en     km
en     km

Huawei ៖ ផែនការ B នៃការបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន ឆ្លើយតបនឹងអាមេរិកគាបសង្កត់ដោយប្រើប្រាស់ Google និង Microsoft

Share

សង្គ្រាមពាណិជ្ជកម្មពេលនេះបានវិវត្តខ្លួន ប្រើប្រាស់អាវុធជាបច្ចេកវិទ្យាឡើងមួយកម្រិតទៀត គឺ នៅថ្ងៃទី២០ឧសភានេះ ព័ត៌មានអន្ដរជាតិសុះសាយនិយាយអំពី អាមេរិក នឹង ចិន បើកការប្រឆាំងតបតគ្នា ឈានដល់ក្រុមហ៊ុន បច្ចេកវិទ្យាខ្នាតយក្ស  HUAWEI បង្ហើបពីផែនការធំបន្ទាប់ដែលខ្លួន បានត្រៀមជាស្រេចនឹងបញ្ហាចោទ ទាំងឡាយ។

​បន្ទាប់ពីប៉ុន្មានថ្ងៃមុននេះ លោកត្រាំបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិសំដៅរារាំងក្រុមហ៊ុន អាមេរិកពីការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ពីប្រភពនានាដែលអាមេរិកយល់ថាគម្រាមកំហែងដល់សន្ដិសុខជាតិ និង ថែមទាំងបញ្ចូលក្នុងបញ្ជីខ្មៅ ហើយ Huawei ក៏មានក្នុងតារាងនោះដែរ។ ឆ្លើយតបទៅនឹងសកម្មភាពខាងលើ សារព័ត៌មានរុស្ស៊ី Sputnik ថា ចិនបានអំពាវនាវឲ្យប្រជាជន ចិនទាំងឡាយ បញ្ឈប់ការប្រើប្រាស់ផលិតផលទាំងអស់ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ជាពិសេស iPhone ។

មកដល់ពេលនេះស្ថានការណ៍កាន់តែវិវត្តធ្ងន់ធ្ងរទៅៗហើយ អាមេរិកដែលជាអាណាចក្រ ក្រុមហ៊ុនបច្ចេកវិទ្យាអនឡាញរបស់ពិភពលោក ត្រូវបានគេជឿជាក់ថា ប្រើដៃក្រុមហ៊ុន Google និង Microsoft ខ្លួន មកគាបសង្កត់ទៅកាន់ក្រុមហ៊ុន បច្ចេកវិទ្យា Huawei បន្ថែមទៀត។ គេសង្កេតឃើញថា ពេលនេះ បច្ចេកវិទ្យា  Huawei បានបាត់បង់ការប្រតិបត្តិសេវាកម្ម និង​កម្មវិធីមួយចំនួនពាក់ព័ន្ធ នឹង Google និងប្រព័ន្ធប្រតិបត្តិការ Android ក៏ដូចជាMicrosoft បន្ទាប់ពីក្រុមហ៊ុននេះតាមការឱ្យដឹងពី សារព័ត៌មាន រ៉យទ័រថា បានផ្អាកការផ្ទេរបច្ចេកវិទ្យាទាំង software hardware និង សេវាកម្មផ្សេងៗ ដល់ក្រុមហ៊ុន Huawei ក្នុងការធ្វើបច្ចុប្បន្នភាពដោយលើកលែងអ្នកប្រើប្រាស់មុនៗ។

ដោយសុទ្ធតែជាបច្ចេកវិទ្យាផ្សាភ្ជាប់នឹងជីវភាពរស់នៅរបស់មនុស្សក្នុងសង្គមឌីជីថល ក្រុមហ៊ុន បច្ចេកវិទ្យាខ្នាតយក្សនេះ បានធ្វើសន្និសីទកាសែតនៅថ្ងៃទី២០ ឧសភានេះថា ខ្លួនបានរៀបចំទុកជា មុនហើយ នូវប្រព័ន្ធប្រតិបត្តិដែលនឹងមកជំនួស ឱ្យ Android របស់ក្រុមហ៊ុន Google និង Windows របស់ក្រុមហ៊ុន Microsoft របស់អាមេរិក។ នាយកប្រតិបត្តិក្រុមហ៊ុន Huawei លោក Richard yu ថាទាំងនេះគឺជា ផែនការ B ដែលយើងបានត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់​ OS ខ្លួនឯង ។

សព្វថ្ងៃនេះ Huawei ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិចល័ត android របស់ ក្រុមហ៊ុន Google សម្រាប់ឧបករណ៍ទូរស័ព្ទឆ្លាតវៃ និង Windows សម្រាប់ laptop និង tablets ។

ក្រុមហ៊ុន Huawei ក៏ចាប់ផ្ដើមនីតិវិធីប្ដឹងរដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការមិនអនុញ្ញាត ឱ្យមន្រ្តី សហព័ន្ធរបស់ខ្លួនប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុនចិនជុំវិញបញ្ហាសន្តិសុខ។ ក្រុមហ៊ុននេះបាននិយាយថារដ្ឋាភិបាលអាមេរិកបានបរាជ័យក្នុងការផ្តល់ភស្តុតាងដើម្បីបញ្ជាក់ពីការទាមទារសន្តិសុខ និងថាសហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាពមិនស្របតាមរដ្ឋធម្មនុញ្ញ។

ដោយផ្អែកលើប្រភពព័ត៌មាន South China Morning Post ក្រុមហ៊ុន Huawei បាននឹងកំពុងកសាងនូវ ប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ៕

 

 

 

 

Share

Image
Image
Image