជាប់រូងភ្នំទាំង ១៣ នាក់នៅប្រទេសថៃ មានសំណាងបានហ្វឹកហាត់ជាមួយកំពូលកីឡាករ Zlatan Ibrahimović

បរទេស៖  ក្រុមកីឡាករវ័យក្មេង ១៣ នាក់ដែលត្រូវបា[...]

ប្រវត្តិលោកស្រី Gabriela Cuevas Barron ប្រធានសហភាពអន្តរសភាIPUដ៏ល្បី

លោកស្រី Gabriela Cuevas Barron ជាប្រធានសហភាពអ[...]

ប្រជាជនវេណេហ្សូអេឡាចង់ឃើញអាមេរិកបញ្ចប់របបលោកម៉ាឌូរ៉ូ 

ប្រជាជនវេណេហ្សូអេឡ បានភៀសខ្លួនជារៀងរាល់ថ្ងៃចេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត